លោកជំទាវ ឡោក ខេង ផ្តល់បទសម្ភាសន៍ជាមួយនឹងអ្នកសម្របសម្រួលកម្មវិធីប្រចាំប្រទេសរបស់អង្គការUNwomen __ ឯកឧត្តម វ៉ាន់ ដារ៉ា អញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយជូនស្ត្រីមេម៉ាយ នៅឃុំស្ទឹងកែវ __ ឯកឧត្តម ឡេង ប៉េងឡុង ដឹកនាំកិច្ចប្រជុំជាមួយក្រុមប្រឹក្សាអ្នកច្បាប់ នៃរដ្ឋសភា __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញថ្វាយព្រះរាជដំណើរព្រះមហាក្សត្រយាងបំពេញព្រះរាជទស្សនកិច្ចនៅសាធារណរដ្ឋប្រជាមានិតចិន នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ __ ឯកឧត្តម ជាម ប៉េអា៖ មូលដ្ឋានធនធានមនុស្សប្រកបដោយជំនាញ និងចំណេះដឹងច្បាស់លាស់គឺ ជាការធានាកំណើនសេដ្ឋកិចប្រកបដោយ ប្រសិទ្ធភាពខ្ពស់ ៕

Home » គណៈកម្មការទី១០ » សកម្មភាព » ឯកឧត្តម ឡេង ប៉េងឡុង៖ រដ្ឋសភាជាកន្លែងធ្វើការរបស់តំណាងរាស្រ្ត ក៏ដូចជាកន្លែង របស់យើងទំាងអស់គ្នាដែរ
ឯកឧត្តម ឡេង ប៉េងឡុង៖ រដ្ឋសភាជាកន្លែងធ្វើការរបស់តំណាងរាស្រ្ត ក៏ដូចជាកន្លែង របស់យើងទំាងអស់គ្នាដែរ
Prepaired By: NA1472 ​ Date: (2/7/2017 2:30:17 AM )

ឯកឧត្ដម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា  បានជម្រាប យុវជនចំនួន៨០នាក់ នៅពេលពួកគេបាន ចូលទៅទស្សនកិច្ចសិក្សា ស្វែងយល់ពី រដ្ឋសភាថា អគ្គលេខាធិការដ្ឋានរដ្ឋសភា គឺជាសេនាធិការរបស់រដ្ឋសភា​ ដែលមានភារកិច្ចសំខាន់ ក្នុងការផ្ដល់សេវា និងបច្ចេកទេស គ្រប់បែបយ៉ាងដល់ ដំណើរការរបស់រដ្ឋសភាប្រចំាថ្ងៃ។​

​ឯកឧត្ដមបានបន្តថា រដ្ឋសភាជាស្ថាប័នរបស់ជាតិ តំណាងឲ្យលទ្ធិប្រជាធិបតេយ្យរបស់ជាតិ ដោយហេតុថារដ្ឋសភាកើតឡើងពីឆន្ទៈរបស់រាស្ដ្រតាមរយៈ ការបោះឆ្នោត។

ឯក​ឧ​ត្តមអគ្គលេខាធិការ បានសង្កត់ធ្ងន់ថា តំណាងរាស្រ្តលោកធ្វើការបម្រើរាស្រ្ត និងត្រូវរាយការណ៍ជូនរាស្រ្តវិញនូវអ្វីដែលបានធ្វើ។ ការរាយការណ៍ ជូនរាស្រ្តពីលទ្ធផលតំណាងរាស្រ្តបានធ្វើនេះ ជាការងារមួយរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា។

“ការអនុញ្ញាតឲ្យមានដំណើរទស្សនកិច្ចរបស់ពលរដ្ឋ ពិសេសយុវជនមកកាន់វិមានរដ្ឋសភានេះ ជាការផ្សារភ្ជាប់រវាងពលរដ្ឋ និងតំណាងរាស្រ្ត។ ដូច្នេះ ហើយ បានជាអគ្គលេខា​ធិការដ្ឋានរដ្ឋសភា តែងតែបើកចំហផ្តល់ឱកាសដល់ពលរដ្ឋ ជាយុវជន ព្រះសង្ឃ មន្រ្តីរាជការ អង្គការសង្គមស៊ីវិលច្រើននាក់ ក្នុងមួយខែៗ បានមកទស្សនាវិមានរដ្ឋសភា ដូចជាពេលនេះជាដើម” នេះការលើកឡើងរបស់ឯកឧត្តមអគ្គលេខាធិការរដ្ឋសភា។

