Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណៈប្រតិភូរដ្ឋសភាកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំនៃក្រុមប្រឹក្សាពិគ្រោះយោបល់អាយប៉ា ស្តីពីគ្រឿងញៀន លើកទី៨ ( The 8th AIPACODD) នៅប្រទេសម៉ាឡេស៊ី
គណៈប្រតិភូរដ្ឋសភាកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំនៃក្រុមប្រឹក្សាពិគ្រោះយោបល់អាយប៉ា ស្តីពីគ្រឿងញៀន លើកទី៨ ( The 8th AIPACODD) នៅប្រទេសម៉ាឡេស៊ី
Prepaired By: NA0989 ​ Date: (6/8/2025 11:25:02 PM )

ឯកឧត្តម ទី សុគន្ធ លេខាធិការគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃរដ្ឋសភា និងជាប្រធានគណៈប្រតិភូរដ្ឋសភាកម្ពុជា រួមដំណើរដោយលោកជំទាវ អ៊ុន សុគន្ធា លេខាធិការគណៈកម្មការទី៤ នៃរដ្ឋសភា និង ឯកឧត្តម ងួន សុជាតិ សមាជិកគណៈកម្មការទី៧ នៃរដ្ឋសភា នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមកិច្ចប្រជុំនៃក្រុមប្រឹក្សាពិគ្រោះយោបល់អាយប៉ា ស្តីពីគ្រឿងញៀន លើកទី៨  ក្រោមមូលបទ « ការបង្រួបបង្រួមសភា ដើម្បីអាស៊ានប្រកបដោយបរិយាបន្ន និងចីរភាព ក្នុងការដោះស្រាយបញ្ហាប្រឈមនៃគ្រឿងញៀននាពេលបច្ចុប្បន្ន » ចាប់ពីថ្ងៃទី០៩ ដល់ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ នៅរដ្ឋ Pahang ប្រទេសម៉ាឡេស៊ី។