គណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា អញ្ជើញដល់ ប្រទេសម៉ាឡេស៊ី ដោយសុវត្ថិភាពក្នុងការចូលរួមមហាសន្និបាតអាយប៉ាលើកទី៤៦ __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញដឹកនាំគណៈប្រតិភូសភាកម្ពុជាចូលរួមមហាសន្និបាតអាយប៉ាលើកទី៤៦ នៅប្រទេសម៉ាឡេស៊ី __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ អាកាសយានដ្ឋានអន្តរជាតិតេជោ លេចរូបរាងឡើងក្រោមម្លប់សុខសន្តិភាពជាមោទនភាពរបស់ខ្មែរគ្រប់រូប __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ អាកាសយានដ្ឋានអន្តរជាតិតេជោ លេចរូបរាងឡើងក្រោមម្លប់សុខសន្តិភាពជាមោទនភាពរបស់ខ្មែរគ្រប់រូប __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ អាកាសយានដ្ឋានអន្តរជាតិតេជោ លេចរូបរាងឡើងក្រោមម្លប់សុខសន្តិភាពជាមោទនភាពរបស់ខ្មែរគ្រប់រូប __ សម្តេចប្រធានរដ្ឋសភា បានជម្រាបជូនគណៈប្រតិភូសភាអូស្រ្តាលី ពីតម្លៃសន្តិភាព សម្រាប់កម្ពុជា តំបន់និងសកលលោក __ ឯកឧត្តម ប៉ាន សូរស័ក្តិ អនុញ្ញាតឱ្យគណៈប្រតិភូមកពីក្រសួងពាណិជ្ជកម្ម ចូលជួបសម្ដែងការគួរសម នៅវិមានរដ្ឋសភា __ ឯកឧត្តម ឃួន ដាវិត ដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាលើរបាយការណ៍សមិទ្ធកម្មប្រចាំត្រីមាសទី២ ឆ្នាំ២០២៥ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៤ __ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧ ថ្ងៃចន្ទ ទី១៥ ខែកញ្ញា ឆ្នាំ២០២៥__ រដ្ឋសភា អនុម័តសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងបន្ថែមទៅលើសន្ធិសញ្ញាស្តីពីតំបន់អាស៊ី-អាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ ក្នុងការលើកកម្ពស់សន្តិភាពនិងសន្តិសុខតំបន់ និងពិភពលោក របស់កម្ពុជា __ សេចក្តីជូនដំណឹង ស្តីពីគណ:ប្រតិភូជាន់ខ្ពស់សភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៦ នៅប្រទេសម៉ាឡេស៊ី__ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី នឹងអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជាចូលរួមមហាសន្និបាតប្រចាំឆ្នាំរបស់អាយប៉ាលើកទី៤៦ នៅប្រទេសម៉ាឡេស៊ី សប្តាហ៍ក្រោយ ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » រដ្ឋសភាកម្ពុជានិងសភាតំណាងប្រជាជនចិនចុះកិច្ចហត្ថលេខាលើឯកសារចំនួនពីរ ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នានៅគ្រប់កម្រិតនិងគ្រប់វិស័យ
រដ្ឋសភាកម្ពុជានិងសភាតំណាងប្រជាជនចិនចុះកិច្ចហត្ថលេខាលើឯកសារចំនួនពីរ ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នានៅគ្រប់កម្រិតនិងគ្រប់វិស័យ
Prepaired By: NA002 ​ Date: (9/26/2024 8:08:12 PM )

ជាលទ្ធផលសំខាន់មួយនៃដំណើរទស្សនកិច្ចផ្លូវការនិងមិត្តភាពរបស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ដឹកនាំដោយសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៅប្រទេសចិន គឺការចុះហត្ថលេខាលើឯកសារចំនួនពីរ ស្តីពីកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាប្រទេសទំាងពីរនៅគ្រប់កម្រិត និងគ្រប់វិស័យ ឱ្យកាន់តែសកម្ម គ្រប់ជ្រុងជ្រោយឡើងបន្ថែមទៀត ស្របតាមបរិបទបច្ចុប្បន្ន ក្នុងការបម្រើផលប្រយោជន៍ជូនប្រទេសនិងប្រជាជនទំាងសងខាង។

ពិធីចុះហត្ថលេខាលើឯកសារទំាងពីរបានប្រារព្ធធ្វើឡើងនៅរសៀលថ្ងៃទី២៣ ខែកញ្ញាឆ្នាំ២០២៤នេះ នៅវិមានសភាតំណាងប្រជាជនចិននាទីក្រុងប៉េកំាង បន្ទាប់ពីថ្នាក់ដឹកនាំរដ្ឋសភាប្រទេសទំាងពីរបានពិភាក្សាការងារជាទ្វេភាគីប្រកបដោយលទ្ធផលជាទីមោទនៈហើយនោះ។

កិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការរវាងសភាប្រទេសទំាងពីរ បានចុះហត្ថលេខាដោយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជានិង ឯកឧត្តម ចាវ ឡឺជី (Zhao Leji) ប្រធានគណៈកម្មាធិការអចិន្រ្តៃយ៍នៃសភាតំណាងប្រជាជនចិននៃសាធារណរដ្ឋប្រជាមានិតចិន។ ចំណែក អនុស្សរណៈនៃការយោគយល់គ្នា រវាងអគ្គលេខាធិការដ្ឋានរដ្ឋសភាប្រទេសទំាងពីរត្រូវបានចុះហត្ថលេខាដោយ ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភាកម្ពុជា និងឯកឧត្តម លីវ ឈី (LIU QI) អគ្គលេខាធិការ នៃគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិន។

ស្មារតីនៃកិច្ចព្រមព្រៀងរវាងសភាប្រទេសទំាងពីរ បង្ហាញពីការរួមសហការគ្នារវាងសភាប្រទេសទំាងពីរ ក្នុងការជំរុញនិងលើកកម្ពស់ចក្ខុវិស័យរបស់រដ្ឋាភិបាលនៃ ប្រទេសទំាងពីរ ក្នុងការកសាងសហគមន៍ជោគវាសនារួម ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់ ជាមួយនឹងការរួមចំណែកជាវិជ្ជមាន ក្នុងការរក្សាសុខសន្តិភាព និងស្ថិរភាពក្នុងតំបន់ និងពិភពលោក។

សម្តេចមហារដ្ឋសភាធិបតី ឃួន សុដារី និងសមភាគីមិត្តចិនបានឯកភាពគ្នាថា ការផ្លាស់ប្តូរ ទស្សនកិច្ចជាមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិ គឺជាផ្នែកមួយដ៏សំខាន់នៃការពង្រឹងពង្រីកទំនាក់ទំនកម្ពុជា-ចិន ឱ្យកាន់តែរឹងមាំឡើង។

កិច្ចព្រមព្រៀងចែងអំពីការលើកកម្ពស់ការពង្រឹងកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរបទពិសោធន៍ក្នុងវិស័យនីតិកម្ម ការត្រួតពិនិត្យ និងអភិបាលកិច្ច ការបន្ តអនុវត្តការផ្លាស់ប្តូរទស្សកិច្ចមិត្តភាពរវាងថ្នាក់ដឹកនាំ គណៈកម្មាធិការ ក្រុមមិត្តភាព តំណាងរាស្រ្ត និងស្ថាប័នការងារតាមរយៈទម្រង់ផ្សេងៗ ដូចជាការផ្លាស់ប្តូរ គណៈប្រតិភូ ការផ្លាស់ប្តូរបទពិសោធន៍ការងារនីតិកម្ម និងវិស័យឌីជីថល ជំរុញយ៉ាងសកម្មនូវការផ្លាស់ប្តូរមិត្តភាព និងដំណើរទស្សនកិច្ចទៅវិញទៅមក   រវាងតំណាងរាស្រ្តស្ត្រី និងសមាជិកសភាវ័យក្មេង ជាដើម។

ចំណែកអនុស្សរណៈរវាងអគ្គលេខាធិការដ្ឋានរដ្ឋសភាប្រទេសទំាងពីរវិញ ធ្វើឡើងក្នុងគោលបំណង បន្តទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងចិននិងកម្ពុជា ឱ្យកាន់តែស៊ីជម្រៅ នូវភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ គាំទ្រដល់ស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសចិន និងកម្ពុជា តាមរយៈទម្រង់ផ្សេងៗ ដូចជាការផ្លាស់ប្តូរ បទពិសោធន៍និងកិច្ចសហប្រតិបត្តិការ ព្រមទាំងផ្តល់សេវាកម្មសម្រាប់ការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃភារកិច្ ចរបស់ស្ថាប័ន នីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ ដោយឈរលើមូលដ្ឋានសមភាព ផលប្រយោជន៍ទៅវិញទៅមក ការគោរពគ្នាទៅវិញទៅមក ការយោគយល់គ្នា និងការអនុលោមតាមបទដ្ឋាន ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ។

ពិធីចុះហត្ថលេខាលើឯកសារទំាងពីរនេះ បានប្រារព្ធធ្វើឡើងក្នុងបរិយាកាសរីករាយ និងស្និទ្ធស្នាលជាទីបំផុត នៅវិមានសភាតំណាងប្រជាជនចិន នាទីក្រុង ប៉េកំាង៕