សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ជម្រាបប្រធានគណៈប្រតិភូសភាសមាជិកអាស៊ាន ពីការចង់បានសន្តិភាពក្នុងសហគមន៍អាស៊ានរបស់កម្ពុជា __ ឯកឧត្តមអនុប្រធានរដ្ឋសភានៃសហព័ន្ធរុស្ស៊ីសន្យាថានឹងជំរុញឱ្យមានជើងហោះហើរត្រង់រវាងកម្ពុជា-រុស្ស៊ី __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ជួបពិភាក្សាការងារជាមួយ ប្រធានរដ្ឋសភាវៀតណាម __ ថ្នាក់ដឹកនាំរដ្ឋសភាកម្ពុជានិងឡាវ ប្តេជ្ញាបន្តរក្សានូវសន្ទុះវិជ្ជមាននៃទំនាក់ទំនងការទូតសភា ក្នុងការផ្តល់នូវលទ្ធផលវិជ្ជមានជានិច្ចដល់ប្រទេសនិងពលរដ្ឋទាំងសងខាង __ គណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា អញ្ជើញដល់ ប្រទេសម៉ាឡេស៊ី ដោយសុវត្ថិភាពក្នុងការចូលរួមមហាសន្និបាតអាយប៉ាលើកទី៤៦ __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញដឹកនាំគណៈប្រតិភូសភាកម្ពុជាចូលរួមមហាសន្និបាតអាយប៉ាលើកទី៤៦ នៅប្រទេសម៉ាឡេស៊ី __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ អាកាសយានដ្ឋានអន្តរជាតិតេជោ លេចរូបរាងឡើងក្រោមម្លប់សុខសន្តិភាពជាមោទនភាពរបស់ខ្មែរគ្រប់រូប __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ អាកាសយានដ្ឋានអន្តរជាតិតេជោ លេចរូបរាងឡើងក្រោមម្លប់សុខសន្តិភាពជាមោទនភាពរបស់ខ្មែរគ្រប់រូប __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ អាកាសយានដ្ឋានអន្តរជាតិតេជោ លេចរូបរាងឡើងក្រោមម្លប់សុខសន្តិភាពជាមោទនភាពរបស់ខ្មែរគ្រប់រូប __ សម្តេចប្រធានរដ្ឋសភា បានជម្រាបជូនគណៈប្រតិភូសភាអូស្រ្តាលី ពីតម្លៃសន្តិភាព សម្រាប់កម្ពុជា តំបន់និងសកលលោក __ ឯកឧត្តម ប៉ាន សូរស័ក្តិ អនុញ្ញាតឱ្យគណៈប្រតិភូមកពីក្រសួងពាណិជ្ជកម្ម ចូលជួបសម្ដែងការគួរសម នៅវិមានរដ្ឋសភា __ ឯកឧត្តម ឃួន ដាវិត ដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាលើរបាយការណ៍សមិទ្ធកម្មប្រចាំត្រីមាសទី២ ឆ្នាំ២០២៥ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៤ __ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧ ថ្ងៃចន្ទ ទី១៥ ខែកញ្ញា ឆ្នាំ២០២៥__ រដ្ឋសភា អនុម័តសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងបន្ថែមទៅលើសន្ធិសញ្ញាស្តីពីតំបន់អាស៊ី-អាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ ក្នុងការលើកកម្ពស់សន្តិភាពនិងសន្តិសុខតំបន់ និងពិភពលោក របស់កម្ពុជា __ សេចក្តីជូនដំណឹង ស្តីពីគណ:ប្រតិភូជាន់ខ្ពស់សភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៦ នៅប្រទេសម៉ាឡេស៊ី__ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី នឹងអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជាចូលរួមមហាសន្និបាតប្រចាំឆ្នាំរបស់អាយប៉ាលើកទី៤៦ នៅប្រទេសម៉ាឡេស៊ី សប្តាហ៍ក្រោយ ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជេីញជាអធិបតីក្នុងពិធីសម្ពោធ អគារសិក្សា និងសមិទ្ធផលនានានៅសាលាបឋមសិក្សាប្របុសរលួយស្រុកព្រះស្តេចខេត្តព្រៃវែង
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជេីញជាអធិបតីក្នុងពិធីសម្ពោធ អគារសិក្សា និងសមិទ្ធផលនានានៅសាលាបឋមសិក្សាប្របុសរលួយស្រុកព្រះស្តេចខេត្តព្រៃវែង
Prepaired By: NA002 ​ Date: (2/18/2024 5:54:05 PM )

នាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ នៃរដ្ឋសភា និងលោកជំទាវ សិរីចរណវិសុទ្ធិអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ហាក់ ជូ បានអញ្ជេីញជាអធិបតីក្នុងពិធីសម្ពោធ អគារសិក្សា១ខ្នងកម្ពស់ ២ជាន់មាន  ១០បន្ទប់  និងសមិទ្ធផលនានាមួយចំនួនទៀត រួមមាន ខ្លោងទ្វារ បន្ទប់ទឹក និងខឿនទង់ជាតិ នៅសាលាបឋមសិក្សាប្របុសរលួយ ស្ថិតក្នុងភូមិប្របុសរលួយ ឃុំបន្ទាយចក្រី ស្រុកព្រះស្តេច ខេត្តព្រៃវែង។

ពិធីសម្ពោធនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ តំណាងរាស្រ្តមណ្ឌលខេត្តព្រៃវែង អាជ្ញាធរមូលដ្ឋាន មន្រ្តីរាជការ កងកំលាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋនៅស្រុកព្រះស្តេចចំនួនជាង១ពាន់នាក់។

