គណៈប្រតិភូសភាកម្ពុជា ចូលរួមកិច្ចប្រជុំទល់មុខរវាងអគ្គលេខាធិការដ្ឋានអាយប៉ា និងអគ្គលេខាធិការអាស៊ាន __ គណៈប្រតិភូសភាកម្ពុជា ចូលរួមកិច្ចប្រជុំគណៈកម្មាធិការសមាជិកសភាស្រ្តីអាយប៉ា __ សម្ដេចប្រធានរដ្ឋសភាកម្ពុជាចែករំលែកទស្សនទានគន្លឹះជាច្រើនជាប្រយោជន៍ រួមរបស់តំបន់និង សាកលលោកតាមរយៈកិច្ចប្រជុំពេញអង្ គលើកទី១ អាយប៉ា និងកិច្ចប្រជុំពាក់ព័ន្ធដែលប្រារព្ធធ្វើ ជាផ្លូវការប្រទេសឡាវនៅថ្ងៃនេះ __ លទ្ធផលការងាររបស់គណៈប្រតិភូសភាកម្ពុជា ដឹកនាំដោយ​ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាចូលរួមមហាសន្និបាតអាយប៉ាលើកទី៤៥ នៅប្រទេសឡាវ​ ក្នុងថ្ងៃទី១៩ ខែតុលា​ ឆ្នាំ២០២៤​ __ សម្តេចប្រធានរដ្ឋសភាអំពាវនាវក្នុងមហាសន្និបាតអាយប៉ា ឱ្យមានការអនុវត្តជាបន្ទាន់និងប្រកបដោយប្រសិទ្ធភាព នូវកិច្ចព្រមព្រៀងជាឯកច្ឆន្ទទាំង៥ចំណុចរបស់អាស៊ាននៅប្រទេសមីយ៉ាន់ម៉ា ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សហព័ន្ធសន្តិភាពសកល UPF ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរដ្ឋសភាកម្ពុជា ក្នុងបេសកកម្មកសាងសុខសន្តិភាព និងការអភិវឌ្ឍ
សហព័ន្ធសន្តិភាពសកល UPF ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរដ្ឋសភាកម្ពុជា ក្នុងបេសកកម្មកសាងសុខសន្តិភាព និងការអភិវឌ្ឍ
Prepaired By: NARA1472 ​ Date: (11/19/2023 10:26:51 PM )
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃចន្ទ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅវិមានរដ្ឋសភា បានអនុញ្ញាតឱ្យប្រតិភូសហព័ន្ធសន្តិភាពសកល (Universal Peace Federation-UPF) ដឹកនាំដោយ ឯកឧត្តមបណ្ឌិត Charles S. Yang ប្រធានសហព័ន្ធសន្តិភាពសកល (UPF) ជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរវាងស្ថាប័ន​ទំាងពីរ នៅក្នុងបេសកកម្មស្វែងរកសុខសន្តិភាព និងការអភិវឌ្ឍ ជូនពលរដ្ឋនៅក្នុងតំបន់ ក៏ដូចជានៅលើសកលលោក។

នៅក្នុងឱកាសនោះ សម្តេចរដ្ឋសភាធិបតី បានថ្លែងការកោតសរសើរចំពោះបេសកកម្មដ៏ល្អរបស់អង្គការUPF នៅក្នុងការស្វែងរកសន្តិភាពជូន​តំបន់ និងសកលលោក។ កម្ពុជាបានចូលរួម និងគំាទ្របេសកកម្មនេះជានិច្ច នៅក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ស្ថាបនិកសន្តិភាព ហើយបានបន្តវេនដោយ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នីតិកាលទី៧ ដែលពោរពេញដោយសមត្ថភាព និងថាមពល។

សម្តេចរដ្ឋសភាធិបតី បានលើកឡើងថា UPFក៏មានទំនាក់ទំនងដ៏ល្អជាមួយរដ្ឋសភាកម្ពុជា ជាយូរមកហើយ។ ដូច្នេះនៅក្នុងពេលដែលពិភព​លោកកំពុងប្រឈមនូវអំពើហិង្សា ភាពស្មុគស្មាញភូមិសាស្រ្តនយោបាយ សង្រ្គាម និងភាពមិនប្រាកដប្រជានោះ UPFគួរស្វែងរកលទ្ធភាពកាន់​តែច្រើនជាមួយរដ្ឋសភាកម្ពុជា ដើម្បីបានចូលរួមនៅក្នុងសកម្មភាពដ៏មានតម្លៃនេះ។

សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថា រដ្ឋសភាកម្ពុជាបានចូលរួមជាមួយវេទិកាអន្តរសភាជាច្រើន នៅក្នុងការលើកកម្ពស់សន្តិភាពនិងកិច្ចសន្ទនាដូចជា AIPA, APPF, APF, ASEP ជាដើម។

ឯកឧត្តមបណ្ឌិត Charles S. Yang បានសម្តែងការអបអរសាទចំពោះជោគជ័យរបស់កម្ពុជា ដែលបានរៀបចំការបោះឆ្នោត ដោយសេរី និងយុត្តិធម៌បំផុត កាលពីថ្ងៃទី២៣ ខែកក្កដា កន្លងមក ដោយនៅក្នុងនោះ UPFបានចូលរួមសង្កេតការណ៍ដោយផ្ទាល់ផងដែរ។ ឯកឧត្តមប្រធានគណៈប្រតិភូ បានចូលរួមអបអរសាទរ ជូន សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ដែលត្រូវបានរដ្ឋសភាបោះឆ្នោតជ្រើសតំាងប្រធានរដ្ឋសភា និងបានប្រគល់ជូន សម្តេចរដ្ឋសភាធិបតី នូវលិខិតអបអរសាទររបស់ បណ្ឌិត Hak Ja Han Moon ស្ថាបនិក UPF ជូន សម្តេចរដ្ឋសភាធិបតី និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ផងដែរ។

ឯកឧត្តម បានគូសបញ្ជាក់ថា  UPFទំាងមូលមានជំនឿជឿជាក់ ក្រោមការដឹកនាំរបស់ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទំាងរដ្ឋសភា និងរាជរដ្ឋាភិបាលកម្ពុជា អាណត្តិថ្មីនេះ នឹងសម្រេចបាននូវសមិទ្ធផលថ្មីៗជាច្រើនទៀត ជូនជាតិ និងប្រជាជន។

ឯកឧត្តមបណ្ឌិត Charles S. Yang បានជម្រាបជូន សម្តេចប្រធានរដ្ឋសភាពីលទ្ធផលជាច្រើន នៃដំណើរទស្សនកិច្ចរបស់គណៈប្រតិភូ UPF នៅកម្ពុជា នៅក្នុងនោះ គណៈប្រតិភូបានទស្សនកិច្ចវិមានឈ្នះឈ្នះផងដែរ។ ឯកឧត្តមក៏លើកឡើងពីគម្រោងរៀបចំសន្និសីទមួយចំនួនរបស់​UPF ដើម្បីសន្តិភាព នាពេលមុខ និងស្នើសូមរដ្ឋសភាកម្ពុជាគំាទ្រ ដោយបានគូសបញ្ជាក់ថា យុទ្ធសាស្រ្តឈ្នះឈ្នះរបស់ សម្តេចតេជោ ហ៊ុន សែន ជាមេរៀនសំខាន់មួយ ដែលពិភពលោកត្រូវរៀនសូត្រ នៅក្នុងការបញ្ចប់សង្រ្គាម និងកសាងសន្តិភាព។ ឯកឧត្តម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូន សម្តេចតេជោ ហ៊ុន សែន ដែលតែងតែបានគំាទ្រដល់បេសកកម្មរបស់UPF។

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានជម្រាបជូនគណៈប្រតិភូបន្ថែមថា ទំាង សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីថ្មីរបស់កម្ពុជា បានចាត់ទុកសុខសន្តិភាពជាអាទិភាព ដែលត្រូវលើកកម្ពស់ និងការពារជានិច្ច។ សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថា គោលការណ៍គ្រឹះនូវយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាលអាណត្តិទី៧ គឺការធានា​ថែររក្សាសុខសន្តិភាព និងការលើកកម្ពស់ជីវភាពពលរដ្ឋ ឱ្យសម្រេចបាននូវផែនការអភិវឌ្ឍន៍ ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

ជាមួយគ្នានេះ សម្តេចរដ្ឋសភាធិបតី ក៏បានស្នើដល់គណៈប្រតិភូជួយចូលរួមចំណែកដល់ការអភិវឌ្ឍរបស់កម្ពុជា តាមរយៈការជួយទាក់ទាញអ្នកទេសចរ និងអ្នកវិនិយោគ ជួយដល់ការបណ្តុះបណ្តាល និងផ្តល់ជាសម្ភារៈ នៅក្នុងការលើកកម្ពស់សមត្ថភាពមន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភាដើម្បីបម្រើសេវាជូនតំណាងរាស្រ្តកាន់តែមានប្រសិទ្ធភាព ព្រមទំាងការកសាងលើកកម្ពស់សមត្ថភាព និងភាពអង់អាចដល់ស្រ្តី ផងដែរ ៕
 
អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន