សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនា ឆ្នាំ២០២៦ សេចក្តីជូនដំណឹង រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧ នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែធ្នូ ឆ្នាំ២០២៥__ សេចក្តីជូនដំណឹង ស្តីពី ការអញ្ជើញដាក់តម្លៃ (Quotation) ដើម្បីសាងសង់អគារទីស្នាក់ការរដ្ឋសភាមណ្ឌលរាជធានី-ខេត្ត ចំនួន ៤ខេត្ត រួមមាន ខេត្តតាកែវ ខេត្តកំពង់ឆ្នាំង ខេត្តក្រចេះ និងខេត្តសៀមរាប__ ញត្តិថ្កោលទោស សង្គ្រាមឈ្លានពានរបស់ថៃមកលើអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា__ ព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកបវេសនកាលនៃរដ្ឋសភា សម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៧ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តម លន់ លឹមថៃ អញ្ជើញ សួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត នៅឃុំសំពងជ័យ ស្រុកជើងព្រៃ
ឯកឧត្តម លន់ លឹមថៃ អញ្ជើញ សួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត នៅឃុំសំពងជ័យ ស្រុកជើងព្រៃ
Prepaired By: NA002 ​ Date: (2/2/2025 6:29:21 PM )

នៅព្រឹកថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម លន់ លឹមថៃ តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម និងជាលេខាធិការគណៈកម្មការផែនការ វិនិយោគ កសិកម្ម រុក្ខាប្រមាញនេសាទ អភិវឌ្ឍន៍ជនបទ បរិស្ថាន ធនធានទឹក និងឧតុនិយម នៃរដ្ឋសភា (គណៈកម្មការទី៣) បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និង គ្រួសារមានជំងឺប្រចាំកាយ នៅឃុំសំពងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ចំនួន ១០ គ្រួសារ ។ 

ឯកឧត្តម  បានមានប្រសាសន៍ពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចប្រធានព្រឹទ្ធសភាសម្តេចប្រធានរដ្ឋសភា និងសម្តេចនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលមានការលំបាក ដោយមិនប្រកាន់ វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។  ឯកឧត្តម លន់ លឹមថៃ បានមានប្រសាសន៍ថា អំណោយដែលបាននាំយកមកចែកជូនបងប្អូននាពេលនេះ សង្ឃឹមថាអាចជួយសម្រាលទុក្ខលំបាករបស់បងប្អូនបានមួយកម្រិត។ ក្នុងនាមឯកឧត្តមជាតំណាងរាស្ត្រ ក៏ដូចជាថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ តែងតែចុះជួបផ្ទាល់ជាមួយប្រជាជននៅពេលដែលបងប្អូនមានទុក្ខលំបាក។
  
 ឯកឧត្តម ក៏បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ត្រូវខិតខំព្យាយាមក្នុងការប្រកបកិច្ចការងារ ដើម្បីកែប្រែនូវជីវភាពគ្រួសាឱ្យកាន់តែប្រសើរឡើង ជាពិសេសត្រូវជួយជម្រុញឱ្យកូនចៅបានទៅសិក្សារៀនសូត្រឱ្យបានចេះដឹង ដើម្បីយកចំណេះជំនាញទាំងនោះមកជួយដល់សេដ្ឋកិច្ចគ្រួសារ ក៏ដូចជាសង្គមទាំងមូលផងដែរ។ ហើយសូមថែទាំសុខភាពឱ្យបានល្អ ត្រូវប្រកាន់ខ្ជាប់នូវអានាម័យ ជាពិសេសត្រូវប្រុងប្រយ័តឱ្យបានខ្ពស់អំពីបញ្ហាភ្លើងផ្សែងព្រោះរដូវនេះជារដូវប្រាំងដែលងាយបង្កឱ្យកើតជាគ្រោះអគ្គីភ័យ។ 

ក្នុងឱកាសនោះ ឯកឧត្តម លន់ លឹមថៃ បានផ្ដល់ជូននូវអំណោយដល់គ្រួសារជួបការលំបាកទាំង១០គ្រួសារ ដោយក្នុងមួយគ្រួសារៗ ទទួលបាន៖​ អង្ករ ២៥គីឡូក្រាម មី១កេស, ត្រីខ១យួរ ,ទឹកត្រី១យួរ, ទឹកសុីអ៊ីវ១យួរ,ថ្នាំពេទ្យមួយចំនួន រួមជាមួយថវិកា ៥ម៉ឺនរៀល​ផងដែរ។ 

មន្ទាប់មកឯកឧត្តម លន់ លឹមថៃ ក៏បានអញ្ជើញចុះសួរសុខទុក្ខដល់អ្នកមានជំងឺប្រចាំកាយចំនួនពីរូប គឺលោកស្រី ឃឹម វណ្ណា រស់នៅភូមិត្រពាំងស្លា និងលោកស្រី សេង រឿន អនុភូមិត្រពាំងស្លា ដោយក្នុងនោះឯកឧត្តម បានឧបត្ថម្ភក្នុងម្នាក់ៗ ថវិកាចំនួន ១០០,០០០រៀល និងថ្នាំពេទ្យមួយចំនួន និងជូនលោកតា លោកយាយចូលរួមចំនួន១៥នាក់ដោយម្នាក់ទទួលបានថ្នាំពេទ្យ១កញ្ចប់ ផ្តល់ថវិកាដល់ប្រជាការពារចំនួន១២នាក់ ក្នុង១ម្នាក់ ២ម៉ឺនរៀលផងដែរ៕