រដ្ឋសភាបើកសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញនីតិកាលទី៧ ដើម្បីពិភាក្សានិងអនុម័ត សេចក្តីព្រាងច្បាប់ចំនួន៥ __ ឯកឧត្តមសាស្រ្តចារ្យបណ្ឌិត ឆែម គាតរិទ្ធី ធ្វើបាឋកថាក្រោមប្រធាន "អ្នកស្នងមរតក ខ្មែរអង្គរ ក្នុងយុគសម័យបញ្ញាសិប្បនិម្មិត " ជូនដល់មន្ត្រីនៃអគ្គលេខាធការដ្ឋានរដ្ឋសភា __ គណៈកម្មការទី២រដ្ឋសភាប្រជុំពិភាក្សាប្រមូលធាតុចូលសម្រាប់រៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦ __ វីដេអូ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា និវត្តន៍មកដល់មាតុប្រទេសវិញ __ សេចក្តីជូនដំណឹង របស់ អគ្គលេខាធិការដ្ឋានរដ្ឋសភា__ សម្តេចប្រធានរដ្ឋសភា អំពាវនាវដល់សហគមន៍អន្តរជាតិ ចូលរួមតាមដានការអនុវត្តបទឈប់បាញ់ដែលមានលក្ខណៈផុយស្រួយរវាងកម្ពុជា-ថៃ __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ៖ កម្ពុជាត្រៀមធ្វើការយ៉ាងជិតស្និទ្ធជាមួយបណ្តាដៃគូពាក់ព័ន្ធដើម្បីកសាងអនាគតមួយសម្រាប់ស្រ្តីនិងក្មេងស្រីអាចរស់នៅដោយភាពថ្លៃថ្នូរ សមភាព និងមានឱកាសគ្រប់ៗគ្នា __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា ចូលរួមពិធីបើកជាផ្លូវការកិច្ចប្រជុំថ្នាក់ដឹកនាំពិភពលោកស្តីពីស្រ្តី នៅក្នុងទីក្រុងប៉េកំាង ប្រទេសចិន __ វីដេអូ៖ កិច្ចប្រជុំគណៈកម្មាធិការ អចិន្រ្តៃយ៍រដ្ឋសភា នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី អញ្ជើញចូលរួមអម សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី អញ្ជើញចូលរួមអម សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម
Prepaired By: NARA1472 ​ Date: (9/20/2023 10:47:54 PM )
កិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍ បានប្រារព្ធពិធីបើកជាផ្លូវការ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែកញ្ញា ឆ្នាំ២០២៣នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាប្រធានកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍ នៅសណ្ឋាគារសុខាភ្នំពេញ។

នាឱកាសនេះដែរ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញចូលរួមអម សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅក្នុងពិធីបើកកិច្ចប្រជុំ និងកិច្ចប្រជុំពាក់ព័ន្ធនានា រួមនឹងជំនួបជាមួយភ្ញៀវជាតិ អន្តរជាតិ ដែល សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដឹកនាំ នៅក្នុងពេលដែលកាកបាទក្រហមកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍ នៅថ្ងៃទី២១ និងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣នេះ។

ពិធីបើកកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍ បានប្រារព្ធធ្វើឡើងយ៉ាងឱឡារិកក្រោមវត្តមានភ្ញៀវជាតិ អន្តរជាតិ ជាច្រើនកុះករ ជាពិសេសវត្តមានប្រតិភូមកពីសហព័ន្ធអន្តរជាតិ ប្រតិភូគណៈកម្មាធិការអន្តរជាតិកាកបាទក្រហម និងប្រតិភូនៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍ទាំង១១ប្រទេស ដែលក្នុងនោះមាន ប្រតិភូកាកបាទក្រហមកម្ពុជា កាកបាទក្រហមឥណ្ឌូនេស៊ី កាកបាទក្រហមឡាវ អឌ្ឍចន្ទក្រហមម៉ាឡេស៊ី កាកបាទក្រហមមីយ៉ាន់ម៉ា កាកបាទក្រហមហ្វីលីពីន កាកបាទក្រហមសិង្ហបុរី កាកបាទក្រហមថៃ កាកបាទក្រហមទីម័រខាងកើត និងកាកបាទក្រហមវៀតណាម។

