សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ផ្ញេីសារលិខិតរំលែកទុក្ខ ជូនចំពោះ លោកជំទាវ ឆៃ នារី ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាព របស់ ឯកឧត្តម ប៉ាល់ សំអឿន អតីតតំណាងរាស្រ្តខេត្តបន្ទាយមានជ័យ និងជាទីប្រឹក្សាជាន់ខ្ពស់រដ្ឋសភា ដែលបានទទួលមរណភាពនៅថ្ងៃអង្គារ ១៤រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ០២:១០ នាទីទាបភ្លឺ ក្នុងជន្មាយុ ៨៥ឆ្នាំ ដោយរោគាពាធ។

