គណៈប្រតិភូសភាកម្ពុជា ចូលរួមកិច្ចប្រជុំទល់មុខរវាងអគ្គលេខាធិការដ្ឋានអាយប៉ា និងអគ្គលេខាធិការអាស៊ាន __ គណៈប្រតិភូសភាកម្ពុជា ចូលរួមកិច្ចប្រជុំគណៈកម្មាធិការសមាជិកសភាស្រ្តីអាយប៉ា __ សម្ដេចប្រធានរដ្ឋសភាកម្ពុជាចែករំលែកទស្សនទានគន្លឹះជាច្រើនជាប្រយោជន៍ រួមរបស់តំបន់និង សាកលលោកតាមរយៈកិច្ចប្រជុំពេញអង្ គលើកទី១ អាយប៉ា និងកិច្ចប្រជុំពាក់ព័ន្ធដែលប្រារព្ធធ្វើ ជាផ្លូវការប្រទេសឡាវនៅថ្ងៃនេះ __ លទ្ធផលការងាររបស់គណៈប្រតិភូសភាកម្ពុជា ដឹកនាំដោយ​ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាចូលរួមមហាសន្និបាតអាយប៉ាលើកទី៤៥ នៅប្រទេសឡាវ​ ក្នុងថ្ងៃទី១៩ ខែតុលា​ ឆ្នាំ២០២៤​ __ សម្តេចប្រធានរដ្ឋសភាអំពាវនាវក្នុងមហាសន្និបាតអាយប៉ា ឱ្យមានការអនុវត្តជាបន្ទាន់និងប្រកបដោយប្រសិទ្ធភាព នូវកិច្ចព្រមព្រៀងជាឯកច្ឆន្ទទាំង៥ចំណុចរបស់អាស៊ាននៅប្រទេសមីយ៉ាន់ម៉ា ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ប្រតិភូគណៈកម្មការទី៨រដ្ឋសភា ពិនិត្យប្រសិទ្ធភាពនៃការអនុវត្តច្បាប់ និងគោលនយោបាយនានា នៅខេត្តបន្ទាយមានជ័យ
ប្រតិភូគណៈកម្មការទី៨រដ្ឋសភា ពិនិត្យប្រសិទ្ធភាពនៃការអនុវត្តច្បាប់ និងគោលនយោបាយនានា នៅខេត្តបន្ទាយមានជ័យ
Prepaired By: NA002 ​ Date: (6/16/2024 1:41:20 AM )

ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា គណៈប្រតិភូគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា (គណៈកម្មការទី៨) ដឹកនាំដោយ លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការ ដើម្បីពិនិត្យស្វែងយល់ពីប្រសិទ្ធភាពនៃការអនុវត្តច្បាប់ និងគោលនយោបាយនានា ពាក់ព័ន្ធនឹងវិស័យដែលគណៈកម្មការទទួលបន្ទុក នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពី ឯកឧត្តម អ៊ី ឡុង ឯកឧត្តម សេរី កុសល និងលោកជំទាវ នួម សុភ័ណ តំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ ឯកឧត្តម ឃុត ស្វិនី សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម ង៉ោ ម៉េងជ្រួន អភិបាលស្តីទី នៃគណៈអភិបាលខេត្ត នារសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤។

លោកជំទាវ ឡោក ខេង បានមានប្រសាសន៍ថា ក្រោមការដឹកនាំរបស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា តែងតែយកចិត្តទុកដាក់ក្នុងការអនុវត្តមុខងារតាមដានការអនុវត្តច្បាប់ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល និងបានជំរុញឱ្យគណៈកម្មការទី៨នៃរដ្ឋសភាចុះពិនិត្យការអនុវត្តច្បាប់ និងប្រសិទ្ធភាពការងារមួយចំនួននៅតាមមូលដ្ឋាន ដើម្បីធ្វើការពង្រឹងវិជ្ជាជីវៈបច្ចេកទេស ការប្រើប្រាស់ប័ណ្ណប.ស.ស ប័ណ្ណសមធម៌ ការលើកម្ពស់សុខុមាលភាពសង្គម ការអភិវឌ្ឍឯកជនទាក់ទងនឹងការងារ ប.ស.ស ការអភិវឌ្ឍសហគ្រាសធនតូច និងមធ្យម សហគ្រិនភាព ការអភិវឌ្ឍទីផ្សារការងា និងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ការអភិវឌ្ឍដោយភាពធន់ចីរភាព ការពង្រឹងផលលាភវិទ្យាសាស្ត្រ និងការលើកកម្ពស់សមភាពយេនឌ័រ។

