សេចក្តីជូនដំណឹង រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧ នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែធ្នូ ឆ្នាំ២០២៥__ សេចក្តីជូនដំណឹង ស្តីពី ការអញ្ជើញដាក់តម្លៃ (Quotation) ដើម្បីសាងសង់អគារទីស្នាក់ការរដ្ឋសភាមណ្ឌលរាជធានី-ខេត្ត ចំនួន ៤ខេត្ត រួមមាន ខេត្តតាកែវ ខេត្តកំពង់ឆ្នាំង ខេត្តក្រចេះ និងខេត្តសៀមរាប__ ញត្តិថ្កោលទោស សង្គ្រាមឈ្លានពានរបស់ថៃមកលើអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា__ ព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកបវេសនកាលនៃរដ្ឋសភា សម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៧ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » អគ្គលេខាធិការដ្ឋានរដ្ឋសភា នឹងរៀបចំកម្មវិធីផ្សព្វផ្សាយរបាយការណ៍ស្ដីពីលទ្ធផលការងារកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងកំណែទម្រង់ដ្ឋបាលសាធារណៈ នាដើមខែតុលាខាងមុខ
អគ្គលេខាធិការដ្ឋានរដ្ឋសភា នឹងរៀបចំកម្មវិធីផ្សព្វផ្សាយរបាយការណ៍ស្ដីពីលទ្ធផលការងារកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងកំណែទម្រង់ដ្ឋបាលសាធារណៈ នាដើមខែតុលាខាងមុខ
Prepaired By: NA0989 ​ Date: (9/18/2025 2:04:16 AM )

ឯកឧត្តម  ឃួន ដាវិត អគ្គលេខាធិការរដ្ឋសភាស្តីទី និងជាប្រធានក្រុមការងារកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (ក.ហ.ស) នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារ នៅវិមានរដ្ឋសភា ដើម្បីពិភាក្សាអំពីការត្រៀមលក្ខណៈរៀបចំកម្មវិធីផ្សព្វផ្សាយរបាយការណ៍ស្ដីពី លទ្ធផលការងារកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងកំណែទម្រង់ដ្ឋបាលសាធារណៈ របស់អគ្គលេខាធិការដ្ឋានរដ្ឋសភា ដែលគ្រោងរៀបចំឡើងនាអំឡុងដើមខែតុលា ឆ្នាំ២០២៥ខាងមុខនេះ។

ឯកឧត្តម  ឃួន ដាវិត បានមានប្រសាសន៍ប្រាប់ដល់សមាជិកអង្គប្រជុំត្រូវត្រៀមលក្ខណៈ ទាំងការរៀបចំបង្កើតក្រុមការងារកំណែទម្រង់រដ្ឋបាលសាធារណៈ  ត្រៀមសម្រាប់ការរៀបចំរបាយការណ៍សមិទ្ធកម្ម ដើម្បីបង្ហាញពីសមិទ្ធផលដែលក្រុមការងារតាមផ្នែកនីមួយៗសម្រេចបានក្នុងរយៈពេលកន្លងមក និងបង្ហាញនូវទិសដៅការងារដែលត្រូវអនុវត្តបន្តនាពេលខាងមុខផងដែរ។

ឯកឧត្តមអគ្គលេខាធិការស្ដីទី បានស្នើឱ្យក្រុមការងារចំនួន៣ផ្នែក ក្នុងនោះមាន ក្រុមការងារកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្រុមការងារកំណែទម្រង់ដ្ឋបាលសាធារណៈ និងក្រុមការងារ សភាឌីជីថល (E-Parliament) ត្រូវរៀបចំឯកសារពាក់ព័ន្ធសម្រាប់បម្រើឱ្យកម្មវិធីផ្សព្វផ្សាយរបាយការណ៍នាពេលខាងមុខ ប្រព្រឹត្តទៅបានដោយរលូន និងទទួលបានជោគជ័យ ក្នុងនោះក្រុមការងារត្រូវរៀបចំរបាយការណ៍សមិទ្ធកម្មតាមផ្នែកនីមួយៗ រៀបចំសុន្ទរកថារបស់ថ្នាក់ដឹកនាំ ឯកសារសម្រាប់ការធ្វើបទបង្ហាញរបស់ក្រុមការងារទាំង៣ផ្នែក និងឯកសារពាក់ព័ន្ធផ្សេងៗមួយចំនួនទៀតផងដែរ។