Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តម វង សូត អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា អភិបាលស្រុក ឃុំទាំងអស់ និងសមាជិក សមាជិកាស្រុកពញាក្រែក
ឯកឧត្តម វង សូត អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា អភិបាលស្រុក ឃុំទាំងអស់ និងសមាជិក សមាជិកាស្រុកពញាក្រែក
Prepaired By: NA0989 ​ Date: (8/6/2026 12:33:35 AM )

ខេត្តត្បូងឃ្មុំ៖ ឯកឧត្តម វង សូត អនុប្រធានទី២ រដ្ឋសភា អមដំណើរដោយ ឯកឧត្តម កែវ ពិសិដ្ឋ តំណាងរាស្ត្រមណ្ឌលខេត្តត្បូងឃ្មុំ និងលោកជំទាវ សាន អារុណ តំណាងរាស្ត្រមណ្ឌលខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា អភិបាលស្រុកពញាក្រែក ឃុំទាំងអស់ និងសមាជិក សមាជិកាពាក់ព័ន្ធជាច្រើនរូប។

ក្នុងឱកាសនោះ ឯកឧត្តម វង សូត បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដែលបានបំពេញភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវ និងរួមចំណែកក្នុងការបម្រើប្រជាពលរដ្ឋ និងអភិវឌ្ឍមូលដ្ឋាន។

ឯកឧត្តមបានណែនាំឱ្យបន្តពង្រឹងសាមគ្គីភាព និងឯកភាពផ្ទៃក្នុង បង្កើនការចុះជួបសំណេះសំណាល និងក្តាប់ស្ថានភាពជាក់ស្តែងរបស់ប្រជាពលរដ្ឋ យកចិត្តទុកដាក់លើការផ្តល់សេវារដ្ឋបាល និងសេវាសាធារណៈឱ្យកាន់តែមានប្រសិទ្ធភាព តម្លាភាព និងឆាប់រហ័ស ព្រមទាំងបន្តផ្សព្វផ្សាយសមិទ្ធផល និងគោលនយោបាយរបស់រាជរដ្ឋាភិបាលឱ្យបានទូលំទូលាយ។

ជាមួយគ្នានេះ កិច្ចប្រជុំក៏បានស្តាប់របាយការណ៍ស្តីពីវឌ្ឍនភាពការងារ ពិនិត្យបញ្ហាប្រឈម និងសំណូមពរនានាពីមូលដ្ឋាន ដើម្បីរួមគ្នាដាក់ចេញដំណោះស្រាយប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា។

ជាទីបញ្ចប់ ឯកឧត្តម វង សូត បានអំពាវនាវដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ បន្តរួបរួមសាមគ្គី អនុវត្តអនុសាសន៍ដែលបានដាក់ចេញឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីសម្រេចបានសមិទ្ធផលថ្មីៗបន្ថែមទៀត ក្នុងការបម្រើប្រជាពលរដ្ឋ និងការអភិវឌ្ឍស្រុកពញាក្រែកប្រកបដោយចីរភាព៕