សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនា ឆ្នាំ២០២៦ សេចក្តីជូនដំណឹង រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧ នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែធ្នូ ឆ្នាំ២០២៥__ សេចក្តីជូនដំណឹង ស្តីពី ការអញ្ជើញដាក់តម្លៃ (Quotation) ដើម្បីសាងសង់អគារទីស្នាក់ការរដ្ឋសភាមណ្ឌលរាជធានី-ខេត្ត ចំនួន ៤ខេត្ត រួមមាន ខេត្តតាកែវ ខេត្តកំពង់ឆ្នាំង ខេត្តក្រចេះ និងខេត្តសៀមរាប__ ញត្តិថ្កោលទោស សង្គ្រាមឈ្លានពានរបស់ថៃមកលើអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា__ ព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកបវេសនកាលនៃរដ្ឋសភា សម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៧ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » លោកជំទាវ ឡោក ខេង អញ្ជើញចូលរួមពិធីបុណ្យសលាកភត្តនិងចូលរួមបច្ច័យ ៨លានរៀល ដើម្បីគាំទ្រការអប់រំនៅសាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី
លោកជំទាវ ឡោក ខេង អញ្ជើញចូលរួមពិធីបុណ្យសលាកភត្តនិងចូលរួមបច្ច័យ ៨លានរៀល ដើម្បីគាំទ្រការអប់រំនៅសាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី
Prepaired By: NARA1472 ​ Date: (7/27/2026 12:10:05 AM )
ខេត្តកណ្តាល៖ លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការទី៨ នៃរដ្ឋសភា នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមពិធីបុណ្យសលាកភត្តព្រះឥន្ទសាមគ្គីធម៌ និងពិធីបុណ្យផ្កាប្រាក់មហាសាមគ្គី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នៅវត្តព្រះឥន្ទសាមគ្គីធម៌ ស្ថិតក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល។

ក្នុងឱកាសនោះ លោកជំទាវ ឡោក ខេង ក៏បានអញ្ជើញចុះ ពិនិត្យសាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី និងបានចូលរួមបច្ច័យចំនួន ៨លានរៀល ដើម្បីគាំទ្រដល់ការទ្រទ្រង់ និងលើកកម្ពស់ដំណើរការសិក្សារៀនសូត្ររបស់សមណនិស្សិត និងសិស្សានុសិស្សទាំង៣កម្រិត ឱ្យប្រព្រឹត្តទៅកាន់តែមានប្រសិទ្ធភាព និងដោយរលូន។

ក្នុងឱកាសដ៏មង្គលនេះ លោកជំទាវ ឡោក ខេង បានបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិក្នុងលោក និងទេវតារក្សាទឹកដី សូមប្រោសប្រទានពរជ័យ សិរីសួស្តី ជ័យមង្គល និងវិបុលសុខ ជូនដល់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និងប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស សូមជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើន និងសមប្រកបដោយពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

ជាពិសេស លោកជំទាវ បានបួងសួងជូនដល់វីរយុទ្ធជន យុទ្ធនារីនិងកងទ័ពខ្មែរគ្រប់រូបដែល កំពុងបំពេញភារកិច្ចការពារបូរណ ភាពទឹកដី អធិបតេយ្យភាពជាតិ សន្តិសុខ និងសុខសន្តិភាពជូនមាតុភូមិ សូមមានសុខភាពល្អ កម្លាំងពលំមាំមួន និងជួបតែសេចក្តីសុខសុវត្ថិភាពគ្រប់ពេលវេលា៕