សេចក្តីជូនដំណឹង រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧ នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែធ្នូ ឆ្នាំ២០២៥__ សេចក្តីជូនដំណឹង ស្តីពី ការអញ្ជើញដាក់តម្លៃ (Quotation) ដើម្បីសាងសង់អគារទីស្នាក់ការរដ្ឋសភាមណ្ឌលរាជធានី-ខេត្ត ចំនួន ៤ខេត្ត រួមមាន ខេត្តតាកែវ ខេត្តកំពង់ឆ្នាំង ខេត្តក្រចេះ និងខេត្តសៀមរាប__ ញត្តិថ្កោលទោស សង្គ្រាមឈ្លានពានរបស់ថៃមកលើអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា__ ព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកបវេសនកាលនៃរដ្ឋសភា សម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៧ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណៈកម្មការទី៩រដ្ឋសភា ប្រជុំពិភាក្សារបៀបវារៈសំខាន់ៗមួយចំនួន
គណៈកម្មការទី៩រដ្ឋសភា ប្រជុំពិភាក្សារបៀបវារៈសំខាន់ៗមួយចំនួន
Prepaired By: NA001 ​ Date: (11/18/2025 10:48:00 PM )

លោកជំទាវ និន សាផុន ប្រធានគណៈកម្មការ សាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្ត្រ បចេ្ចកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (គណៈកម្មការទី៩) នៃរដ្ឋសភា នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំសមាជិក សមាជិកា គណៈកម្មការ ប្រជុំផ្ទៃក្នុងនៅវិមានរដ្ឋសភា ដើម្បីពិភាក្សារបៀបវារៈ សំខាន់ៗមួយចំនួន។

កិច្ចប្រជុំបានផ្តោតលើការពិនិត្យពិភាក្សា សេចក្តីព្រាងសេចក្តីសម្រេចស្តីពីតួនាទី និងភារកិច្ចរបស់គណៈកម្មការទី៩ នៃរដ្ឋសភា និងគម្រោងរៀបចំសិក្ខាសាលា ជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ 

កិច្ចប្រជុំផ្ទៃក្នុងក៏បានពិនិត្យលើព្រឹត្តិបត្រព័ត៌មានប្រចាំត្រីមាសទី៣ របស់គណៈកម្មការទី៩ នៃរដ្ឋសភា និងស្តាប់បទបង្ហាញរបស់ឯកឧត្តមបណ្ឌិត លី ឆេង អនុប្រធានគណៈកម្មការ ស្តីពីការរៀបចំAppរបស់រដ្ឋសភា និងបញ្ហាផ្សេងៗ៕