សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានជំរុញនិងលើកទឹកចិត្តដល់សហព័ន្ធនារីឡាវ ឱ្យបន្តធ្វើកិច្ចសហការជិតស្និទ្ធជាមួយភាគីកម្ពុជា ក្នុងការបង្កើត បណ្តាញទំនាក់ទំនងស្ត្រីរវាងប្រទេសទាំងពីរឱ្យកាន់តែច្រើនបន្ថែមទៀត ដើម្បីជំរុញសកម្មភាពវិនិយោគ និងពាណិជ្ជកម្មរួមគ្នា សំដៅនាំមកនូវផលប្រយោជន៍ជាអតិបរមាជូនប្រជាជននៃប្រទេសទាំងពីរ កម្ពុជា-ឡាវ។
សូមអញ្ជើញស្ដាប់ប្រសាសន៍របស់ ឯកឧត្តមបណ្ឌិត កែវ ពិសិដ្ឋ អគ្គលេខាធិការរងរដ្ឋសភា នាយកខុទ្ទកាល័យ និងជាអ្នកនាំពាក្យសម្តេចប្រធានរដ្ឋសភា ដែលបានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន បន្ទាប់ពីបញ្ចប់ជំនួបពិភាក្សាការងាររវាង សម្តេចរដ្ឋសភាធិបតី ឃួន សុដារី និង លោកជំទាវ អាលី វង្សណរ ប៊ុនថាំ ប្រធានសហព័ន្ធនារីឡាវ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ ដូចតទៅ៖