សេចក្តីជូនដំណឹង រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧ នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែធ្នូ ឆ្នាំ២០២៥__ សេចក្តីជូនដំណឹង ស្តីពី ការអញ្ជើញដាក់តម្លៃ (Quotation) ដើម្បីសាងសង់អគារទីស្នាក់ការរដ្ឋសភាមណ្ឌលរាជធានី-ខេត្ត ចំនួន ៤ខេត្ត រួមមាន ខេត្តតាកែវ ខេត្តកំពង់ឆ្នាំង ខេត្តក្រចេះ និងខេត្តសៀមរាប__ ញត្តិថ្កោលទោស សង្គ្រាមឈ្លានពានរបស់ថៃមកលើអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា__ ព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកបវេសនកាលនៃរដ្ឋសភា សម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៧ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ការសិក្សាកែទម្រង់អង្គភាពស្រាវជ្រាវ មានសារៈសំខាន់ជួយឱ្យការវាយតម្លៃនយោបាយនិងស្ថានភាពជាក់ស្តែងកាន់តែមានប្រសិទ្ធភាពនិង បង្កើនសមត្ថភាពសម្រេចចិត្ត
ការសិក្សាកែទម្រង់អង្គភាពស្រាវជ្រាវ មានសារៈសំខាន់ជួយឱ្យការវាយតម្លៃនយោបាយនិងស្ថានភាពជាក់ស្តែងកាន់តែមានប្រសិទ្ធភាពនិង បង្កើនសមត្ថភាពសម្រេចចិត្ត
Prepaired By: NA0989 ​ Date: (11/19/2025 6:48:30 PM )

ឯកឧត្តមបណ្ឌិត កែវ ពិសិដ្ឋ អគ្គលេខាធិការរងប្រចាំការ ឯកឧត្តមបណ្ឌិត ឈាង វណ្ណារិទ្ធ និងឯកឧត្តម ឃួន ដាវិត អគ្គលេខាធិការរងរដ្ឋសភា នៅរសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការសិក្សាកែទម្រង់អង្គភាពស្រាវជ្រាវនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា។ 

សារៈសំខាន់នៃការកែទម្រង់អង្គភាពស្រាវជ្រាវ នឹងជួយឱ្យការវាយតម្លៃនយោបាយនិងស្ថានភាពជាក់ស្តែងកាន់តែមានប្រសិទ្ធភាព បង្កើនសមត្ថភាពសម្រេចចិត្តដោយផ្អែកលើភស្តុតាង។ ហេតុផលនៃការកែទម្រង់ គឺកែលម្អគុណភាពស្រាវជ្រាវ បង្កើតប្រព័ន្ធគ្រប់គ្រងចំណេះដឹង និងអភិវឌ្ឍសមត្ថភាពមន្ត្រី។ 

តួនាទីការងារស្រាវជ្រាវក្នុងកិច្ចការសភា និងសេវាស្រាវជ្រាវកិច្ចការសភាមានតួនាទី គាំទ្រមុខងារតាក់តែងច្បាប់ ការពិនិត្យតាមដាន ភាពជាតំណាង (ទាំងនៅថ្នាក់ជាតិ និងលើឆាកអន្តរជាតិ) របស់រដ្ឋសភាផ្តល់ព័ត៌មានច្បាស់លាស់ ត្រឹមត្រូវ និងមានតម្លាភាព។

ចក្ខុវិស័យរបស់អង្គភាពស្រាវជ្រាវកិច្ចការសភា នឹងក្លាយជាប្រភពផ្តល់ទិន្នន័យអព្យាក្រឹតមានគុណភាពខ្ពស់ និងគួរឱ្យទុកចិត្តបំផុតដើម្បីគាំទ្ររដ្ឋសភាក្នុងការសម្រេចចិត្តប្រកបដោយប្រសិទ្ធភាពនិងផ្អែកលើ    ភស្តុតាង។

គួរជម្រាបផងដែរថា៖ បេសកកម្មរបស់អង្គភាពស្រាវជ្រាវកិច្ចការសភា ជាសេនាធិការរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា មានបេសកកម្មផ្តល់សេវាស្រាវជ្រាវប្រកបដោយប្រសិទ្ធភាព ប្រកាន់ខ្ជាប់គោលការណ៍មិនលំអៀង ឬមិនប្រកាន់និន្នាការនយោបាយ ដោយផ្អែកលើការវិភាគបែបវិទ្យាសាស្ត្រ គួរឱ្យជឿទុកចិត្ត ដើម្បីគាំទ្រតួនាទីនិងភារកិច្ចរបស់រដ្ឋសភា៕