សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ជម្រាបប្រធានគណៈប្រតិភូសភាសមាជិកអាស៊ាន ពីការចង់បានសន្តិភាពក្នុងសហគមន៍អាស៊ានរបស់កម្ពុជា __ ឯកឧត្តមអនុប្រធានរដ្ឋសភានៃសហព័ន្ធរុស្ស៊ីសន្យាថានឹងជំរុញឱ្យមានជើងហោះហើរត្រង់រវាងកម្ពុជា-រុស្ស៊ី __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ជួបពិភាក្សាការងារជាមួយ ប្រធានរដ្ឋសភាវៀតណាម __ ថ្នាក់ដឹកនាំរដ្ឋសភាកម្ពុជានិងឡាវ ប្តេជ្ញាបន្តរក្សានូវសន្ទុះវិជ្ជមាននៃទំនាក់ទំនងការទូតសភា ក្នុងការផ្តល់នូវលទ្ធផលវិជ្ជមានជានិច្ចដល់ប្រទេសនិងពលរដ្ឋទាំងសងខាង __ គណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា អញ្ជើញដល់ ប្រទេសម៉ាឡេស៊ី ដោយសុវត្ថិភាពក្នុងការចូលរួមមហាសន្និបាតអាយប៉ាលើកទី៤៦ __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញដឹកនាំគណៈប្រតិភូសភាកម្ពុជាចូលរួមមហាសន្និបាតអាយប៉ាលើកទី៤៦ នៅប្រទេសម៉ាឡេស៊ី __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ អាកាសយានដ្ឋានអន្តរជាតិតេជោ លេចរូបរាងឡើងក្រោមម្លប់សុខសន្តិភាពជាមោទនភាពរបស់ខ្មែរគ្រប់រូប __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ អាកាសយានដ្ឋានអន្តរជាតិតេជោ លេចរូបរាងឡើងក្រោមម្លប់សុខសន្តិភាពជាមោទនភាពរបស់ខ្មែរគ្រប់រូប __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ អាកាសយានដ្ឋានអន្តរជាតិតេជោ លេចរូបរាងឡើងក្រោមម្លប់សុខសន្តិភាពជាមោទនភាពរបស់ខ្មែរគ្រប់រូប __ សម្តេចប្រធានរដ្ឋសភា បានជម្រាបជូនគណៈប្រតិភូសភាអូស្រ្តាលី ពីតម្លៃសន្តិភាព សម្រាប់កម្ពុជា តំបន់និងសកលលោក __ ឯកឧត្តម ប៉ាន សូរស័ក្តិ អនុញ្ញាតឱ្យគណៈប្រតិភូមកពីក្រសួងពាណិជ្ជកម្ម ចូលជួបសម្ដែងការគួរសម នៅវិមានរដ្ឋសភា __ ឯកឧត្តម ឃួន ដាវិត ដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាលើរបាយការណ៍សមិទ្ធកម្មប្រចាំត្រីមាសទី២ ឆ្នាំ២០២៥ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៤ __ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧ ថ្ងៃចន្ទ ទី១៥ ខែកញ្ញា ឆ្នាំ២០២៥__ រដ្ឋសភា អនុម័តសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងបន្ថែមទៅលើសន្ធិសញ្ញាស្តីពីតំបន់អាស៊ី-អាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ ក្នុងការលើកកម្ពស់សន្តិភាពនិងសន្តិសុខតំបន់ និងពិភពលោក របស់កម្ពុជា __ សេចក្តីជូនដំណឹង ស្តីពីគណ:ប្រតិភូជាន់ខ្ពស់សភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៦ នៅប្រទេសម៉ាឡេស៊ី__ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី នឹងអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជាចូលរួមមហាសន្និបាតប្រចាំឆ្នាំរបស់អាយប៉ាលើកទី៤៦ នៅប្រទេសម៉ាឡេស៊ី សប្តាហ៍ក្រោយ ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណៈកម្មការទី៨ នៃរដ្ឋសភា បានជួបពិភាក្សាការងារជាមួយ គណៈប្រតិភូសមាជិកសភា នៃបណ្តាប្រទេសស្តង់ឌីណាវី តំបន់Nordcអឺរ៉ុបខាងជើង
គណៈកម្មការទី៨ នៃរដ្ឋសភា បានជួបពិភាក្សាការងារជាមួយ គណៈប្រតិភូសមាជិកសភា នៃបណ្តាប្រទេសស្តង់ឌីណាវី តំបន់Nordcអឺរ៉ុបខាងជើង
Prepaired By: NA002 ​ Date: (2/8/2024 7:36:47 PM )

