សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ចូលក្រាបបង្គំគាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រថៃ និងព្រះអម្ចាស់ក្សត្រី__ ឯកឧត្តមប្រធានរដ្ឋសភាថៃរៀបចំពិធីលៀងសាយភោជន៍ជូនគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា​ ដឹកនាំដោយ​ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី__ រដ្ឋសភាកម្ពុជា​ និងថៃ ព្រមទាំងអគ្គលេខាធិការដ្ឋានរដ្ឋសភាប្រទេសទាំងពីរ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការនៅគ្រប់កម្រិត__ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ៖ ការលើកកម្ពស់កិច្ចសហប្រតិបត្តិការលើការទូតសភា ជាកត្តាគន្លឹះដ៏សំខាន់មួយនាំមកនូវវិបុលភាព និងសុខដុមរមនាដល់ប្រទេស​ និងប្រជាជន​ កម្ពុជា-ថៃ__ រដ្ឋសភាប្រទេសថៃរៀបចំពីធិបដិសណ្ឋារកិច្ចផ្លូវការជូន គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ដឹកនាំដោយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី នៅវិមានរដ្ឋសភាថៃ__ សភាកម្ពុជាចូលរួមមហាសន្និបាតលើកទី៤៩ នៃសភានិយាយភាសាបារាំង ក្រោមប្រធានបទ “បញ្ញាសិប្បនិម្មិត” នៅប្រទេសកាណាដា​ ៕ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ចូលទស្សនាការ ប្រជុំពេញអង្គរដ្ឋសភាថៃ __

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តម សួស យ៉ារ៉ា ដឹកនាំគណៈប្រតិភូកម្ពុជាមកចូលរួម «ពិធីបិទសន្និបាតប្រចាំឆ្នាំនៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តខេត្តឃ្យុងសាង-ប៊ុកដូ» នៅទីក្រុងដេហ្គូ ខេត្តឃ្យុងសាង-ប៊ុកដូ សាធារណរដ្ឋកូរ៉េ
ឯកឧត្តម សួស យ៉ារ៉ា ដឹកនាំគណៈប្រតិភូកម្ពុជាមកចូលរួម «ពិធីបិទសន្និបាតប្រចាំឆ្នាំនៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តខេត្តឃ្យុងសាង-ប៊ុកដូ» នៅទីក្រុងដេហ្គូ ខេត្តឃ្យុងសាង-ប៊ុកដូ សាធារណរដ្ឋកូរ៉េ
Prepaired By: NARA1472 ​ Date: (9/21/2023 12:49:26 AM )
តបតាមការអញ្ជើញរបស់សមាគមគ្រូពេទ្យស្ម័គ្រចិត្ត ខេត្តឃ្យុងសាង-ប៊ុកដូ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំ បានដឹកនាំគណៈប្រតិភូកម្ពុជាចូលរួម «ពិធីបិទសន្និបាតប្រចាំឆ្នាំនៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តខេត្តឃ្យុងសាង-ប៊ុកដូ» នៅទីក្រុងដេហ្គូ ខេត្តឃ្យុងសាង-ប៊ុកដូ សាធារណរដ្ឋកូរ៉េ។

ថ្លែងក្នុងកម្មវិធីបិទនេះផងដែរ ឯកឧត្តម សួស យ៉ារ៉ា បានមានប្រសាសន៍ថា ចំណងមិត្តភាពនៃទំនាក់ទំនងកម្ពុជា និងកូរ៉េ ផ្សារភ្ជាប់យ៉ាងស្អិតរមួតតាំងពីកម្រិតមូលដ្ឋាន ហើយជាពិសេសវត្តមានរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តកូរ៉េ គឺពិតជាបានកសាងនូវទំនុកចិត្តរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ចំពោះកិច្ចសហប្រតិបត្តិការនានា រវាងកម្ពុជា និងកូរ៉េ។

ឯកឧត្តមក៏បានរំលឹកផងដែរនូវកិច្ចសហប្រតិបត្តិការ រវាងខេត្តឃ្យុងសាង-ប៊ុកដូ និងកម្ពុជា គឺចាប់ផ្តើមតាំងពីពេលរៀបចំពិព័រណ៍ឃ្យុងយូ ឆ្នាំ២០០៦ នៅខេត្តសៀមរាប ដោយផ្អែកលើទំនាក់ទំនងប្រវត្តិសាស្ត្រនៃសម័យអង្គរ-ស៊ីឡា។

នៅក្នុងឱកាសនេះផងដែរ ឯកឧត្តម សួស យ៉ារ៉ា ក្នុងនាមតំណាង សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ក៏បានពាំនាំយកមេដាយមកបំពាក់ជូនក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ជាការថ្លែងអំណរគុណចំពោះការចូលរួមចំណែកដល់វិស័យសុខុមាលភាពមូលដ្ឋាននៅកម្ពុជា របស់សមាគមក្រុមគ្រូពេទ្យស្ម័គ្រចិត្តខេត្តឃ្យុងសាង-ប៊ុកដូ ជាង១០ឆ្នាំ កន្លងមកនេះ។

ឆ្លៀតក្នុងឱកាសនៃទស្សនកិច្ចនេះផងដែរ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម សួស យ៉ារ៉ា ក៏បានដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចសិក្សាទៅកាន់សាកលវិទ្យាល័យយ៉ុងណាំ ដែលជាសាកលវិទ្យាល័យបង្កើតឡើងដោយ អតីតប្រធានាធិបតី ផាក ជុងហ៊ី ក្នុងការបណ្ដុះបណ្តាលនូវគំនិតផ្តួចផ្តើមចលនាភូមិថ្មី (Saemaul Undong) ដែលបានជំរុញដល់ការអភិវឌ្ឍជនបទ និងសេដ្ឋកិច្ចមូលដ្ឋានរបស់សាធារណរដ្ឋកូរ៉េ ក្រោយសង្គ្រាម។ គណៈប្រតិភូក៏បានជួបសម្តែងការគួរសមជាមួយនឹង លោកស្រី Lee Dal Hee អភិបាលរងខេត្តឃ្យុងសាង-ប៊ុកដូ នៅល្ងាចថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ និង លោកស្រី Ryu Byung-sun ប្រធានសមាគមនៃការផ្លាស់ប្តូរកូរ៉េ-កម្ពុជាអន្តរជាតិនៃខេត្តឃ្យុងសាង-ប៊ុកដូ នៅរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ ដើម្បីសិក្សាអំពីកាលានុវត្តភាពក្នុងការជំរុញកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរប្រជាជន និងប្រជាជន និងលើកទឹកចិត្តការវិនិយោគនៅកម្ពុជា។

សូមជម្រាបថា សមាគមគ្រូពេទ្យស្ម័គ្រចិត្តនេះ តែងតែបញ្ជូនក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកកម្ពុជាដើម្បីពិនិត្យនិងព្យាបាលជំងឺជូនប្រជាជនកម្ពុជានៅក្នុង «កម្មវិធីអ្នកតំណាងរាស្ត្រដើម្បីសុខុមាលភាពប្រជាជន» ជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ២០១៣ មកម៉្លេះ ហើយកាលពីថ្ងៃទី១១-១៣ ខែសីហា ឆ្នាំ២០២៣ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តចំនួន ១០៦នាក់ បានចុះទៅពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ និងមន្ត្រីរាជការនៅខេត្តកំពង់ធំ សរុបចំនួន ៤,០៣០នាក់ ផងដែរ។
 
អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន