លោកជំទាវ ឡោក ខេង ផ្តល់បទសម្ភាសន៍ជាមួយនឹងអ្នកសម្របសម្រួលកម្មវិធីប្រចាំប្រទេសរបស់អង្គការUNwomen __ ឯកឧត្តម វ៉ាន់ ដារ៉ា អញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយជូនស្ត្រីមេម៉ាយ នៅឃុំស្ទឹងកែវ __ ឯកឧត្តម ឡេង ប៉េងឡុង ដឹកនាំកិច្ចប្រជុំជាមួយក្រុមប្រឹក្សាអ្នកច្បាប់ នៃរដ្ឋសភា __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញថ្វាយព្រះរាជដំណើរព្រះមហាក្សត្រយាងបំពេញព្រះរាជទស្សនកិច្ចនៅសាធារណរដ្ឋប្រជាមានិតចិន នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ __ ឯកឧត្តម ជាម ប៉េអា៖ មូលដ្ឋានធនធានមនុស្សប្រកបដោយជំនាញ និងចំណេះដឹងច្បាស់លាស់គឺ ជាការធានាកំណើនសេដ្ឋកិចប្រកបដោយ ប្រសិទ្ធភាពខ្ពស់ ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » CLV-DTA៖ ដំណើរការស្រាវជ្រាវឈ្វេងយល់ការពិតនៃកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម របស់សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់
CLV-DTA៖ ដំណើរការស្រាវជ្រាវឈ្វេងយល់ការពិតនៃកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម របស់សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់
Prepaired By: NA002 ​ Date: (9/12/2024 7:52:23 PM )
(វិមានរដ្ឋសភា - ភ្នំពេញ) ក្នុងនាមជាអ្នកដែលបានចូលរួមប្រឡូកផ្ទាល់នៅក្នុងការងារកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ដែលជាគំនិតផ្តួចផ្តើមរបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងគោលដៅជំរុញលើកកម្ពស់ការអភិវឌ្ឍ បណ្តាខេត្តជាប់ព្រំដែន​ កម្ពុជា-ឡាវ-វៀតណាម ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា បានទទួលជួប ឯកឧត្តម ពេជ្រ ស្រស់ សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ​ និងផ្តល់យោបល់ និងជាប្រធានគណបក្សយុវជនកម្ពុជា កាលពីព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ នៅវិមានរដ្ឋសភា ដើម្បីពិភាក្សា បង្ហាញ ក៏ដូចជាផ្តល់ជូននូវព័ត៌មាន និងប្រវត្តិសាស្ត្រជាក់ស្តែង ពាក់ព័ន្ធដំណើរការនៃកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម ក៏ដូចជាការរីកចម្រើនថ្មីៗ ដែលជាផ្លែផ្កានៃកិច្ចសហប្រតិបត្តិការនេះ ហើយកំពុងលេចឡើងនៅក្នុងខេត្តសមាជិក CLV-DTA របស់កម្ពុជា។
 
ឯកឧត្តម ពេជ្រ ស្រស់ បានវាយតម្លៃខ្ពស់ចំពោះឱកាសដ៏ធំធេងនេះ និងបានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុត គោរពជូន សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលបានអនុញ្ញាតឲ្យឯកឧត្តម បានចូលជួបពិភាក្សាជាមួយឯកឧត្តមប្រធានគណៈកម្មការ និងទទួលបាននូវ ព័ត៌មានចាំបាច់សំខាន់ៗ ដោយផ្អែកលើប្រវត្តិសាស្ត្រពិត សម្រាប់ការចងក្រងផលិតជាឯកសារជូនសាធារណជន និងយុវជនជំនាន់ក្រោយ ឱ្យបានយល់ច្បាស់នូវ កិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម(CLV-DTA)​ ៕