សេចក្តីជូនដំណឹង រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧ នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែធ្នូ ឆ្នាំ២០២៥__ សេចក្តីជូនដំណឹង ស្តីពី ការអញ្ជើញដាក់តម្លៃ (Quotation) ដើម្បីសាងសង់អគារទីស្នាក់ការរដ្ឋសភាមណ្ឌលរាជធានី-ខេត្ត ចំនួន ៤ខេត្ត រួមមាន ខេត្តតាកែវ ខេត្តកំពង់ឆ្នាំង ខេត្តក្រចេះ និងខេត្តសៀមរាប__ ញត្តិថ្កោលទោស សង្គ្រាមឈ្លានពានរបស់ថៃមកលើអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា__ ព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកបវេសនកាលនៃរដ្ឋសភា សម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៧ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណៈកម្មការទី៨រដ្ឋសភានិងអង្គការសហប្រជាជាតិ ពិភាក្សាអំពីការអនុវត្តសន្និសីទអន្តរជាតិស្តីពីប្រជាជននិងការអភិវឌ្ឍ
គណៈកម្មការទី៨រដ្ឋសភានិងអង្គការសហប្រជាជាតិ ពិភាក្សាអំពីការអនុវត្តសន្និសីទអន្តរជាតិស្តីពីប្រជាជននិងការអភិវឌ្ឍ
Prepaired By: NA002 ​ Date: (1/26/2025 6:04:43 PM )

លោកជំទាវ ឡោក ខេង ប្រធានគណ:កម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារីនៃរដ្ឋសភា (គណៈកម្មការទី៨) បានដឹកនាំកិច្ចប្រជុំជាមួយលោកស្រីសាន់ដ្រា  ប៊ើនខ្លោវ (SANDRA BERNKLAU)  តំណាងអង្គការមូលនិធិសហប្រជាជាតិសំរាប់ប្រជាជន(UNFPA) ប្រចាំកម្ពុជា ដើម្បីពិភាក្សាអំពីការពង្រឹងការត្រួតពិនិត្យនិងសម្របសម្រួលរបស់សភាក្នុងការជំរុញការប្តេជ្ញាចិត្ត នៃសន្និសីទអន្តរជាតិស្តីពីប្រជាជននិងការអភិវឌ្ឍ(ICPD)។
កិច្ចពិភាក្សានារសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ នៅវិមានរដ្ឋសភានេះ មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវជាសមាជិក សមាជិកាគណ:កម្មការទី៨។

សូមជម្រាបថា៖ការប្តេជ្ញាចិត្តទាំង១២នៃសន្និសីទអន្តរជាតិស្តីពីប្រជាជននិងអភិវឌ្ឍន៍ រួមមានការពង្រឹងឱ្យខ្លាំងក្លានូវកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីអនុវត្តកម្មវិធីសកម្មភាពនៃសន្និសីទអន្តរជាតិ ស្តីពីប្រជាជននិងអភិវឌ្ឍន៍ ឱ្យបានពេញលេញ មានប្រសិទ្ធភាព និងលឿនជាងមុន ព្រមទាំង ការផ្តល់ថវិកាសម្រាប់អនុវត្តកម្មវិធីសកម្មភាព និងសកម្មភាពចម្បងៗសម្រាប់អនុវត្តបន្តនូវ កម្មវិធីសកម្មភាពនៃសន្និសីទអន្តរជាតិស្តីពីប្រជាជននិងអភិវឌ្ឍន៍ និងលទ្ធផលនៃការអនុវត្ត ដែលបន្ស៊ីនឹងរបៀបវារៈឆ្នាំ២០៣០ព្រមទាំងការបញ្ចប់មរណភាពមាតានិងជំងឺទាក់ទងនឹងការមានកូនដែលអាចបង្ការបាន ការអប់រំគ្រប់គ្រងក្មេងវ័យជំទង់និងយុវជនជាពិសេសក្មេងស្រី ការបញ្ចប់អំពើហិង្សា ការលុបបំបាត់គ្រប់ទម្រង់នៃការរើសអើងចំពោះស្ត្រីនិងក្មេងស្រី ការវិនិយោគលើវិស័យអប់រំ    ឱកាសការងារ និងសុខភាព រួមមានផែនការគ្រួសារ និងសេវាសុខភាពផ្លូវភេទនិងសុខភាពបន្តពូជនិងធានានូវសិទ្ធិនិងតម្រូវការមនុស្សធម៌មូលដ្ឋានរបស់ប្រជាជនងាយរងគ្រោះ ជាពិសេសក្មេងស្រី និងស្ត្រី ។ល។

រដ្ឋាភិបាលចំនួន១៧៩ប្រទេស បានអនុម័តកម្មវិធីសកម្មភាពសន្និសីទអន្តរជាតិស្តីពីប្រជាជន និងការអភិវឌ្ឍ (ICPD) ។ សន្និសីទដែលបង្កើតឡើងនៅឆ្នាំ១៩៩៤នេះ បានបញ្ជាក់ថា ការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព គឺមិនអាចធ្វើទៅបានទេ ប្រសិនបើគ្មានការផ្តល់អាទិភាពដល់សិទ្ធិមនុស្ស ដែលរួមមានសិទ្ធិបន្តពូជ ការផ្តល់អំណាចដល់ស្ត្រីនិងក្មេងស្រី និងដោះស្រាយវិសមភាព ក៏ដូចជាតម្រូវការ សេចក្តីប្រាថ្នា និងសិទ្ធិរបស់ស្ត្រីនិងបុរសម្នាក់ៗ។

ICPD កំណត់ស្តង់ដារសម្រាប់ការអភិវឌ្ឍដែលផ្តោតលើប្រជាជន ការណែនាំគោលនយោបាយជាតិ និងកម្មវិធីសម្រាប់ការអនុវត្តកម្មវិធីសកម្មភាពរបស់រដ្ឋាភិបាល ដោយសហការជាមួយសភានិងសង្គមស៊ីវិល រួមទាំងស្ត្រី និងអង្គការដែលដឹកនាំដោយយុវជន វិស័យឯកជន ក្រុមសហគមន៍ និងបុគ្គល នៅកម្រិតមូលដ្ឋាន។
អង្គការ UNFPA ធ្វើការផ្តោតទៅលើសិទ្ធិមនុស្ស សមភាពយេនឌ័រ  បញ្ហាប្រជាជន សុខភាពផ្លូវភេទនិងបន្តពូជ និងយុវជន។