អគ្គលេខាធិការដ្ឋានរដ្ឋសភា នឹងរៀបចំកម្មវិធីផ្សព្វផ្សាយរបាយការណ៍ស្ដីពីលទ្ធផលការងារកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងកំណែទម្រង់ដ្ឋបាលសាធារណៈ នាដើមខែតុលាខាងមុខ __ សុន្ទរកថាទាំងស្រុងរបស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាថ្លែងក្នុងមហាសន្និបាតអាយប៉ា (AIPA) លើកទី៤៦ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី__ គណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជាអញ្ជើញចូលរួមពិធីបើកមហាសន្និបាតអាយប៉ាលើកទី៤៦ ដែលសភាប្រទេសម៉ាឡេស៊ីជាម្ចាស់ផ្ទះនៅក្នុងទីក្រុងគូឡាឡាំពួ __ ឯកឧត្តម កែវ ពិសិដ្ឋ ដឹកនាំ គណៈប្រតិភូសភាវ័យក្មេងអាយប៉ារបស់សភាកម្ពុជា ចូលរួមកិច្ចពិភាក្សាតុមូល (YPA Roundtable Discussion: Youth in Action) នាមហាសន្និបាតអាយប៉ាកលើកទី៤៦ ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តម ម៉ូត យូសុះ និងតំណាងអង្គការហាសាណះអន្តរជាតិ អញ្ជើញសម្ពោធ និងប្រគល់ផ្ទះសប្បុរសធម៌ ជូនប្រជាពលរដ្ឋក្នុងខេត្តត្បូងឃ្មុំ
ឯកឧត្តម ម៉ូត យូសុះ និងតំណាងអង្គការហាសាណះអន្តរជាតិ អញ្ជើញសម្ពោធ និងប្រគល់ផ្ទះសប្បុរសធម៌ ជូនប្រជាពលរដ្ឋក្នុងខេត្តត្បូងឃ្មុំ
Prepaired By: NA002 ​ Date: (11/7/2024 6:39:53 PM )

នាថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ម៉ូត យូសុះ សមាជិកគណៈកម្មការទី១ នៃរដ្ឋសភា តំណាងរាស្ត្រមណ្ឌលត្បូងឃ្មុំ និងប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជាខេត្តត្បូងឃ្មុំ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា និងតំណាងអង្គការហាសាណះអន្តរជាតិ បានអញ្ជើញសម្ពោធ និងប្រគល់ផ្ទះសប្បុរសធម៌ ជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត ចាស់ជរា និងស្ត្រីមេម៉ាយ ចំនួន ៦ខ្នង គោចិញ្ចឹមចំនួន ៥ក្បាល និងម៉ាស៊ីនកាត់ដេរចំនួន ​៣ ឈុត សរុបជាថវិកា ២៦៥០០ អឺរ៉ូ ( ២៨៤៣៩ ដុល្លារ) នៅខេត្តត្បូងឃ្មុំ ដើម្បីកាត់បន្ថយភាពក្រីក្រនៅក្នុងសហគមន៍ និងបង្កើតមុខរបរប្រចាំថ្ងៃជូនប្រជាពលរដ្ឋ។

គម្រោងខាងលើជាគម្រោងហ្សាកាត់(បរិច្ចាក)   របស់អង្គការហាសាណះអន្តរជាតិ សហការជាមួយអង្គការមូលនិធិអភិវឌ្ឍមុស្លិមកម្ពុជា(CMDF)។

គួរបញ្ជាក់ថា អង្គការអន្តរជាតិ Hasene បាននឹងកំពុងធ្វើកិច្ចសហប្រតិបត្តិការជិត ១០០ ប្រទេស ក្នុងនោះក៏មានកម្ពុជាផងដែរ ដែលបានផ្តល់ជំនួយជាច្រើន តាមរយៈអង្គការ CMDF និងIMAC មានដូចជា ជំនួយសង្គ្រោះបន្ទាន់ ជំនួយកញ្ចប់អាហារខែរ៉ាម៉ាឌន ជំនួយគោគួរបាន គម្រោងជំនួយបរិច្ចាក(ហ្សាកាត់) ចិញ្ចឹមកុមារកំព្រា ផ្តល់អាហារូបករណ៍ សាងសង់ផ្ទះជូនជនក្រីក្រ និងផ្តល់គោចិញ្ចឹម សរុបថវិកាជាង ២ លានដុល្លារអាមេរិក៕