Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សភាកម្ពុជាចូលរួមមហាសន្និបាតលើកទី៤៩ នៃសភានិយាយភាសាបារាំង ក្រោមប្រធានបទ “បញ្ញាសិប្បនិម្មិត” នៅប្រទេសកាណាដា
សភាកម្ពុជាចូលរួមមហាសន្និបាតលើកទី៤៩ នៃសភានិយាយភាសាបារាំង ក្រោមប្រធានបទ “បញ្ញាសិប្បនិម្មិត” នៅប្រទេសកាណាដា
Prepaired By: NA002 ​ Date: (7/11/2024 7:54:34 PM )
នៅទីក្រុងម៉ុង់រ៉េអាល់ ប្រទេសកាណាដា ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤​ គណៈប្រតិភូនៃក្រុមសភាជាតិកម្ពុជាAPF រួមមាន​ លោកជំទាវ ខេង សំវ៉ាដា អនុប្រធានគណៈកម្មការទី៧នៃរដ្ឋសភា ឯកឧត្តម​ ប៉ាន សូរស័ក្តិ លេខាធិការគណៈកម្មការទី៩នៃរដ្ឋសភា ឯកឧត្តម សន សារ៉ាណា សមាជិកគណៈកម្មការទី៥នៃរដ្ឋសភា និងឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី២ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានប្រតិភូកម្ពុជា បានអញ្ជើញចូលរួមមហាសន្និបាតលើកទី៤៩ នៃសភានិយាយភាសាបារាំង ក្រោមប្រធានបទ “បញ្ញាសិប្បនិម្មិត”។
 
នៅក្នុងអំឡុងពេលនេះដែរ គណៈប្រតិភូបានចូលរួមកិច្ចប្រជុំគណៈកម្មការជំនាញចំនួន៤៖​ កិច្ចប្រជុំបណ្តាញសមាជិកាសភា​ កិច្ចប្រជុំបណ្តាញសមាជិកសភាវ័យក្មេង​ កិច្ចប្រជុំគណៈកម្មការអប់រំ​ វប្បធម៌​ និងផ្សព្វផ្សាយ​ កិច្ចប្រជុំគណៈកម្មការសេដ្ឋកិច្ច សង្គមកិច្ច និងបរិស្ថាន​ ក្នុងចំណោមកិច្ចប្រជុំគណៈកម្មការជំនាញចំនួន៦។
 
ក្រៅពីនេះ គណៈប្រតិភូក៏មានកម្មវិធីជំនួបទ្វេភាគីជាមួយ លោកជំទាវ Raymonde Gagné ប្រធានព្រឹទ្ធសភាកាណាដា ឯកឧត្តម Christophe-André FRASSA អគ្គប្រតិភូស្តីទីនៃ Délégué général par interim និងជាប្រធានគណៈកម្មការនយោបាយនៃសភានិយាយភាសាបារាំង​ ឯកឧត្តម André REICHARDT សមាជិកព្រឹទ្ធសភាបារាំង និងជាប្រធានក្រុមសភាជាតិបារាំង-នៃសភាប្រើភាសាបារាំង ឯកឧត្តម Francis DROUIN ប្រធានសភានិយាយភាសាបារាំង ឯកឧត្តម Hassan BENOMAR តំណាងរាស្រ្ត និងជាប្រធានក្រុមសភាជាតិម៉ារ៉ុក-នៃសភានិយាយភាសាបារាំង និងឯកឧត្តម Nicolas Walder ប្រធានក្រុមសភាជាតិស្វីស-APF-ទីប្រឹក្សាជាតិ។