សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនា ឆ្នាំ២០២៦ សេចក្តីជូនដំណឹង រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧ នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែធ្នូ ឆ្នាំ២០២៥__ សេចក្តីជូនដំណឹង ស្តីពី ការអញ្ជើញដាក់តម្លៃ (Quotation) ដើម្បីសាងសង់អគារទីស្នាក់ការរដ្ឋសភាមណ្ឌលរាជធានី-ខេត្ត ចំនួន ៤ខេត្ត រួមមាន ខេត្តតាកែវ ខេត្តកំពង់ឆ្នាំង ខេត្តក្រចេះ និងខេត្តសៀមរាប__ ញត្តិថ្កោលទោស សង្គ្រាមឈ្លានពានរបស់ថៃមកលើអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា__ ព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកបវេសនកាលនៃរដ្ឋសភា សម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៧ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញចូលរួមពិធីលៀងសាយភោជន៍ ជូនគណៈប្រតិភូអន្តរជាតិ ដែលអញ្ជើញចូលរួមមហាសន្និបាតអន្តរជាតិបណ្ដាគណបក្សនយោបាយនៅអាស៊ី (ICAPP) លើកទី១២
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញចូលរួមពិធីលៀងសាយភោជន៍ ជូនគណៈប្រតិភូអន្តរជាតិ ដែលអញ្ជើញចូលរួមមហាសន្និបាតអន្តរជាតិបណ្ដាគណបក្សនយោបាយនៅអាស៊ី (ICAPP) លើកទី១២
Prepaired By: NA002 ​ Date: (11/23/2024 8:49:26 PM )

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានិងជាសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍គណបក្សប្រជាជនកម្ពុជា នៅរាត្រីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ បានអញ្ជើញចូលរួម ពិធីលៀងសាយភោជន៍ ជូនគណៈប្រតិភូអន្តរជាតិ ដែលបានអញ្ជើញមកចូលរួម មហាសន្និបាតអន្តរជាតិបណ្ដាគណបក្សនយោបាយនៅអាស៊ី (ICAPP) លើកទី១២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានព្រឹទ្ធសភា និងជាប្រធានកិត្តិយសមហាសន្និបាត (ICAPP) លើកទី១២ នៅសណ្ឋាគារសុខាភ្នំពេញ។

តំណាងគណបក្សនយោបាយនៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) និងស្ថាប័នដៃគូជាង ៥២ប្រទេស មកពីតំបន់ផ្សេងៗនៅលើពិភពលោក បានអញ្ជើញមកជួបជុំនៅកម្ពុជា នៅក្នុងមហាសន្និបាតលើកទី១២ ក្រោមមូលបទ«ការស្វែងរកសន្តិភាពនិងការផ្សះផ្សា » ដែលជាឱកាសសំខាន់មួយ នៅក្នុងការពង្រឹងយន្តការពហុនិយម ការលើកម្ពស់វប្បធម៌សន្ទនា ដើម្បីសុខសន្តិភាពនិងការផ្សះផ្សាសម្រាប់សកលលោក។

កម្ពុជាត្រូវបានមិត្តអន្តរជាតិ ចាត់ទុកជាប្រទេសដែលទទួលបានជោគជ័យនៅក្នុងការបញ្ចប់សង្រ្គាម ទទួលបានសុខសន្តិភាពពេញបរិបូរណ៍។ សម្តេចតេជោ ហ៊ុន សែន ជាមគ្គទេសក៍សន្តិភាពរបស់កម្ពុជា បានផ្តួចផ្តើមឱ្យមានការចរចាបង្កើតកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនៅឆ្នាំ១៩៩១ ជាមួយព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ។ សម្តេចតេជោ ហ៊ុន សែន ក៏ជាអ្នកដាក់ចេញនូវគោលនយោបាយឈ្នះ-ឈ្នះ ក្នុងការបញ្ចប់សង្រ្គាមទំាងស្រុងពីកម្ពុជានៅឆ្នាំ១៩៩៨ នាំមកនូវសុខសន្តិភាពនិងការអភិវឌ្ឍជូនប្រជាពលរដ្ឋរហូតមកដល់ពេលបច្ចុប្បន្ននេះ។

សុខសន្តិភាពនៅកម្ពុជា បានកំពុងការពារថែរក្សានិងលើកកម្ពស់យ៉ាងម៉ឺងមាត់ ដោយរាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណ និងអបអរសាទរយ៉ាងកក់ក្តៅចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការរៀបចំមហាសន្និបាត ICAPP លើកទី១២ និងកិច្ចប្រជុំពាក់ព័ន្ធនានា។ សម្ដេចបានមានប្រសាសន៍ទៀតថា គណបក្សប្រជាជនកម្ពុជាមានកិត្តិយសដែលបានទទួលធ្វើជាម្ចាស់ផ្ទះជាលើកទី២ ក្នុងការរៀបចំមហាសន្និបាត ICAPP លើកទី១២ ក្រោមមូលបទ «ការស្វែងរកសន្តិភាព និងការផ្សះផ្សា» ដែលមានសារៈសំខាន់ណាស់ ចំពោះសភាពការណ៍ពិភពលោកបច្ចុប្បន្នដែលកំពុងជួបប្រទះនូវបណ្ហាប្រឈមផ្នែកភូមិសាស្ត្រនយោបាយ ភូមិសាស្ត្រសេដ្ឋកិច្ច និងសន្តិសុខ ជាដើមនោះ។

កម្ពុជា មានជំហរម៉ឺងម៉ាត់ ក្នុងការការពារសន្តិភាព អធិបតេយ្យភាព បូរណភាពទឹកដី និងការអភិវឌ្ឍ ដោយយកប្រជាពលរដ្ឋស្នូល៕