សេចក្តីជូនដំណឹង ស្តីពី ដំណើរទស្សនកិច្ចផ្លូវការ និងមិត្តភាពរបស់ ឯកឧត្តមបណ្ឌិត អាប់ឌុលឡា ប៊ីន ម៉ូហាម៉េដ ប៊ីន អ៊ីប្រាហ៊ីម អាល-សេក្ខ ប្រធានសភាអារ៉ាប៊ីសាអូឌីត នៅព្រះរាជាណាចក្រកម្ពុជា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែមិថុនា ឆ្នាំ២០២៥__ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងថ្នាក់ដឹកនាំរដ្ឋសភា សូមក្រាបបង្គំទូលថ្វាយ សារលិខិតថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ អញ្ជើញសំណេះសំណាលសិក្សាស្វែងយល់ពីការប្រកបមុខរបរប្រចាំថ្ងៃជាមួយប្រជាពលរដ្ឋ នៅឃុំច្រេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង
ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ អញ្ជើញសំណេះសំណាលសិក្សាស្វែងយល់ពីការប្រកបមុខរបរប្រចាំថ្ងៃជាមួយប្រជាពលរដ្ឋ នៅឃុំច្រេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង
Prepaired By: NA0989 ​ Date: (6/9/2025 12:04:35 AM )

ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥  បានអញ្ជើញសំណេះសំណាលជាមួយប្រជាពលរដ្ឋ នៅឃុំច្រេស រួមមានភូមិត្រពាំងភ្លៅ ភូមិក្បាលដំរី ភូមិប្របផ្ទះ ភូមិច្រមុះជ្រូក  ភូមិចក  និងភូមិដកស្អិត សរុបចំនួន ១៤៨នាក់  ដែលប្រារព្ធធ្វើឡើងនៅសាលាបុណ្យភូមិក្បាលដំរី ស្ថិតនៅភូមិក្បាលដំរី ឃុំច្រេសស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ 

ពិធីនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តមវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំច្រេស លោក លោកស្រីក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ត្រឡាច លោក លោកស្រីជាសមាជិកក្រុមប្រឹក្សាស្រុក រដ្ឋបាលស្រុកកំពង់ត្រឡាច និងរដ្ឋបាលឃុំច្រេស។  

ថ្លែងក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ក៏បាននាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយឯកឧត្ដមបណ្ឌិត បានបន្តថា ថ្នាក់ដឹកនាំ តែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋទូទាំងប្រទេស ដោយមិនប្រកាន់នូវពូជសាសន៍ ពណ៌សម្បុរ និងនិន្នាការនយោបាយណាមួយឡើយ។ 

ទន្ទឹមនឹងនោះដែរ ឯកឧត្តមបណ្ឌិត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលភូមិឃុំច្រេស ដែលតែងតែយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ ដែលមានទុក្ខលំបាក ដោយខិតខំកៀរគរសម្ភារៈ ថវិកាពីសប្បុរសជនមកជួយឧបត្ថម្ភ ដើម្បីជួយសម្រាលបន្ទុកបានមួយគ្រាផងដែរ។ ឯកឧត្តមបណ្ឌិត ក៏បានលើកទឹកចិត្តដល់ក្រុមការងារចុះមូលដ្ឋានឃុំ អាជ្ញាធរភូមិ-ឃុំ ត្រូវកៀរគរធនធានទាំងសម្ភារៈ និងថវិកាបន្ថែមទៀត ដើម្បីឱ្យសកម្មភាពសប្បុរសធម៌នេះកាន់តែផុសផុល។ ជាមួយគ្នានោះដែរ ឯកឧត្ដមបណ្ឌិត បានផ្ដាំផ្ញើដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវបង្កើតកម្មវិធីចុះតាមសាលាបឋមសិក្សានៅមូលដ្ឋានឃុំ ដោយពន្យល់ណែនាំពីការសម្អាតអនាម័យខ្លួនប្រាណ និងជួលជាងកាត់សក់ កក់សក់ កាត់ក្រចកឱ្យក្មេងៗទាំងនោះ និងជាពិសេសណែនាំដល់ក្មេងៗមិនត្រូវទទួលទានភេសជ្ជៈ ឬអាហារកំប៉ុងដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពនៅថ្ងៃមុខ។