មានយុវជនចំនួន៨០នាក់នៅក្នុងរាជធានីភ្នំពេញ បានធ្វើទស្សនកិច្ចសិក្សាពីតួនាទីភារកិច្ចរបស់រដ្ឋសភានៅវិមានរដ្ឋសភា កាលពីរសៀលថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៧។ ដំណើរទស្សនកិច្ចនេះមាន ឯកឧត្ដម ហូរ​​​ វ៉ាន់​​​ ប្រធានគណៈកម្មការអង្កេត បោសសំអាត និងប្រឆាំងអំពើពុករលួយ នៃរដ្ឋសភា និង​​ឯកឧត្ដម​ ឡេង​ ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា ធ្វើបទបង្ហាញនិងឆ្លើយទៅនឹងសំណួរទំាងឡាយរបស់យុវជន ។

លោក ស៊ុន វិបុល តំណាងយុវជន បានគូសបញ្ជាក់ថា ស្ថាប័នរដ្ឋសភា ជាស្ថាប័នកំពូលរបស់ជាតិមួយ ដែលតំណាងពលរដ្ឋដែលគេហៅថា តំណាងរាស្រ្ត ធ្វើការនៅទីនេះ។ លោកថាការដែលបានមកឃើញផ្ទាល់ និងសិក្សាពីតួនាទី និងភារកិច្ចរបស់តំណាងរាស្រ្តនេះ គឺជារឿងសំខាន់មួយ សម្រាប់ប្រជាពលរដ្ឋ។ លោកបានថ្លែងអំណរគុណ ដល់អគ្គលេខា​ធិការដ្ឋានរដ្ឋសភា ដែលតែងតែផ្តល់ឱកាសដល់យុវជន និងពលរដ្ឋជាទូទៅបានមក សិក្សាស្វែងយល់ពីរដ្ឋសភា។

ឯកឧត្ដម ហូរ វ៉ាន់ បានមានប្រសាសន៍ថា ការមកបំពេញទស្សនកិច្ចរបស់យុវជននាពេលនះ គឺជាការលើកកម្ពស់ការយល់ដឹងដល់យុវជន ពីប្រវត្តិរបស់រដ្ឋសភា នីតិវិធីនានា នៅក្នុងរដ្ឋសភា ដូចជាការពិភាក្សានិងអនុម័តច្បាប់ ជាពិសេសបានដឹងកាន់តែច្បាស់អំពីតួនាទីសំខាន់ៗទំាងបីរបស់ សមាជិករដ្ឋសភា គឺការពិភាក្សានិងអនុម័តច្បាប់ ភាពជាតំណាងពលរដ្ឋ ដែលត្រូវចុះជួបពលរដ្ឋ ស្វែងយល់ពីទុក្ខលំបាក និងតម្រូវការ ហើយការងារ មួយទៀតគឺការឃ្លំាមើលការអនុវត្តច្បាប់របស់រាជរដ្ឋាភិបាល។

ឯកឧត្តមតំណាងរាស្រ្តបានមានប្រសាសន៍បន្តថា រដ្ឋសភាក្នុងមួយឆ្នាំមានការប្រជុំសាមញ្ញចំនួន២ដង ដែលសម័យប្រជុំមួយលើកៗ មានរយៈពេលបីខែ និងវិស្សមកាលចំនួនពីរលើកដែរ។ ការបែងចែកពេលវេលាបែបនេះ គឺដើម្បីផ្តល់ពេលវេលាជូនសមាជិករដ្ឋសភាបំពេញការងារ គឺពេលត្រូវនៅប្រជុំ ពិភាក្សានិងអនុម័តច្បាប់នៅវិមានរដ្ឋសភា និងពេលវេលាត្រូវចុះ​ជាប់ជាមួយប្រជាពលរដ្ឋនៅមូលដ្ឋាន ដែលជាវិស្សមកាលពីការប្រជុំពេញអង្គនោះ។

ក្រៅពីបានស្តាប់ការពន្យល់និងបទបង្ហាញរួចហើយ ក្រុមយុវជនបានទស្សនាកន្លែងសំខាន់​ៗនៅក្នុងវិមានរដ្ឋសភា ពិសេសបន្ទប់ប្រជុំពេញអង្គរដ្ឋសភា ផងដែរ៕

 អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន