ព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកបវេសនកាលនៃរដ្ឋសភា សម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៧ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥__ សន្និសីទថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនីលើកទី៤៦ បិទបញ្ចប់និង ផ្ទេរតំណែងជាម្ចាស់ផ្ទះរៀបចំកិច្ចកំពូលហ្វ្រង់កូហ្វូនី លើកទី២០ជូនព្រះរាជាណាចក្រកម្ពុជា __ ឯកឧត្តមបណ្ឌិត កែវ ពិសិដ្ឋ ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារក្នុងការរៀបចំកម្រងឯកសារកិច្ចប្រជុំសមាជរដ្ឋសភា និងព្រឹទ្ធសភា​ __ គណៈប្រតិភូសភាកម្ពុជាអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មការកិច្ចការសេដ្ឋកិច្ច សង្គម និងបរិស្ថាន នៃសភាប្រើភាសាបារំាង តាមប្រព័ន្ធនិម្មិត ផ្សាយចេញពីទីក្រុងប៉ារីស សាធារណរដ្ឋបារាំង ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន អញ្ជើញធ្វើបាឋកថា ស្តីពីបទពិសោធន៍ការងារពិធីការដល់មន្រ្តីនាយកដ្ឋានពិធីការ នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា
ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន អញ្ជើញធ្វើបាឋកថា ស្តីពីបទពិសោធន៍ការងារពិធីការដល់មន្រ្តីនាយកដ្ឋានពិធីការ នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា
Prepaired By: NA0989 ​ Date: (9/30/2025 11:08:55 PM )

នាព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥នេះ នៅវិមានរដ្ឋសភា ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន ប្រធានគណៈកម្មការអង្កេត បោសសំអាត និងប្រឆាំងអំពើពុករលួយ (គណៈកម្មការទី១០) នៃរដ្ឋសភា បានអញ្ជើញជាអធិបតីធ្វើបាឋកថា ស្តីពីបទពិសោធន៍ការងារពិធីការដល់មន្រ្តីនាយកដ្ឋានពិធីការ នៃអគ្គនាយកដ្ឋានទំនាក់ទំនងអន្តរជាតិ ពិធីការ និងព័ត៌មាន នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា។ ពិធីនេះ មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងមន្រ្តីនាយកដ្ឋានពិធីការចំនួន ១៦០នាក់។ 

ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន បានមានប្រសាសន៍ថា បាឋកថាដែលបានប្រារព្ធធ្វើនាពេលនេះ គឺធ្វើឡើងក្នុងគោលបំណង ដើម្បីឱ្យមន្រ្តីរបស់នាយកដ្ឋានពិធីការកាន់តែទទួលបាននូវចំណេះដឹង និងបទពិសោធន៍បន្ថែមទៀតទាក់ទងទៅនឹងការងារពិធីការជាតិ និងអន្តរជាតិ ដើម្បីលើកកម្ពស់ការផ្តល់សេវាជូនថ្នាក់ដឹកនាំ ក៏ដូចស្ថាប័នរដ្ឋសភាទាំងមូលឱ្យកាន់តែប្រសើរឡើង និងប្រកបដោយវិជ្ជាជីវៈ ដោយបានផ្តោតសំខាន់លើការងារពិធីការចំនួន ២ គឺពិធីការការទូត និងពិធីការរាជការ។

ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន មានប្រសាសន៍ឱ្យដឹងថា មុនក្លាយជាមន្រ្តីពិធីការ គឺមន្រ្តីពិធីការត្រូវមានមូលដ្ឋានគ្រឹះដំបូង ចំនួន ៣ ក្នុងនោះរួមមាន៖ ទី១.ត្រូវមានសុជីវធម៌ និងសុភាវធម៌ក្នុងជីវិត, ទី២.ចេះច្បាប់បុរាណខ្មែរ (ឧទាហរណ៍ច្បាប់គោរពមាតាបិតា និងច្បាប់ប្រុសច្បាប់ស្រីជាដើម។ល។) និងទី៣.ចំណេះវិជ្ជាពលរដ្ឋ។ ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត បានធ្វើបទបង្ហាញនូវវប្បធម៌ផ្សេងៗនៃការស្វាគមន៍គ្នា ដូចជាការអត្ថន័យនៃរបៀបចាប់ដៃគ្នា, ពិធីការមួយចំនួនរវាងបុរស និងស្រ្តី, ការប្រើប្រាស់ឈ្មោះប្រទេសជាផ្លូវការ, ការប្រើប្រាស់មុខងារលើលិខិត, អភ័យឯកសិទ្ធិ និងបុព្វសិទ្ធិរបស់អ្នកការទូត, ឋានានុក្រមការទូត និងឋានានុក្រមថ្នាក់ដឹកនាំប្រទេស។ 

