លិខិតជូនពរ របស់ ឯកឧត្តម សរ ចំរុង ប្រធានគណៈកម្មការទី១ នៃរដ្ឋសភា សូមគោរពជូនពរ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា __ ឯកឧត្តម កែប ជុតិមា ប្រធានគណៈកម្មការទី៤ នៃរដ្ឋសភា ផ្ញើសារលិខិតជូនពរ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា __ ឯកឧត្តម វង សូត អនុប្រធានទី២ នៃរដ្ឋសភា ផ្ញើសារលិខិតជូនពរ គោរពជូន ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា __ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារលិខិតជូនពរ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » អគ្គលេខាធិការដ្ឋានរដ្ឋសភាកម្ពុជា-ឡាវ ជួបពិភាក្សាការងារទ្វេភាគី ដើម្បីពង្រឹងការអនុវត្តអនុស្សរណៈយោគយល់គ្នា ដែលភាគីទាំងពីរបានចុះហត្ថលេខាកន្លងមក
អគ្គលេខាធិការដ្ឋានរដ្ឋសភាកម្ពុជា-ឡាវ ជួបពិភាក្សាការងារទ្វេភាគី ដើម្បីពង្រឹងការអនុវត្តអនុស្សរណៈយោគយល់គ្នា ដែលភាគីទាំងពីរបានចុះហត្ថលេខាកន្លងមក
រៀបរៀងដោយ ៖​ NA002 ​ នៅថ្ងៃទី (12/3/2023 7:41:29 PM )

នៅព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣ នៅវិមានរដ្ឋសភាឡាវ ឯកឧត្ដម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភាកម្ពុជា បានជួបពិភាក្សាការងារទ្វេភាគីជាមួយ លោកជំទាវ Pingkham LASASIMMA អគ្គលេខាធិការរដ្ឋសភាឡាវ។ នៅក្នុងជំនួបទ្វេភាគីជាមិត្តភាពប្រកបដោយភាពស្និទ្ធស្នាលនេះ ឯកឧត្តម ឡេង ប៉េងឡុង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រដ្ឋសភាឡាវ ដែលបានធ្វើបដិសណ្ឋារកិច្ចយ៉ាងកក់ក្ដៅជាទីបំផុត ចំពោះគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ក្នុងដំណើរទស្សនកិច្ចជាផ្លូវការនាពេលនេះ។

ឯកឧត្ដម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភាគម្ពុជា បានជម្រាបជូនសមភាគីឡាវត្រួសៗ អំពីការបើកទំព័រប្រវត្តិសាស្ត្រថ្មី នៃការដឹកនាំនៅកម្ពុជា ទាំងនៅកម្រិតរាជរដ្ឋាភិបាល និងនៅកម្រិតរដ្ឋសភាជាតិ។ ឯកឧត្ដមបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលអាណត្តិថ្មី ដែលដឹកនាំដោយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នឹងផ្ដល់អាទិភាពទៅលើការងារបម្រើប្រជាជន អភិវឌ្ឍធនធានមនុស្ស និងការលើកស្ទួយសេដ្ចកិច្ចឌីជីថល តាមរយៈការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ និងការ ក្នុងនោះមានគម្រោងធ្វើកំណែទម្រង់ឱ្យក្លាយជាសភាឌីជីថលនៅក្នុងអាណត្តិថ្មីនេះ។ ដាក់ចេញនូវផែនការការងារច្បាស់លាស់។ រីឯអគ្គលេខាធិការដ្ឋានរដ្ឋសភាកម្ពុជាក៏ត្រូវដើរឱ្យស៊ីសង្វាក់នឹងរដ្ឋាភិបាលដែរឯកឧត្ដមអគ្គលេខាធិការបានលើកសំណើជូន លោកជំទាវ អគ្គលេខាធិការរដ្ឋសភាឡាវ ឱ្យចាប់ផ្ដើមពិភាក្សាគ្នាក្នុងកម្រិតបច្ចេកទេស ដើម្បីឈានទៅដាក់ចេញនូវផែនការសកម្មភាពសម្រាប់ជាការអនុវត្តអនុស្សរណៈយោគយល់គ្នា ដែលភាគីទាំងពីរបានចុះហត្ថលេខាកន្លងមក។

ជាការឆ្លើយតប លោកជំទាវអគ្គលេខាធិការរដ្ឋសភាឡាវ បានឯកភាពទៅនឹងសំណើនេះ និងបានកោតសរសើរចំពោះការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ដ៏ជោគជ័យនៅកម្ពុជា កាលពីខែកក្កដា ឆ្នាំ២០២៣ កន្លងទៅនេះ។ លោកជំទាវ បានគូសបញ្ជាក់ជាបឋមថា កិច្ចសហប្រតិបត្តិការរវាងអគ្គលេខាធិការដ្ឋានរដ្ឋសភាទាំងពីរ គួរតែមានចំណុចមួយផ្ដោតទៅលើការធ្វើសង្គតភាពច្បាប់ សម្រាប់តំបន់ត្រីកោណអភិវឌ្ឍន៍ ដែលអាចត្រូវបានចាត់ទុកថា ជាតំបន់ពិសេស។ បន្ថែមពីលើនេះ លោកជំទាវ បានថ្លែងអំណរគុណកម្ពុជាដែលបានផ្ដល់អាហារូបករណ៍ដល់មន្ត្រីរដ្ឋសភាឡាវ ឱ្យបានទៅបន្តការសិក្សាថ្នាក់អនុបណ្ឌិតនៅកម្ពុជា និងការសន្យាជួយជ្រោមជ្រែងរដ្ឋសភាឡាវ ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៥ នៅខែតុលា ឆ្នាំ២០២៤ខាងមុខនេះ៕