លោក ភុន សម្ផស្ស អភិបាលស្រុកព្រះស្តេច បានមានប្រសាសន៍ថា  សាលាបឋមសិក្សាប្របុសរលួយបានកកើតឡើងនៅឆ្នាំ១៩៧៩ ហើយមានទីតាំងនៅក្នុងវត្តពោធិវ័ន  ហៅវត្តប្របុសរលួយ។ កាលនោះ លោកគ្រូ អ្នកគ្រូបានបង្រៀនសិស្សនៅសាលាឆាន់របស់ព្រះសង្ឃ។ ដោយមើលឃើញពីការលំបាករបស់លោកគ្រូ អ្នកគ្រូ នៅក្នុងឆ្នាំ១៩៨៩ ព្រះគ្រូចៅអធិការព្រះនាម ខាន់ សៅ ព្រមទាំងលោកអាចារ្យ គណៈកម្មការវត្ត បានឯកភាពគ្នាទិញដីមួយកន្លែងមានទំហំ  ១២,៧០៧ម៉ែត្រការ៉េ ក្នុងតម្លៃ៧ដំឡឹងមាសដើម្បីសាងសង់សាលារៀន ដែលមានទីតាំងនៅខាងជើងវត្តសព្វថ្ងៃនេះ។ នៅក្នុងឆ្នាំ២០០៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី បានផ្ដល់អំណោយសាលាមួយខ្នងមាន៦បន្ទប់។ ដោយមើលឃើញពីការកើនឡើង នូវចំនួនសិស្សានុសិស្ស និងគ្មានសាលារៀនគ្រប់គ្រាន់ សម្តេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានឧបត្ថម្ភ អគារបន្ថែម១ខ្នងទៀត មាន៤បន្ទប់ តាមរយៈឯកឧត្តម ហ៊ី បាវី ។

នៅពេលបច្ចុប្បន្ននេះ ក្រោមគំនិតផ្តួចផ្តើមរបស់ព្រះគ្រូ ខាន់ សៅ និងព្រះគ្រូ ពិសិដ្ឋ កំសាន្ត ក៏បានកសាងសាលា១ខ្នងបន្ថែមទៀត កម្ពស់២ជាន់ មាន១០បន្ទប់ រួមជាមួយនឹងសមិទ្ធផលនានាមួយចំនួនទៀត សរុបចំណាយអស់ទឹកប្រាក់ ១២៦,២២១ដុល្លារ ដែលកំពុងដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនាថ្ងៃនេះ ។

ថ្លែងក្នុងពិធីសម្ពោធ  ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានមានប្រសាសន៍ថា ឯកឧត្តម សូមថ្លែងអំណរគុណព្រះគ្រូ ខាន់ សៅ និងព្រះគ្រូ ពិសិដ្ឋ កំសាន្ត និងសប្បុរសជននានា ដែលបានចំណាយធនធានថវិកាក្នុងការរួមចំណែកកសាងអគារសិក្សា១ខ្នងមាន១០បន្ទប់  និងសមិទ្ធផលនានាមួយចំនួនទៀតដែលបានសម្ពោធដាក់អោយប្រើប្រាស់នាពេលនេះគឺជាថ្នាលនៃការកសាងធនធានមនុស្ស ដែលមានសារៈសំខាន់បំផុត  ចាប់ផ្តើមពីថ្នាក់បឋមសិក្សាឈានទៅបន្តសិក្សានៅកម្រិតអនុវិទ្យាល័យ និងវិទ្យាល័យដែលនិងធ្វើអោយប្រជាពលរដ្ឋនៅក្នុងភូមិឃុំរបស់យើងបានចូលរៀនសូត្រ  នឹងអាចឈានឡើងទៅកម្រិតថ្នាក់ឧត្តមសិក្សានិងអាចបន្តសិក្សានូវកម្រិតជំនាញ ហើយក្រោយពីបញ្ចប់ការសិក្សាជំនាញនឹងទៅកាន់ទីផ្សារការងារទាំងរដ្ឋ ឬឯកជនតាមរយៈការប្រឡងប្រជែងចូលធ្វើជាមន្ត្រីរាជការ គ្រូបង្រៀន គ្រូពេទ្យ កងកំលាំងប្រដាប់អាវុធ និងអង្គការសង្គមស៊ីវិលនានា។ល។ ទន្ទឹមនឹងនោះសាលាប្របុសរលួយនេះក៏ជាការរួមចំណែកយ៉ាងធំធេងជាមួយរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏មានសមត្ថភាពនៃសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីវ័យក្មេងនៃកម្ពុជាក្នុងការបណ្តុះបណ្តាលធនធានមនុស្សដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឃន៍របស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧នៃរដ្ឋសភា។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានបន្តថា  ការវិនិយោគលើធនធានមនុស្សមានន័យថាលើកកម្ពស់វិស័យអប់រំនៅកម្ពុជាអោយមានការរីកចម្រើនតទៅ  អាស្រ័យហេតុនេះសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីក៏ដូចជាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីវ័យក្មេង  និងមានសមត្ថភាពគ្រប់គ្រាន់ បានខិតខំប្រឹងប្រែងកសាងសាលារៀនបានយ៉ាងច្រើនសន្ធឹកសន្ធាប់ពាសពេញប្រទេសជាតិដែលថ្នាក់ដឹកនាំសព្វថ្ងៃចង់ធ្វើយ៉ាងណាបង្ខិតសាលារៀន និងគ្រូបង្រៀនអោយនៅជិតកូនចៅប្រជាជន  ដើម្បីទទួលបានសិទ្ធិរៀនសូត្រគ្រប់ៗគ្នារួមចំណែកអភិវឌ្ឍន៍ធនធានមនុស្សអោយមានការរីកចម្រើនឡើង។