ឯកឧត្តម ង៉ោ ម៉េងជ្រួន អភិបាលស្តីទី នៃគណៈអភិបាលខេត្ត បានរាយការណ៍ជូនគណៈប្រតិភូពីស្ថានភាពការងារ និងសមិទ្ធផលសំខាន់ៗទាក់ទងនឹងវិស័យទាំង៤ ដែលខេត្តសម្រេចបាន រួមមាន វិស័យសុខាភិបាល វិស័យសង្គមកិច្ច វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងវិស័យកិច្ចការនារី។ ឯកឧត្តមបានបន្តទៀតថា វិទ្យាស្ថានពហុបច្ចេកទេសខេត្តបានកំពុងដើរតួនាទីឆ្លើយតបនឹងកម្មវិធីគោលនយោបាយអាទិភាពចំនួន៦ចំនុច ដោយបានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសាររងហានិភ័យ ដោយមិនបង់ប្រាក់ថ្លៃសិក្សា និងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែ ដែលក្នុងខែវិច្ឆិកា ឆ្នាំ២០២៣ ដល់ខែមេសា ឆ្នាំ២០២៤ បានទទួលសិក្ខាកាម ៤៣៧នាក់ មកសិក្សាលើជំនាញដំឡើងបណ្តាញអគ្គិសនី ការថែទាំ និងជួសជុលរថយន្ត ជួសជុលម៉ាស៊ីនត្រជាក់ ការរចនាក្រាហ្វិកដោយកុំព្យូទ័រ សេវាកម្មរដ្ឋបាល។ ចំពោះការផ្សព្វផ្សាយ និងធ្វើប័ណ្ណប.ស.ស នៅតាមសហគ្រាស គ្រឹះស្ថាន និងសិប្បកម្ម ចំនួន៣៦៥សហគ្រាស និងកំពុងធ្វើបន្តតាមសហគ្រាស សិប្បកម្ម ក្រុមហ៊ុនទើបបើកថ្មីៗបន្ថែមទៀត។

ជាមួយគ្នានោះ ខេត្តបន្ទាយមានជ័យមានមន្ទីរពេទ្យខេត្តចំនួន០១កន្លែង មន្ទីរពេទ្យបង្អែកចំនួន០៨កន្លែង មណ្ឌលសុខភាពចំនួន៦៨ និងប៉ុស្តិ៍សុខភាពចំនួន១៣កន្លែង សម្រាប់ផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋដោយប្រើប្រាស់ប័ណ្ណប.ស.ស ប័ណ្ណសមធម៌ និងបង់ប្រាក់ដោយផ្ទាល់ខ្លួន។ ខេត្តបានអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារក្រោមអាយុ២ឆ្នាំ បង្កើតសមាគមមនុស្សចាស់ចំនួន១៣៥កន្លែង និងសមាគមអតីតយុទ្ធជនខេត្ត និងបានសាងសង់ផ្ទះមូលនិធិជនពិការចំនួន០៤ខ្នង ជូនជនក្រីក្រ។ ជាមួយគ្នានោះ ខេត្តបានជំរុញឱ្យមានវេទិកាស្ត្រីក្នុងភាពជាអ្នកដឹកនាំ និងអភិបាលកិច្ច ការបញ្ជ្រាបយេនឌ័រ ការលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារ ការលើកកម្ពស់សុខុមាលភាពរបស់ស្ត្រី និងក្មេងស្រី រួមទាំងស្ត្រី និងការប្រែប្រួលអាកាសធាតុ និងធ្វើការបណ្តុះបណ្តាលជំនាញកាត់ដេរ តម្បាញក្រមា កែសម្ផស្ស ចំនួន១១វគ្គ និងបណ្តុះបណ្តាលសហគ្រិនស្ត្រីភាពលើការអភិវឌ្ឍឌីជីថលតាមទីជនបទចំនួន០៤លើក។ ឯកឧត្តមបានបញ្ជាក់ថា ទន្ទឹមនឹងការអភិវឌ្ឍគួរឱ្យកត់សម្គាល់ ខេត្តជួបបញ្ហាប្រឈមមួយចំនួនពិសេសកង្វះខាតធនធានមនុស្ស (ពេទ្យជំនាញឯកទេស, គ្រូបង្គោលជំនាញបច្ចេកទេសមួយចំនួនទៀត) និងសម្ភារៈបរិក្ខារបច្ចេកទេស។

ក្រោយពីបានស្តាប់របាយការណ៍របស់រដ្ឋបាលខេត្ត ក៏ដូចជាមន្ទីរជំនាញពាក់ព័ន្ធរួចមក លោកជំទាវ ឡោក ខេង បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអាជ្ញាធរខេត្ត ក៏ដូចជាមន្ទីរជំនាញពាក់ព័ន្ធទាំងអស់ ត្រូវខិតខំបំពេញការងារ និងធ្វើការផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋបានយល់ដឹងកាន់តែច្បាស់អំពីជំងឺមិនឆ្លង ក៏ដូចជាជំងឺផ្សេងៗ ជាពិសេសគឺការលើកទឹកចិត្តឱ្យប្រជាពលរដ្ឋដែលជាបុគ្គលស្វ័យនិយោជន៍មានការស្ម័គ្រចិត្តចុះឈ្មោះជាសមាជិក ប.ស.ស ដើម្បីងាយស្រួលទទួលយកនូវសេវាសុខាភិបាលប្រកបដោយប្រសិទ្ធភាព ៕