សេចក្តីជូនដំណឹង រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧ នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែធ្នូ ឆ្នាំ២០២៥__ សេចក្តីជូនដំណឹង ស្តីពី ការអញ្ជើញដាក់តម្លៃ (Quotation) ដើម្បីសាងសង់អគារទីស្នាក់ការរដ្ឋសភាមណ្ឌលរាជធានី-ខេត្ត ចំនួន ៤ខេត្ត រួមមាន ខេត្តតាកែវ ខេត្តកំពង់ឆ្នាំង ខេត្តក្រចេះ និងខេត្តសៀមរាប__ ញត្តិថ្កោលទោស សង្គ្រាមឈ្លានពានរបស់ថៃមកលើអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា__ ព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកបវេសនកាលនៃរដ្ឋសភា សម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៧ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណៈកម្មការទី១ នៃរដ្ឋសភា ប្រជុំផ្ទៃក្នុងគណៈកម្មការ ដើម្បីពិភាក្សាអំពីផែនការសកម្មភាពការងាររបស់គណៈកម្មការ ក្នុងពេលរដ្ឋសភាវិស្សមកាល នាពេលខាងមុខ
គណៈកម្មការទី១ នៃរដ្ឋសភា ប្រជុំផ្ទៃក្នុងគណៈកម្មការ ដើម្បីពិភាក្សាអំពីផែនការសកម្មភាពការងាររបស់គណៈកម្មការ ក្នុងពេលរដ្ឋសភាវិស្សមកាល នាពេលខាងមុខ
Prepaired By: NA002 ​ Date: (1/26/2025 5:58:38 PM )

ឯកឧត្តម សរ ចំរុង ប្រធានគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្ដឹងនិងអង្កេត និងអធិការកិច្ច នៃរដ្ឋសភា (គណៈកម្មការទី១) នារសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ នៅវិមានរដ្ឋសភា ដើម្បីពិភាក្សាអំពីផែនការសកម្មភាពការងាររបស់គណៈកម្មការ ក្នុងពេលរដ្ឋសភាវិស្សមកាល នាពេលខាងមុខ ទៅលើរបៀបវារៈមួយចំនួនរួមមាន ៖

១- ត្រួតពិនិត្យការងារដែលបានអនុវត្តកន្លងមក

២- ពិភាក្សាអំពី ការចុះបំពេញបេសកកម្មនៅតាមបណ្តាខេត្តនានា

៣- ពិភាក្សាអំពីការស្នើសុំជួបជាមួយគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា

៤- ផ្សេងៗ។