នៅវិមានរដ្ឋសភា នាព្រឺកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤ គណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះ បណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា ដឹកនាំដោយលោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការ បានទទួលជួបសំដែងការគួរសម និងពិភាក្សាការងារលើសារៈសំខាន់នៃឆន្ទៈនយោបាយ ដើម្បីការពារការវិនិយោគផ្នែកសុខភាព និងការពង្រឹងប្រព័ន្ធសុខភាព ដើម្បីទប់ស្កាត់ជំងឺរាតត្បាតនាពេលខាងមុខ ជាមួយឯកឧត្តម Asmund Grover Aukrust ប្រធានគណៈប្រតិភូសមាជិកសភា នៃបណ្តាប្រទេសស្តង់ឌីណាវី តំបន់Nordc អឺរ៉ុបខាងជើង ដែលជាម្ចាស់ជំនួយដ៏ធំសម្រាប់វិស័យសុខាភិបាលនៅក្នុងប្រទេសកម្ពុជា ។

កិច្ចប្រជុំនេះបានបង្ហាញពីការលើកកម្ពស់ដល់វិស័យសិទ្ធិមុនុស្ស និងវិស័យសុខាភិបាល ក្នុងការជួយពង្រឹង និងថែរក្សាសុខមាលភាពរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន និងការពង្រឹងសមត្ថភាពរបស់មន្ត្រីសុខាភិបាលតាមតំបន់នានា ដោយមានការឧបត្ថម្ភគាំទ្រពីសមាជិកសភា នៃបណ្តាប្រទេសស្តង់ឌីណាវី តំបន់Nordc អឺរ៉ុបខាងជើង ។

លោកជំទាវ ឡោក ខេង បានមានប្រសាសន៍ថាតំណាង រាស្ត្រទាំងអស់មានអណ្ណតិចំនួន៥ឆ្នាំ និងមានតួនាទីជា អ្នកតំណាងឱ្យប្រជាពលរដ្ឋ ដោយស្វែងរកបញ្ហា និងដោះស្រាយជូនប្រជាពលរដ្ឋ  ធ្វើការអនុម័តច្បាប់ ស្នើច្បាប់ និងអនុម័តលើសច្ចាប័ននានា ដែលរដ្ឋាភិបាលបានចុះលើសន្ធិសញ្ញា អនុសញ្ញានានា និងធ្វើការតាមដាន ត្រួតពិនិត្យលើការអនុវត្តច្បាប់ និងគោលនយោបាយនានាថ្នាក់ជាតិនឹងថ្នាក់ក្រោមជាតិ ។ លោកជំទាវបានបន្តទៀតថាគណៈកម្មការទី៨នៃរដ្ឋសភា គឺជាគណៈកម្មការទទួលការងារសង្គមដ៏ធំសម្រាប់តាមដាន ត្រួតពិនិត្យឱ្យបានច្បាស់លាស់នូវផលប្រយោជន៍ និងបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋតាំងពីចាប់កំណើតរហូតដល់ស្លាប់ ។ ក្នុងអណ្ណតិទី៧នេះ រាជរដ្ឋា ភិបាលកម្ពុជា បានកំណត់យកការគាំពា សុខមាលភាពប្រជាជនជាអត្ថិភាពក្រោមពាក្យស្លោក ( មិនទុកឱ្យនរណាម្នាក់ មិនឱ្យទទួលបានសេវាថែទាំសុខភាពឡើយ ) ។ រដ្ឋាភិបាលបានផ្តល់អនុសាសន៍ចំនួន៥ចំណុចដល់វិស័យសុខាភិបាល ដែលយុទ្ធសាស្ត្រទាំងនោះ បានឱ្យក្រសួង សុខាភិបាលត្រូវលើកកម្ពស់គុណភាពសេវាសុខាភិបាលនៅថ្នាក់ក្រោមជាតិ (មណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក ) ត្រូវពង្រឹងកិច្ចសហការរវាងក្រសួង និងស្ថាប័នដើម្បីធានាឱ្យបាននូវកម្មវិធីមូលនិធិសមធម៌សុខាភិបាល ត្រូវពង្រឹងការផ្តល់សេវាសុខភាពរដ្ឋ និងឯកជន ព្រមទាំងបណ្តុះបណ្តាលជំនាញសុខាភិបាល ដោយរួមគ្នាសង្កត់ធ្ងន់លើសកម្មភាពជាក់លាក់មួយក្នុងការទប់ស្កាត់នាំម្ហូបអាហារ ត្រីសាច់ខូចគុណភាពចូលក្នុងប្រទេស ដែលនាំឱ្យខូចសុខភាពប្រជាពលរដ្ឋ និងធ្វើការពន្លឿនប្រព័ន្ធឌីជីថលឱ្យបានឆាប់ចេះមើលផែនទីបង្ហាញផ្លូវឆ្ពោះទៅកាន់ការគ្របដណ្តប់សុខភាពជាសកល ។

