សេចក្តីជូនដំណឹង ស្តីពី ដំណើរទស្សនកិច្ចផ្លូវការ និងមិត្តភាពរបស់ ឯកឧត្តមបណ្ឌិត អាប់ឌុលឡា ប៊ីន ម៉ូហាម៉េដ ប៊ីន អ៊ីប្រាហ៊ីម អាល-សេក្ខ ប្រធានសភាអារ៉ាប៊ីសាអូឌីត នៅព្រះរាជាណាចក្រកម្ពុជា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែមិថុនា ឆ្នាំ២០២៥__ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងថ្នាក់ដឹកនាំរដ្ឋសភា សូមក្រាបបង្គំទូលថ្វាយ សារលិខិតថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណៈប្រតិភូសភាកម្ពុជាអញ្ជើញចូលរួមកិច្ចប្រជុំសន្និបាតតំបន់អាស៊ី-ប៉ាស៊ីហ្វិកនៃសភាប្រើភាសាបារំាង (APF) លើកទី១១ នៅនូម៉េអា (Nouméa) កោះនូវ៉ែលកាឡេដូនី (Nouvelle-Calédonie)
គណៈប្រតិភូសភាកម្ពុជាអញ្ជើញចូលរួមកិច្ចប្រជុំសន្និបាតតំបន់អាស៊ី-ប៉ាស៊ីហ្វិកនៃសភាប្រើភាសាបារំាង (APF) លើកទី១១ នៅនូម៉េអា (Nouméa) កោះនូវ៉ែលកាឡេដូនី (Nouvelle-Calédonie)
Prepaired By: NA0989 ​ Date: (6/8/2025 10:51:55 PM )
គណៈប្រតិភូនៃក្រុមសភាកម្ពុជាប្រើភាសាបារាំង (APF) ដឹកនាំដោយឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃព្រឹទ្ធសភា «គណៈកម្មការទី៥» និងជាប្រធានគណៈកម្មការនយោបាយនៃក្រុមព្រឹទ្ធសភាកម្ពុជា និងជាអនុប្រធាននៃសភាជាតិកម្ពុជា (APF) អមដំណើរដោយ ឯកឧត្តម ដុំ យុហៀន សមាជិកគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃរដ្ឋសភា «គណៈកម្មការទី៥» និងជាសមាជិកបណ្ដាញសមាជិកសភាប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសកលនៃក្រុមរដ្ឋសភាកម្ពុជា (APF) នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៥ បានអញ្ជើញចូលរូមប្រជុំសន្និបាតតំបន់អាស៊ី-ប៉ាស៊ីហ្វិកនៃសភាប្រើភាសាបារំាង (APF) លើកទី១១ នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៥ នៅនូម៉េអា (Nouméa) កោះនូវ៉ែលកាឡេដូនី (Nouvelle-Calédonie)។ ក្រោមប្រធានសំខាន់ៗ ចំនួនពីរ៖
 
១. ការអភិវឌ្ឍសហគ្រិនភាព និងនវានុវត្តន៍ហ្រ្វង់កូហ្វូននៅក្នុងបណ្ដាប្រទេសអាស៊ី និងប៉ាស៊ីហ្វិក
 
២. កិច្ចសហប្រតិបត្តិការហ្វ្រង់កូហ្វូនចំពោះការស្វែងរកការងារ និងការជ្រើសរើសបុគ្គលិកក្នុងវិស័យសុខាភិបាលនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ កិច្ចប្រជុំនេះ បានរៀបចំឡើងសភានូវ៉ែលកាឡេដូនី (Congres de la Nouvelle-Calédonie) នាព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៥ មានការអញ្ជើញចូលរួមពីសមាជិក-សមាជិកា នៃសភាប្រើភាសាបារាំង ចំនួនប្រមាណ ១៦រូប មកពីប្រទេសមួយចំនួន មាន៖ ក្រុមសភាជាតិកម្ពុជា (Cambodge), ក្រុមសភាជាតិនូវ៉ែលកាឡេដូនី ( Nouvelle-Calédonie), ប៉ូលីនេស៊ីហ្រ្វង់សេ (Polynésie français), វ៉ានូអាទូ (Vanuatu), វៀតណាម (Vietnam), វ៉ាលីអេហ្វុយទុយណា (Wallis-et-Futuna) និងមានការចូលរួមពិអង្គការអន្តរជាតិឡាហ្វ្រង់កូហ្វូនី (OIF) មានការចូលរួមពីតំណាងសាកលវិទ្យាល័យ និងដៃគូសហក្រិនដែលមកពីបណ្ដាប្រទេសប្រើភាសាបារាំង ក្រោមអធិបតីភាពឯកឧត្តម Vaimu’a MULIAVA ប្រតិភូតំបន់ និងជាសមាជិកសភានូវ៉ែលកាឡេដូនី អមដោយលោក Edgar DOERIG តំណាងអង្គការអន្តរជាតិហ្វ្រង់កូហ្វូនីប្រចាំតំបន់អាស៊ី-ប៉ាហ្វិក និងលោក Jean-Baptiste LEGUEN ទីប្រឹក្សាសភាប្រើភាសាបារំាង ទទួលបន្ទុកតំបន់អាស៊ី-ប៉ាស៊ីហ្វិក នៅសាលប្រជុំពេញអង្គនៃសភានូវ៉េែលកាឡូដូនី ( Congrès de la Nouvelle-Caledonie)។
 
បន្ទាប់ពីពិធីបើក ឯកឧត្តមបណ្ឌិត ចែម វិឌ្យ៉ា បានអញ្ជើញធ្វើជាអ្នកសម្របសម្រួលលើប្រធានបទស្ដីពី កិច្ចសហប្រតិបត្តិការហ្វ្រង់កូហ្វូនចំពោះឱកាសការងារបម្រើនៅក្នុងវិស័យសុខាភិបាល នៅបណ្ដាប្រទេសតំបន់អាស៊ី-ប៉ាស៊ីហ្វិក។