ព្រឹត្តិការណ៍នេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត និងការទទួលខុសត្រូវអន្តរជាតិរបស់កាកបាទក្រហមកម្ពុជា ក៏ដូចជាការជឿជាក់យ៉ាងមុតមាំថា តាមរយៈការធ្វើការរួមគ្នា យើងអាចធ្វើបានកាន់តែច្រើន និងមានផលបន្ថែមទៀត។

មានប្រសាសន៍ក្នុងពិធីបើកកិច្ចប្រជុំជាផ្លូវការ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានមានប្រសាសន៍ថា ការជួបជុំនាឱកាសនេះ នឹងផ្ដល់ឱកាសសម្រាប់ការចែករំលែកព័ត៌មាន មេរៀន បទពិសោធន៍ ជាមួយនឹងដំណោះស្រាយនានា ដើម្បីបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ នៅក្នុងភូមិភាគអាស៊ីអាគ្នេយ៍ឱ្យកាន់តែសកម្ម ជាមួយនឹងការបង្កើនប្រសិទ្ធភាពការងាររួមឆ្លើយតបបានទាន់ពេលវេលា ទៅនឹងការផ្ដល់សេវាកម្មមនុស្សធម៌ ជួយដល់ជនងាយរងគ្រោះ និងជនរងគ្រោះដោយប្រការផ្សេងៗ ក៏ដូចជាការចូលរួមចំណែកលើកស្ទួយជីវភាព និងសុខុមាលភាពប្រជាជននៅក្នុងភូមិភាគអាស៊ីអាគ្នេយ៍ ឱ្យបានកាន់តែប្រសើរឡើង។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានមានប្រសាសន៍បន្តថា សមាគមជាតិកាកបាទក្រហមកម្ពុជា ក៏ដូចជាសមាគមជាតិក្នុងភូមិភាគអាស៊ីអាគ្នេយ៍ បាននឹងកំពុងផ្ដល់យ៉ាងសកម្ម នូវសេវាមនុស្សធម៌ ជួយដល់អ្នកងាយរងគ្រោះ និងអ្នករងគ្រោះ នៅក្នុងសហគមន៍របស់ប្រទេសរៀងៗខ្លួន និងទៅតាមកិច្ចសហប្រតិបត្តិការក្នុងភូមិភាគ ដើម្បីឆ្លើយតបទៅនឹងសេចក្ដីត្រូវការជាក់ស្ដែង ដោយប្រកាន់ខ្ជាប់នូវគោលការណ៍គ្រឹះទាំង៧របស់ចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ដែលជាមគ្គុទេ្ទសក៍តម្រង់ទិស សម្រាប់ការងារមនុស្សធម៌រួម នៅក្នុងតំបន់ប្រកបដោយចីរភាព។ សម្តេចប្រធានដឹកនាំកិច្ចប្រជុំ មានសុទិដ្ឋិនិយមចំពោះគំនិតផ្ដួចផ្ដើមខាងលើ ហើយសង្ឃឹមថា កិច្ចប្រជុំរបស់យើង នឹងបន្តអនុវត្តស្វែងរកយន្តការរួម ដើម្បីលើកកម្ពស់ការងារមនុស្សធម៌ ឱ្យកាន់តែមានវិសាលភាពទូលំទូលាយ ប្រកបដោយប្រសិទ្ធភាព។

សូមជម្រាបថា កាកបាទក្រហមកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ និងវេទិកាយុវជនលើកទី២ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍ ពីថ្ងៃទី១៧ ដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ ៕
 
អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន