ឯកឧត្តម កែវ ពិសិដ្ឋ ឯកឧត្តម កែវ ពិសិដ្ឋ លេខាធិការគណៈកម្មការនីតិកម្ម និងយុត្តិធម៌ រដ្ឋសភា និងជា ប្រធានគណៈប្រតិភូសភាវ័យក្មេងអាយប៉ារបស់សភាកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូសភាកម្ពុជា ចូលរួមកិច្ចប្រជុំសមាជិកសភាវ័យក្មេងនៃមហាសន្និបាតអាយប៉ាលើកទី៤៦ ដែលសភាប្រទេសម៉ាឡេស៊ីធ្វើជាម្ចាស់ផ្ទះ។
កិច្ចប្រជុំសមាជិកសភាវ័យក្មេង អាយប៉ា បានពិភាក្សា អនុម័តសេចក្តីព្រាងសេចក្តីសម្រេចចំនួន៤ ដែលនៅក្នុងនោះសេចក្តីព្រាងសេចក្តីសម្រេចចំនួន២ ដែលសភាកម្ពុជាសហការគំាទ្រជាមួយសភាប្រទេសអ្នកផ្តួចផ្តើម។
សេចក្តីព្រាងសេចក្តីសម្រេចដែលសភាកម្ពុជាសហការគំាទ្រ មាន សេចក្តីព្រាងសេចក្តីសម្រេចស្តីពីការលើកកម្ពស់តូនាទីយុវជនក្នុងបរិវត្តកម្មឌីជីថល និងបៃតងដើម្បីការរីកចម្រើនរបស់តំបន់អាស៊ីអាគ្នេយ៍ប្រកបដោយបរិយាបន្ននិងចីរភាព ដែលផ្តួចផ្តើមឡើងដោយសភាប្រទេសវៀតណាម។ សេចក្តីព្រាងសេចក្តីសម្រេចស្តីពី ការពង្រឹងតួនាទីសមាជិកសភាវ័យក្មេងដើម្បីជំរុញសេដ្ឋកិច្ចប្រកបដោយចីរភាពនិងសហគមន៍អាស៊ានប្រកបដោយបរិយាបន្ន ដែលផ្តួចផ្តើមឡើងដោយសភាប្រទេសម៉ាឡេស៊ី។








