Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត ផ្តល់សម្ភាសពាក់ព័ន្ធនឹងចលនាតស៊ូនៅភូមិភាគបូព៌ាក្នុងរបបកម្ពុជាប្រជាធិបតេយ្យ
ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត ផ្តល់សម្ភាសពាក់ព័ន្ធនឹងចលនាតស៊ូនៅភូមិភាគបូព៌ាក្នុងរបបកម្ពុជាប្រជាធិបតេយ្យ
Prepaired By: NA0989 ​ Date: (10/9/2025 8:13:44 PM )

ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត ប្រធានគណៈកម្មការផែនការ វិនិយោគ កសិកម្ម រុក្ខាប្រមាញ់ នេសាទ អភិវឌ្ឍន៍ជនបទ បរិស្ថាន ធនធានទឹក និងឧតុនិយម (គណៈកម្មការទី៣) នៃរដ្ឋសភា និងជាតំណាងរាស្រ្តមណ្ឌលខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ ២០២៥ បានអនុញ្ញាត ឱ្យក្រុមការងារព័ត៌មានពីក្រសួងមហាផ្ទៃ ដឹកនាំដោយលោក ឡឹក ជំនោរ ប្រធានទំនាក់ទំនង តួអង្គត្រូវសម្ភាសន៍ពីក្រសួងមហាផ្ទៃ និងសហការី ចូលជួបនិងធ្វើបទសម្ភាសប្រមូលព័ត៌មាន ដើម្បីចងក្រងជាសៀវភៅ ពាក់ព័ន្ធនឹងចលនា តស៊ូនៅភូមិភាគបូព៌ា ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ខ្មែរក្រហម នៅក្នុងអំឡុង (ឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩) នៅបន្ទប់ប្រជុំគណៈកម្មការទី៣ នៃវិមានរដ្ឋសភា។ 

ការធ្វើបទសម្ភាសន៍នេះ គឺដើម្បីប្រមូលយកទិន្នន័យបឋម អំពីប្រវត្តិសាស្រ្តពិត នៅក្នុងដំណើរជីវិតឆ្លងកាត់ របស់ឯកឧត្តមសន្តិបណ្ឌិត ឡួយ សុផាត ជាសក្ខីកម្មដ៏សំខាន់ ដែលត្រូវប្រមូលចងក្រងរក្សាទុក ដើម្បីជាប្រយោជន៍ដ៏ឧត្តុង្គឧត្តមដល់ការសិក្សាស្រាវជ្រាវទាំងបច្ចុប្បន្ន និងតទៅអនាគត៕