ឆ្លៀតឱកាសនោះដែរ ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន ក៏បានចែករំលែងនូវបទពិសោធន៍ការងារពិធីការផ្ទាល់របស់ ឯកឧត្តម រយៈពេល ១៦ឆ្នាំ ជូនសម្តេចតេជោនាយករដ្ឋមន្រ្តី ដល់មន្រ្តីនាយកដ្ឋានពិធីការទាំងអស់ ទុកជាចំណេះដឹងសំរាប់អនុវត្តការងារប្រចាំថ្ងៃជូនថ្នាក់ដឹកនាំ និងស្ថាប័នរដ្ឋសភា។

នៅក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត បានចែកជូននូវសៀវភៅស្តីពីពិធីការការទូតរបស់រាជបណ្ឌិត្យសភាកម្ពុជា ដែលរៀបរៀងដោយលោកអនុបណ្ឌិត នួន សុធិមន្ត ដល់មន្រ្តីដែលបានអញ្ជើញចូលរួមទាំងអស់ផងដែរ។ 

យោងតាមសៀវភៅស្តីពីពិធីការការទូតរបស់រាជបណ្ឌិត្យសភាកម្ពុជា ដែលរៀបរៀងដោយលោកអនុបណ្ឌិត នួន សុធិមន្ត ខាងលើ បានឱ្យដឹងថា ពាក្យពិធីការ (Protocol) មានប្រភពមកពីភាសាក្រិចថា Protokollen។ ពាក្យ Proto មានន័យថា the first ហើយពាក្យ kollen មានន័យថា Glue។ ពាក្យនេះ មានន័យថា ការជួបប្រាស្រ័យទាក់ទងគ្នាយ៉ាងជិតស្និទ្ធិ និងស្អិតរមួតនិងគ្នានៅក្នុងទំនាក់ទំនង។ ពាក្យពិធីការនេះ ត្រូវបានគេឱ្យនិយមន័យផ្សេងៗគ្នា ដូចខាងក្រោម៖

ទី១.ពិធីការ គឺជាប្រព័ន្ធនៃវិធាននានាស្តីពីការប្រព្រឹត្តឱ្យបានត្រឹមត្រូវនៅក្នុងស្ថានភាពផ្លូវការនានា។

ទី២.ពិធីការ គឺជាទំនៀមទំលាប់និងបទប្បញ្ញត្តិទាំងឡាយសំរាប់ប្រើប្រាស់ក្នុងពិធីនានា និងជាក្រមសីលធម៌របស់អង្គទូត និងជនដទៃទៀត។

ទី៣.ពិធីការ គឺជាប្រព័ន្ធនៃវិធាននានា ស្តីពីការប្រព្រឹត្តឱ្យបានត្រឹមត្រូវនិងសមស្របក្នុងពិធីផ្លូវការនានា។ 

ទី៤.ពិធីការ គឺជាក្រមនៃរបៀបរបប និងសេចក្តីគួរសម ដែលត្រូវផ្តល់អាទិភាពតាមឋានៈឱ្យបានសមស្រប និងត្រឹមត្រូវនៅក្នុងទំនាក់ទំនងជាផ្លូវការ រវាងប្រមុខរដ្ឋ ឬមន្រ្តីការទូត។

ដោយឡែក ពិធីការការទូត គឺជាក្បួនច្បាប់ទាំងឡាយណាដែលគេរៀបចំឡើងឱ្យមានភាពឧឡារិក ប្រកបដោយកិត្តិយស់ ថ្លៃថ្នូរ និងមានឋានានុក្រមច្បាស់លាស់នៅក្នុងពិធីផ្សេងៗជាផ្លូវការ។ ពិធីការការទូត គឺជាច្បាប់ទំលាប់ និងសុជីវធម៌ប្លែកៗរបស់ជាតិមួយ ដែលត្រូវផ្សារភ្ជាប់ទៅនឹងក្បូនច្បាប់អន្តរជាតិ។ ជារួមមក ពិធីការការទូត គឺជារៀបរបប ឬក្បូនខ្នាតអន្តរជាតិស្តីពីភាពគួរសមរបស់មន្រ្តីការទូត និងថ្នាក់ដឹកនាំដទៃទៀតដែលត្រូវផ្តល់ឱ្យភ្ញៀវពិសេសៗរបស់ខ្លូន ដោយគោរពទៅតាមឋានៈ ឬឋានានុក្រមនៅក្នុងពិធីការផ្លូវការ។ ពិធីការការទូត គឺជាការងារបច្ចេកទេសមួយ ដែលបំរើឱ្យនយោបាយការទូត។ ពិធីការ ត្រូវមានភាពច្បាស់លាស់ ប្រុងប្រយ័ត្ន ធ្វើឡើងដោយមានក្បួនខ្នាត ត្រូវតែស្រស់ស្អាត ផ្តល់ភាពសុខស្រួល និងថ្លៃថ្នូរបំផុត៕