ក្នុងឱកាសអមដំណើរ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាបំពេញទស្សនកិច្ចផ្លូវការនិងមិត្តភាព នៅប្រទេសហុងគ្រី លោកជំទាវ ឡោក ខេង ប្រធានគណ:កម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា និងលោកជំទាវនិន សាផុន ប្រធានគណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម Zoltán VARGA ប្រធានគណៈកម្មការសុខុមាលភាពសង្គម នៃរដ្ឋសភាហុងគ្រី និង ឯកឧត្តម László Lóránt KERESZTES ប្រធានគណៈកម្មការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៃរដ្ឋសភាហុងគ្រី។
កិច្ចប្រជុំបានប្រារព្ធធ្វើឡើងដើម្បីចែករំលែក ផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក លើការងារ សុខុមាលភាពសង្គម សេវាសុខភាពសាធារណៈ ប្រព័ន្ធគំាពារសង្គម ការអភិវឌ្ឍប្រកបដោយចីរភាពនិងការកាត់បន្ថយភាពក្រីក្រ ជាដើម៕













