លោកជំទាវ ឡោក ខេង ផ្តល់បទសម្ភាសន៍ជាមួយនឹងអ្នកសម្របសម្រួលកម្មវិធីប្រចាំប្រទេសរបស់អង្គការUNwomen __ ឯកឧត្តម វ៉ាន់ ដារ៉ា អញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយជូនស្ត្រីមេម៉ាយ នៅឃុំស្ទឹងកែវ __ ឯកឧត្តម ឡេង ប៉េងឡុង ដឹកនាំកិច្ចប្រជុំជាមួយក្រុមប្រឹក្សាអ្នកច្បាប់ នៃរដ្ឋសភា __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញថ្វាយព្រះរាជដំណើរព្រះមហាក្សត្រយាងបំពេញព្រះរាជទស្សនកិច្ចនៅសាធារណរដ្ឋប្រជាមានិតចិន នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ __ ឯកឧត្តម ជាម ប៉េអា៖ មូលដ្ឋានធនធានមនុស្សប្រកបដោយជំនាញ និងចំណេះដឹងច្បាស់លាស់គឺ ជាការធានាកំណើនសេដ្ឋកិចប្រកបដោយ ប្រសិទ្ធភាពខ្ពស់ ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សន្និសីទប្រចាំឆ្នាំនៃវេទិកាសមាជិកសភាអាស៊ីដើម្បីប្រជាជន​និងកាអភិវឌ្ឍ (AFPPD) បានអនុម័ត​សេចក្តីថ្លែងការណ៍​ទីក្រុងបាលី ដើម្បីឆ្លើយតបទៅនឹងបញ្ហាស្រ្តី យុវជន និង​មនុស្សចាស់ ក្នុងបរិបទICPD30
សន្និសីទប្រចាំឆ្នាំនៃវេទិកាសមាជិកសភាអាស៊ីដើម្បីប្រជាជន​និងកាអភិវឌ្ឍ (AFPPD) បានអនុម័ត​សេចក្តីថ្លែងការណ៍​ទីក្រុងបាលី ដើម្បីឆ្លើយតបទៅនឹងបញ្ហាស្រ្តី យុវជន និង​មនុស្សចាស់ ក្នុងបរិបទICPD30
Prepaired By: NA002 ​ Date: (10/9/2024 8:41:23 PM )

ទីក្រុងបាលី៖ នៅរសៀលថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការទី៨ នៃរដ្ឋសភា បានអញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យ កែសម្រួល និងអនុម័ត​ទៅលើ «សេចក្ដីថ្លែងការណ៍​របស់​សមាជិក​សភា​អាស៊ីនៅកោះបាលី» ដើម្បីឆ្លើយតបទៅនឹងបញ្ហាស្រ្តី យុវជន និងមនុស្សចាស់ ក្នុងបរិបទICPD30 និងបញ្ហាពាក់ព័ន្ធនានា។

សេចក្ដីថ្លែងការណ៍នេះ គឺឯកសារដែលឆ្លុះបញ្ចាំងពីឆន្ទៈ និងការប្ដេជ្ញាចិត្តរបស់សមាជិកសភាមកពីបណ្ដាប្រទេសចំនួន១៨ ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលកើតចេញ​ពីលទ្ធផល​រយៈ២ថ្ងៃ នៃសន្និសីទប្រចាំឆ្នាំ វេទិកាសមាជិក​សភាអាស៊ី ដើម្បីប្រជាជន និងការអភិវឌ្ឍ (AFPPD) ប្រារព្ធធ្វើឡើង​នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី។ សេចក្ដីថ្លែងការណ៍នេះ មានសរុបចំនួន១២កថាខណ្ឌ ស្ដីពី​ការប្ដេជ្ញាចិត្តរបស់សមាជិកសភាក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដើម្បី​សម្រេចបានផែនការសកម្មភាព ICPD30 និង​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយចីរភាព ស្របតាម​គោលការណ៍​មិនទុកនរណាម្នាក់ចោល «Leaving no one behind» ឆ្លើយតបទៅនឹង​ការប្រែប្រួល​ប្រជាសាស្រ្ត។ ដំណោះស្រាយទៅនឹងបញ្ហាទាំងនេះ អាចធ្វើឡើង តាមរយៈការគិតគូរពីផលប៉ះពាល់នៃបរិស្ថាន សិទ្ធមនុស្ស ដោយពង្រឹង​និងជំរុញការអនុវត្ត​គោលនយោបាយ និងច្បាប់, លើកកម្ពស់សុខុមាលភាព និងការគ្របដណ្ដប់​សុខភាពជាសាកល, លើកកម្ពស់​សមភាពយេនឌ័រ, ការពារសិទ្ធិ​និងសុខភាពផ្លូវភេទ​ដែល​មានគុណភាព និងស្របតាមតម្រូវការ, ផ្ដល់ភាព​អង់អាច​ដល់ស្រ្តី យុវជន, និងការគាំពារដល់មនុស្សចាស់ តាមរយៈ​ការវិភាជន៍ថវិកាឆ្លើយតបនឹង​យន្តការជាតិ​របស់សភានីមួយៗ ព្រមជាមួយនឹង​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​អន្តរសភា​ទាំងក្នុង​តំបន់ និងអន្តរជាតិ។

ជាលទ្ធផល «សេចក្ដីថ្លែងការណ៍របស់​សមាជិកសភា​នៅ​កោះបាលី» ត្រូវបានសម្រេចជាឯកច្ឆន្ទ និងអនុម័ត​ដោយ​សមាជិកសភាទាំងអស់​ដែលបានចូលរួម​ក្នុង​សន្និសីទប្រចាំឆ្នាំនេះ។