រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា សូមសម្តែងនូវការខកចិត្ត និងសោកស្តាយយ៉ាងខ្លាំងដោយបានដឹងថា ក្រសួងរតនាគារសហរដ្ឋអាមេរិក បានសម្រេច ដាក់ទណ្ឌកម្ម ដោយអយុត្តិធម៌លើ ឯកឧត្តម លី យ៉ុងផាត់ ដែលជាប្រជាពលរដ្ឋ និងធុរជនម្នាក់របស់កម្ពុជា និងក្រុមហ៊ុនរបស់ ឯកឧត្តម កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤។

