គណៈប្រតិភូសភាកម្ពុជា ចូលរួមកិច្ចប្រជុំទល់មុខរវាងអគ្គលេខាធិការដ្ឋានអាយប៉ា និងអគ្គលេខាធិការអាស៊ាន __ គណៈប្រតិភូសភាកម្ពុជា ចូលរួមកិច្ចប្រជុំគណៈកម្មាធិការសមាជិកសភាស្រ្តីអាយប៉ា __ សម្ដេចប្រធានរដ្ឋសភាកម្ពុជាចែករំលែកទស្សនទានគន្លឹះជាច្រើនជាប្រយោជន៍ រួមរបស់តំបន់និង សាកលលោកតាមរយៈកិច្ចប្រជុំពេញអង្ គលើកទី១ អាយប៉ា និងកិច្ចប្រជុំពាក់ព័ន្ធដែលប្រារព្ធធ្វើ ជាផ្លូវការប្រទេសឡាវនៅថ្ងៃនេះ __ លទ្ធផលការងាររបស់គណៈប្រតិភូសភាកម្ពុជា ដឹកនាំដោយ​ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាចូលរួមមហាសន្និបាតអាយប៉ាលើកទី៤៥ នៅប្រទេសឡាវ​ ក្នុងថ្ងៃទី១៩ ខែតុលា​ ឆ្នាំ២០២៤​ __ សម្តេចប្រធានរដ្ឋសភាអំពាវនាវក្នុងមហាសន្និបាតអាយប៉ា ឱ្យមានការអនុវត្តជាបន្ទាន់និងប្រកបដោយប្រសិទ្ធភាព នូវកិច្ចព្រមព្រៀងជាឯកច្ឆន្ទទាំង៥ចំណុចរបស់អាស៊ាននៅប្រទេសមីយ៉ាន់ម៉ា ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ចូលរួមមហាសន្និបាតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជាលើកទី៦
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ចូលរួមមហាសន្និបាតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជាលើកទី៦
Prepaired By: NARA1472 ​ Date: (11/14/2023 11:38:21 PM )
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានចូលរួមមហាសន្និបាតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា​ លើកទី៦ នៅសណ្ឋាគារសុខាភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា និងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ

ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ប្រធាន សមាជិក​ សមាជិកា គណៈកម្មាធិការរណសិរ្ស​ ក្រសួង ស្ថាប័ន រាជធានី ខេត្ត និងភ្ញៀវជាតិ អន្តរជាតិជាច្រើនរយនាក់។ មហាសន្និបាតប្រារព្ធធ្វើឡើងដើម្បីពិនិត្យសកម្មភាពដែលបានអនុវត្តនាពេលកន្លងមក និងការលើកទិសដៅអនុវត្តបន្ត។

រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា បានប្តូរឈ្មោះមកពី រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ដែលជាអង្គការមហាជនប្រមូលផ្តុំកម្លាំងសាមគ្គីអ្នកស្នេហាជាតិទាំងក្នុង និងក្រៅប្រទេស ដឹកនាំបង្កើតឡើងដោយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន សម្តេចអគ្គមហាធម្មពោធិសាល​ ជា ស៊ីម និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងវីរជនស្នេហាជាតិ ជាច្រើនរូបទៀត ក្នុងតំបន់រំដោះ នាភូមិជើងឃ្លូ​ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ដើម្បីរួមកម្លាំងផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅថ្ងៃទី៧ មករា ឆ្នាំ១៩៧៩។​ មានរណសិរ្ស២ធ្នូ ទើបមាន៧មករាឆ្នាំ១៩៧៩ ហើយមានថ្ងៃរំដោះ៧មករាឆ្នាំ១៩៧៩ ទើបប្រទេសជាតិ​ និងប្រជាពលរដ្ឋទទួលបាននូវសុខសន្តិភាព​ និងការអភិវឌ្ឍដូចសព្វថ្ងៃ​ ៕
 
អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន