សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនា ឆ្នាំ២០២៦ សេចក្តីជូនដំណឹង រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧ នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែធ្នូ ឆ្នាំ២០២៥__ សេចក្តីជូនដំណឹង ស្តីពី ការអញ្ជើញដាក់តម្លៃ (Quotation) ដើម្បីសាងសង់អគារទីស្នាក់ការរដ្ឋសភាមណ្ឌលរាជធានី-ខេត្ត ចំនួន ៤ខេត្ត រួមមាន ខេត្តតាកែវ ខេត្តកំពង់ឆ្នាំង ខេត្តក្រចេះ និងខេត្តសៀមរាប__ ញត្តិថ្កោលទោស សង្គ្រាមឈ្លានពានរបស់ថៃមកលើអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា__ ព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកបវេសនកាលនៃរដ្ឋសភា សម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៧ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » លោកជំទាវ ឡោក ខេង អញ្ជើញចូលរួមក្នុងពិធីអបអរសាទរខួបលើកទី៣០ឆ្នាំ នៃអង្គការដើម្បីភាពញញឹមនៃកុមារ (PSE) និងពិធីប្រគល់សញ្ញាបត្រជូនដល់សិស្ស-និស្សិត សម្រាប់ឆ្នាំសិក្សា ២០២១-២០២៤
លោកជំទាវ ឡោក ខេង អញ្ជើញចូលរួមក្នុងពិធីអបអរសាទរខួបលើកទី៣០ឆ្នាំ នៃអង្គការដើម្បីភាពញញឹមនៃកុមារ (PSE) និងពិធីប្រគល់សញ្ញាបត្រជូនដល់សិស្ស-និស្សិត សម្រាប់ឆ្នាំសិក្សា ២០២១-២០២៤
Prepaired By: NARA1472 ​ Date: (7/6/2026 2:28:46 AM )
រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការទី៨ នៃរដ្ឋសភា បានអញ្ជើញចូលរួមក្នុងពិធីអបអរសាទរខួបលើកទី៣០ឆ្នាំ នៃអង្គការដើម្បីភាពញញឹមនៃកុមារ (PSE) និងពិធីប្រគល់សញ្ញាបត្រជូនដល់សិស្ស-និស្សិត សម្រាប់ឆ្នាំសិក្សា ២០២១-២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាកម្ពុជា និងលោកជំទាវបណ្ឌិត។

សូមជម្រាបជូនថា អង្គការ PSE ត្រូវបានបង្កើតឡើងនៅប្រទេសកម្ពុជា ក្នុងឆ្នាំ១៩៩៦ ដោយ លោក គ្រីសស្យង់ (Christian des Pallières) និងលោកស្រី ម៉ារីហ្វ្រង់ ដេប៉ាលីយ៉ែរ (Marie-France des Pallières)។ ក្នុងរយៈពេល ៣០ឆ្នាំកន្លងមកនេះ អង្គការបានរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការកាត់បន្ថយភាពក្រីក្រ និងការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាព ដោយបានផ្តល់ឱកាសថ្មីដល់កុមារ និងយុវជនកម្ពុជារាប់ម៉ឺននាក់ ឱ្យមានអនាគតភ្លឺស្វាង និងមានសមត្ថភាពអាចបម្រើការងារទាំងក្នុងទីផ្សារពលកម្មកម្ពុជា និងនៅលើឆាកអន្តរជាតិ។

ការមកចូលរួមក្នុងពិធីដ៏មានអត្ថន័យនៅថ្ងៃនេះ បានធ្វើឱ្យ លោកជំទាវ ឡោក ខេង នឹកឃើញដល់អនុស្សាវរីយ៍ចាស់ៗកាលពីឆ្នាំ១៩៩៨ ដែលកាលនោះលោកជំទាវបានចូលរួមជួយដល់អង្គការ PSE ក្នុងកម្រិតតិចតួចនៅឡើយ គឺការផ្តល់បាយ ផ្តល់អាហារជូនពួកគាត់ តាំងពីពេលដែលអង្គការស្ថិតក្នុងស្ថានភាពលំបាក។ ដោយមើលឃើញការរីកចម្រើន និងស្នាមញញឹមដ៏បរិសុទ្ធរបស់ក្មួយៗកុមារ និងយុវជននៅថ្ងៃនេះ ធ្វើឱ្យលោកជំទាវមានក្តីរំភើបយ៉ាងក្រៃលែង។

ដើម្បីជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល និងអង្គការ PSE ក្នុងការចិញ្ចឹមបីបាច់ និងអប់រំកុមារក្រីក្រងាយរងគ្រោះបន្ថែមទៀត លោកជំទាវ ឡោក ខេង បានចូលរួមឧបត្ថម្ភថវិកាចំនួន ៤០,០០០,០០០ រៀល (សែសិបលានរៀល) ជូនដល់អង្គការ PSE តាមរយៈសម្តេចធិបតីនាយករដ្ឋមន្ត្រី ក្នុងថ្ងៃដ៏វិសេសវិសាលនេះ។

លោកជំទាវ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ដែលតែងតែយកចិត្តទុកដាក់ខ្ពស់លើការអភិវឌ្ឍធនធានមនុស្ស និងការងារមនុស្សធម៌។ លោកជំទាវ ក៏សូមប្រសិទ្ធពរជ័យជូនដល់គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ និងក្មួយៗសិស្ស-និស្សិតទាំងអស់នៃអង្គការ PSE សូមជួបតែសេចក្តីសុខ សេចក្តីចម្រើន និងជោគជ័យគ្រប់ភារកិច្ច៕