លោកជំទាវ និន សាផុន ប្រធានគណៈកម្មការ សាធារណការ ដឹកជញ្ជូន អាកាសចរស៊ីវិល ប្រៃសណីយ៍ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្ត្រ បចេ្ចកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា (គណៈកម្មការទី៩) បានអញ្ជេីញដឹកនាំ សមាជិក សមាជិកា គណៈកម្មការ ប្រជុំផ្ទៃក្នុងគណៈកម្មការ ដេីម្បីពិនិត្យពីផែនការសកម្មភាពការងាររបស់គណៈកម្មការ ព្រមទាំងពិនិត្យពង្រាងព្រឹត្តិបត្រព័ត៌មាន និងបញ្ហាផ្សេងៗមួយចំនួនទៀត នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា៕
