នៅរសៀលថ្ងៃទី១៩ ខែកញ្ញាឆ្នាំ២០២៥ ដែលជាថ្ងៃទី២ ក្នុងដំណើរការមហាសន្និបាតអន្តរសភាអាស៊ាន (អាយប៉ា/AIPA)លើកទី៤៦ ដែលសភាប្រទេសម៉ាឡេស៊ីធ្វើជាម្ចាស់ផ្ទះ ក្នុងទីក្រុងកូឡាឡំាពួ សមាជិកសភាកម្ពុជា និងសមាជិកអាយប៉ា បានជួបសន្ទនាជាមួយសភាសង្កេតការណ៍ តាមប្រទេសនីមួយ ដាច់ដោយឡែកពីគ្នា ដើម្បីពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគ និងពហុភាគី។
នៅក្នុងនោះ ឯកឧត្តម ឃុត ចាន់ដារ៉ា រួមជាមួយសមាជិកអាយប៉ា បានអញ្ជើញជួបសន្ទនាជាមួយសភា ប្រទេសកាណាដា។ ជំនួបសន្ទនានេះ ក្រោមប្រធានបទ មជ្ឈភាពអាស៊ាន៖ ការកសាងនិម្មាបនកម្មតំបន់ប្រកបដោយបរិយាបន្នដើម្បីអនាគតមានចីរភាព។