លោកជំទាវប្រធានគណៈកម្មការទី៨ នៃរដ្ឋសភាបានបន្តថាគណៈកម្មការ បានអញ្ជើញឯកឧត្តមរដ្ឋមន្ត្រីក្រសួងសុខាភិ បាលមកបំភ្លឺបន្ថែម និងបង្ហាញពីយុទ្ធសាស្ត្រជាច្រើនរបស់ក្រសួង ក្នុងការពង្រឹង ពង្រីកហេដ្ឋារចនាសម្ព័ន្ធវេជ្ជសាស្ត្រ ការផ្តល់ឱសថ និងធ្វើការសហការជាមួយដៃគូរបន្ថែមទៀត តាមប្រព័ន្ធឌីជីថល ដែលជាយន្តការមួយសម្រាប់ឱ្យគណៈកម្មការទី៨ចុះសួរសុខទុក្ខ និងស្វែងយល់សុខភាពរបស់ប្រជាពលរដ្ឋតាមមូលដ្ឋាន ។

លោកជំទាវ ឡោក ខេង បានបង្ហាញពីការព្រួយបារម្ភនូវជំងឺមិនឆ្លង ដែលកើតឡើងភាគច្រើនលើមនុស្សចាស់នៅកម្ពុជា និងបានធ្វើសិក្ខាសាលាស្តីពីជំងឺមិនឆ្លង និងសិក្សាលើវិធានការទប់ស្កាត់មួយចំនួន ដែលកម្ពុជាបានរៀបចំអនុវត្តដោយស្នើសុំឱ្យរដ្ឋាភិបាលតំឡើងព័ន្ធលើគ្រឿងស្រវឹង ថ្នាំជក់ និងភេសជ្ជៈមានជាតិផ្អែម សុំរាជរដ្ឋាភិបាលធ្វើយុទ្ធនាការថ្នាក់ជាតិប្រយុទ្ធជំងឺមិនឆ្លង ការកាត់បន្ថយការផ្សាយពាណិជ្ជកម្មលើគ្រឿងស្រវឹង និងភេសជ្ជៈផ្អែមនិងស្នើសុំឱ្យជួយដល់គណៈកម្មការទី៨ នៃរដ្ឋសភាក្នុងការចុះសិក្សា ស្រាវជ្រាវ ផ្សព្វផ្សាយពីបញ្ហានេះនៅតាមរាជធានី ខេត្ត ព្រមទាំងប្រើពាក្យស្លោកមួយថា ( សុខភាពគឺជាកូនសោរកាត់បន្ថយភាពក្រីក្រ ) និងស្នើសុំបណ្តុះបណ្តាលវេជ្ជបណ្ឌិតជំនាញសេវាសុខភាពជាសកលសម្រាប់កម្ពុជា ។

ឯកឧត្តម Asmund Grover Aukrust បានថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅ និងលើកឡើងនូវយុទ្ធសាស្ត្រជាច្រើនពាក់ព័ន្ធការប្រែប្រួលអាកាសធាតុ លើផ្នែកសុខាភិបាល និងបានផ្តល់នូវយន្តការមួយចំនួនសម្រាប់ទប់ស្កាត់និងការពារជំងឺមិនឆ្លងផងដែរ ។ ចំពោះការបណ្តុះបណ្តាលជំនាញផ្នែកសុខភាពជាសកលត្រូវចំណាយច្រើន ដែលតម្រូវឱ្យយកពិចារណា ៕