Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តម កែវ ពិសិដ្ឋ រួមជាមួយសមាជិកអាយប៉ា ជួបពិភាក្សាការងារជាមួយ សភាអូស្រ្តាលី
ឯកឧត្តម កែវ ពិសិដ្ឋ រួមជាមួយសមាជិកអាយប៉ា ជួបពិភាក្សាការងារជាមួយ សភាអូស្រ្តាលី
Prepaired By: NA0989 ​ Date: (9/28/2025 7:56:05 PM )

ក្នុងថ្ងៃទី២ នៃដំណើរការមហាសន្និបាតអន្តរសភាអាស៊ាន (អាយប៉ា/AIPA)លើកទី៤៦ ដែលសភាប្រទេសម៉ាឡេស៊ីធ្វើជាម្ចាស់ផ្ទះ ក្នុងទីក្រុងកូឡាឡំាពួ នៅរសៀលថ្ងៃទី១៩ ខែកញ្ញាឆ្នាំ២០២៥ អាយប៉ា បានជួបសន្ទនាជាមួយសភាសង្កេតការណ៍របស់ខ្លួនដើម្បីពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការអាយប៉ា និងប្រទេសដៃគូ ឱ្យរឹងមាំ ស្និទ្ធស្នាលបន្ថើមទៀត។

ឯកឧត្តម កែវ ពិសិដ្ឋ រួមនិងសមាជិកអាយប៉ា បានជួបពិភាក្សាការងារជាមួយសភាអូស្រ្តាលី។ នៅក្នុងជំនួបនេះ ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងអូស្រ្តាលីនិងកម្ពុជា ក៏ដូចជាអូស្រ្តាលីនិងអាស៊ាន ឬអាយប៉ាជាដើមនោះ។ សមាជិកសភាកម្ពុជាស្នើអូស្រ្តាលី បង្កើនទំនាក់ទំនងជាមួយអាយប៉ានិងកម្ពុជាបន្ថែមទៀតក្នុងការនាំមកនូវផលប្រយោជន៍រួមជូនប្រជាពលរដ្ឋ។