សេចក្តីជូនដំណឹង រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧ នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែធ្នូ ឆ្នាំ២០២៥__ សេចក្តីជូនដំណឹង ស្តីពី ការអញ្ជើញដាក់តម្លៃ (Quotation) ដើម្បីសាងសង់អគារទីស្នាក់ការរដ្ឋសភាមណ្ឌលរាជធានី-ខេត្ត ចំនួន ៤ខេត្ត រួមមាន ខេត្តតាកែវ ខេត្តកំពង់ឆ្នាំង ខេត្តក្រចេះ និងខេត្តសៀមរាប__ ញត្តិថ្កោលទោស សង្គ្រាមឈ្លានពានរបស់ថៃមកលើអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា__ ព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកបវេសនកាលនៃរដ្ឋសភា សម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៧ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ប្រតិភូគណៈកម្មការជំនាញរដ្ឋសភា ចុះសិក្សាស្វែងយល់ការងារ អប់រំ សាសនា វប្បធម៌ និងទេសចរណ៍ ខេត្តព្រៃវែង
ប្រតិភូគណៈកម្មការជំនាញរដ្ឋសភា ចុះសិក្សាស្វែងយល់ការងារ អប់រំ សាសនា វប្បធម៌ និងទេសចរណ៍ ខេត្តព្រៃវែង
Prepaired By: NA002 ​ Date: (1/23/2025 8:50:10 PM )

បន្ទាប់បានបំពេញបេសកកម្ម នៅខេត្តកំពង់ចាម ត្បូងឃ្មុំ និងខេត្តស្វាយរៀង រួចមកនេះ គណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ នៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការ រួមជាមួយតំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែង បានអញ្ជើញដល់ខេត្តព្រៃវែង។
 
នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ បានអញ្ជើញចុះជួបប្រជុំការងារជាមួយថ្នាក់ដឹកនាំរដ្ឋបាលខេត្តព្រៃវែង ដឹកនាំដោយ ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អន ភារៈ អភិបាលរងខេត្ដ ដើម្បីស្វែងយល់ពីស្ថានភាពទូទៅរបស់ខេត្ត និងរបាយការណ៍វឌ្ឍនភាពការងារ បញ្ហាប្រឈម ក៏ដូចជាទិសដៅការងារពាក់ព័ន្ធនឹងវិស័យទាំង៤ក្នុងក្របខ័ណ្ឌទទួលខុសត្រូវរបស់គណៈកម្មការ រួមមាន៖ វិស័យអប់រំ សាសនា វប្បធម៌ និងវិស័យទេសចរណ៍។