សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារលិខិតអបអរសាទរ និងជូនពរ ឯកឧត្តម ខៀវ កាញារីទ្ធ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ __ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារលិខិតអបអរសាទរ និងជូនពរ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ __ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារលិខិតអបអរសាទរ និងជូនពរ ឯកឧត្តមកិត្តិឧទ្ទេសបណ្ឌិត ប៉ុល សារឿន ឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ __ សន្និសីទប្រចាំឆ្នាំនៃវេទិកាសមាជិកសភាអាស៊ីដើម្បីប្រជាជន​និងកាអភិវឌ្ឍ (AFPPD) បានអនុម័ត​សេចក្តីថ្លែងការណ៍​ទីក្រុងបាលី ដើម្បីឆ្លើយតបទៅនឹងបញ្ហាស្រ្តី យុវជន និង​មនុស្សចាស់ ក្នុងបរិបទICPD30 __ សារលិខិតរំលែកទុក្ខ ជូន លោកជំទាវ កែវ ស្រីពេជ្រ និងក្រុមគ្រួសារ ចំពោះមរណភាពរបស់ ឯកឧត្តម នាយឧត្ដមសេនីយ៍ សែម សុវណ្ណនី អនុប្រធានទី១ __ សារលិខិតជូន ឯកឧត្តម ចាវ ឡឺជី (Zhao Leji) ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជន សាធារណរដ្ឋប្រជាមានិតចិន __ ព័ត៌មានវីដេអូ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ ឯកឧត្តម ដឺរិក យីប (Derek Yip) ឯកអគ្គរាជទូតអូស្ត្រាលីតែងតាំងថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា __ អូស្រ្តាលី នឹងបន្តយកចិត្តទុកដាក់ខ្ពស់លើការលើកកម្ពស់​កិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងរវាងប្រជាជនកម្ពុជា-អូស្រ្តាលី ដើម្បីឆ្លើយតបទៅនឹងក្តីប្រាថ្នារបស់ប្រជាជន ការពារ​សុខសន្តិភាព និងការអភិវឌ្ឍ __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អនុញ្ញាតឱ្យ ឯកឧត្តម Derek Yip ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សម្តេចរដ្ឋសភាធិបតី ឃួន សុដារី លើកទឹកចិត្តក្រុមហ៊ុនចិនបង្កើនការវិនិយោគនៅកម្ពុជា
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី លើកទឹកចិត្តក្រុមហ៊ុនចិនបង្កើនការវិនិយោគនៅកម្ពុជា
Prepaired By: NA002 ​ Date: (9/26/2024 9:38:03 PM )

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានស្វាគមន៍និងលើកទឹកចិត្តដល់អ្នកវិនិយោគចិន ឱ្យបង្កើនការវិនិយោគ នៅព្រះរាជាណាចក្រកម្ពុជា ឱ្យបានច្រើនឡើង ស្របតាមកិច្ចព្រមព្រៀងនៃថ្នាក់ដឹកនាំប្រទេសទំាងពីរបានដាក់ចេញនៅក្នុងការកសាងសហគមន៍ជោគវាសនារួម កិច្ចសហប្រតិបត្តិត្បូងពេជ្រ ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់។

ការលើកឡើងរបស់សម្តេចប្រធានរដ្ឋសភា ធ្វើឡើងនៅក្នុងដំណើរទស្សនកិច្ចរបស់សម្តេច និងគណៈប្រតិភូ អញ្ជើញទស្សនាសួនឧស្សាហកម្មនៅក្រុងសៀងហៃ នៅព្រឹកថ្ងៃទី២៥ខែកញ្ញាឆ្នាំ២០២៤។

សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា កម្ពុជាបានយកចិត្តទុកដាក់និងគំាពារ ដល់អ្នកវិនិយោគទាំងបរទេសនិងក្នុងស្រុក តាមរយៈការកសាងច្បាប់ និងការដាក់ចេញនូវ យន្តការ លើកទឹកចិត្ត ទាក់ទាញ ប្រកបដោយភាពជាក់លាក់និងបត់បែន។ អ្វីដែលសំខាន់នោះគឺកក្តាសុខសន្តិភាព ស្ថិរភាពសង្គម ដែលជាអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល ក្នុងការខិតខំប្តេជ្ញាការពារធានាជូនប្រជាពលរដ្ឋ ក៏ដូចជាអ្នកវិនិយោគទំាងអស់។

សម្តេចរដ្ឋសភាធិបតី បានមានប្រសាសន៍បន្តថា ជាមួយគ្នានេះ រាជរដ្ឋាភិបាល បានអនុវត្តនូវយន្តការសន្ទនាជាមួយវិស័យឯកជន ជាប់ជាប្រចាំ តាមរយៈ ការរៀបចំ វេទិការាជរដ្ឋាភិបាល និងវិស័យឯកជន ក្នុងការគំាទ្រនិងលើកទឹកចិត្តដល់ការធ្វើវិនិយោគដើម្បីលើកកម្ពស់ជីវភាពពលរដ្ឋ អភិវឌ្ឍសេដ្ឋកិច្ចប្រទេសជាតិ ក្នុងគោលដៅអភិវឌ្ឍន៍កម្ពុជាឱ្យក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ឆ្នាំ២០៥០។

ក្រុមហ៊ុនធំៗនៅក្រុងសៀងហៃ ដែលសម្តេចប្រធានរដ្ឋសភា និងគណៈប្រតិភូ អញ្ជើញទស្សនកិច្ចមាន ក្រុមហ៊ុន TIANMA និងក្រុមហ៊ុន SONGZ ។ ក្រុមហ៊ុន TIANMA ផលិតគ្រឿងបន្លាស់អេក្រង់ទូរសព្ទ និងអេក្រង់ផលិតផលជាច្រើនទៀត នៅក្នុងឧស្សាហកម្មរថយន្ត សម្ភារៈវេជ្ជសាស្រ្ត ជាដើម។ ចំណែក ក្រុមហ៊ុន SONGZ   ជាក្រុមហ៊ុនផលិតម៉ាស៊ីនត្រជាក់រថយន្ត និងរថភ្លើងល្បឿនលឿន។

បន្ទាប់មកគណៈប្រតិភូបានអញ្ជើញទស្សនាអគារ Oriental Pearl Tower ដែលជានិមិត្តរូបមួយនៃក្រុងសៀងហៃ ដែលនៅទីនោះគណៈប្រតិភូបានទស្សនា សារមន្ទីរសៀងហៃ ដែលមានការតំាងបង្ហាញរូបភាពពីដំណើរការគ្រប់គ្រងសង្គម សេដ្ឋកិច្ច របស់ក្រុងសៀងហៃ កាលពីអតីតកាលផងដែរ៕