ព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកបវេសនកាលនៃរដ្ឋសភា សម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៧ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥__ សន្និសីទថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនីលើកទី៤៦ បិទបញ្ចប់និង ផ្ទេរតំណែងជាម្ចាស់ផ្ទះរៀបចំកិច្ចកំពូលហ្វ្រង់កូហ្វូនី លើកទី២០ជូនព្រះរាជាណាចក្រកម្ពុជា __ ឯកឧត្តមបណ្ឌិត កែវ ពិសិដ្ឋ ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារក្នុងការរៀបចំកម្រងឯកសារកិច្ចប្រជុំសមាជរដ្ឋសភា និងព្រឹទ្ធសភា​ __ គណៈប្រតិភូសភាកម្ពុជាអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មការកិច្ចការសេដ្ឋកិច្ច សង្គម និងបរិស្ថាន នៃសភាប្រើភាសាបារំាង តាមប្រព័ន្ធនិម្មិត ផ្សាយចេញពីទីក្រុងប៉ារីស សាធារណរដ្ឋបារាំង ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » អូស្រ្តាលី នឹងបន្តយកចិត្តទុកដាក់ខ្ពស់លើការលើកកម្ពស់​ កិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងរវាង ប្រជាជនកម្ពុជា-អូស្រ្តាលី ដើម្បីឆ្លើយតបទៅនឹង ក្តីប្រាថ្នារបស់ប្រជាជន ការពារ​សុខសន្តិភាព និងការអភិវឌ្ឍ
អូស្រ្តាលី នឹងបន្តយកចិត្តទុកដាក់ខ្ពស់លើការលើកកម្ពស់​ កិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងរវាង ប្រជាជនកម្ពុជា-អូស្រ្តាលី ដើម្បីឆ្លើយតបទៅនឹង ក្តីប្រាថ្នារបស់ប្រជាជន ការពារ​សុខសន្តិភាព និងការអភិវឌ្ឍ
Prepaired By: NA002 ​ Date: (10/9/2024 8:07:55 PM )

ឯកឧត្តម ដឺរិក យីប (Derek Yip) ឯកអគ្គរាជទូត​អូស្រ្តាលី​តែងតាំង​ថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅក្នុងជំនួប​ជាមួយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធាន​​​​រដ្ឋសភា បានគូសបញ្ជាក់ថា អូស្រ្តាលី​នឹងបន្ត​ផ្តោត​ការយក​ចិត្តដាក់ខ្ពស់លើការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ដែល​នឹងរួមចំណែកដល់ការអនុវត្ត យុទ្ធសាស្រ្ត បញ្ចកោណរបស់រាជរដ្ឋាភិបាល​អាណត្តិទី៧នៃរដ្ឋសភា ក្នុងនោះមានការ​អភិវឌ្ឍ​ធនធានមនុស្ស ពិពិធកម្មសេដ្ឋកិច្ច ជំរុញវិស័យ​កសិកម្ម សំដៅធ្វើយ៉ាងណាបង្កើន​ឱកាសការងារ និង​ការ​ដាំដុះ​ទទួលបានផលល្អ ការលើកកម្ពស់​សុខុមាលភាព​ពលរដ្ឋ ការលើក​កម្ពស់​ជីវភាព​ពលរដ្ឋ និងសមភាព​យេនឌ័រ ការបោស​សម្អាតមីន​ និងយុទ្ធភ័ណ្ឌ​មិនទាន់ផ្ទុះ ការធ្វើកំណែទម្រង់​និង​អភិបាលកិច្ចល្អក្នុងវិស័យ​សាធារណៈ  អន្តោប្រវេសន៍ និងការពង្រឹង​វិស័យសន្តិសុខ​ និង​ការពារជាតិ ជាដើម។