សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនា ឆ្នាំ២០២៦ សេចក្តីជូនដំណឹង រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧ នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែធ្នូ ឆ្នាំ២០២៥__ សេចក្តីជូនដំណឹង ស្តីពី ការអញ្ជើញដាក់តម្លៃ (Quotation) ដើម្បីសាងសង់អគារទីស្នាក់ការរដ្ឋសភាមណ្ឌលរាជធានី-ខេត្ត ចំនួន ៤ខេត្ត រួមមាន ខេត្តតាកែវ ខេត្តកំពង់ឆ្នាំង ខេត្តក្រចេះ និងខេត្តសៀមរាប__ ញត្តិថ្កោលទោស សង្គ្រាមឈ្លានពានរបស់ថៃមកលើអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា__ ព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកបវេសនកាលនៃរដ្ឋសភា សម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៧ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ក្រុមតំណាងរាស្ត្រខេត្តតាកែវ ចុះសួរសុខទុក្ខ និងនាំយកអំណោយជូនគ្រួសារវីរកងទ័ព ៣៧គ្រួសារ នៅស្រុកសំរោង
ក្រុមតំណាងរាស្ត្រខេត្តតាកែវ ចុះសួរសុខទុក្ខ និងនាំយកអំណោយជូនគ្រួសារវីរកងទ័ព ៣៧គ្រួសារ នៅស្រុកសំរោង
Prepaired By: NA0989 ​ Date: (7/5/2026 11:37:32 PM )

ខេត្តតាកែវ ៖ ក្រុមតំណាងរាស្ត្រមណ្ឌលខេត្តតាកែវ រួមមាន លោកជំទាវ និន សាផុន ឯកឧត្តមបណ្ឌិត ម៉ុក ម៉ារ៉េត ឯកឧត្តមបណ្ឌិត ស៊ូ ភិរិន្ទ ឯកឧត្តម អ៊ិត សុខ លោកជំទាវ នូ សុវណ្ណនី និងឯកឧត្តម លី ស៊ុគ្រី រួមជាមួយលោកជំទាវ សុខ កែវ ច័ន្ទសារុន អនុប្រធានក្រុមការងារចលនាស្ត្រីខេត្ត នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញចុះជួបសំណេះសំណាល និងនាំយកសម្ភារ គ្រឿងឧបភោគបរិភោគ ព្រមទាំងថវិកា ទៅចែកជូនគ្រួសារវីរកងទ័ពដែលកំពុងឈរជើងនៅសមរភូមិមុខព្រំដែនកម្ពុជា-ថៃ ចំនួន ៣៧គ្រួសារ និងគ្រួសារវីរកងទ័ពដែលទើបសម្រាលកូន នៅក្នុងមូលដ្ឋានឃុំជើងកួន ស្រុកសំរោង ខេត្តតាកែវ។

ក្នុងឱកាសនោះ លោកជំទាវ និន សាផុន បាននាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងការយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅពីសំណាក់ប្រមុខរាជរដ្ឋាភិបាល ចំពោះយោធិនដែលបានលះបង់ដើម្បីបុព្វហេតុជាតិមាតុភូមិ។

លោកជំទាវបានបញ្ជាក់ថា រាជរដ្ឋាភិបាល ក៏ដូចជាតំណាងរាស្ត្រប្រចាំមណ្ឌលនីមួយៗ តែងតែគិតគូរពីសុខទុក្ខ និងផ្ដល់ការគាំពារសង្គមដល់ក្រុមគ្រួសារកងទ័ពនៅឯមូលដ្ឋានជានិច្ច និងសូមសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះវីរភាព និងការលះបង់របស់វីរកងទ័ព ក្នុងការការពារបូរណភាពទឹកដី និងសុខសន្តិភាព។

ជាមួយគ្នានេះ លោកជំទាវ និន សាផុន ព្រមទាំងក្រុមតំណាងរាស្ត្រទាំងអស់ បានអំពាវនាវដល់ជនរួមជាតិទាំងក្នុង និងក្រៅប្រទេស បន្តរក្សាសាមគ្គីភាពជាធ្លុងមួយ ក្នុងការគាំទ្ររាជរដ្ឋាភិបាលដើម្បីដោះស្រាយទំនាស់ជាមួយភាគីថៃ សំដៅការពារអធិបតេយ្យជាតិ ក្នុងស្ថានភាពដែលប្រទេសជាតិប្រឈមនឹងការគំរាមកំហែង ព្រមទាំងរំលឹកឱ្យបងប្អូនប្រជាពលរដ្ឋថែរក្សាសុខភាពក្នុងរដូវវស្សា និងខិតខំបង្កបង្កើនផល។

សូមជម្រាបជូនថា នៅក្នុងសកម្មភាពចុះជួបសំណេះសំណាល និងសួរសុខទុក្ខនោះ ក្រុមតំណាងរាស្ត្រមណ្ឌលខេត្តតាកែវ និងក្រុមការងារស្ត្រី បាននាំយកនូវសម្ភារ គ្រឿងឧបភោគបរិភោគ និងថវិកា ក្នុងនោះក៏មានថវិកាចូលរួមរបស់ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ទៅឧបត្ថម្ភជូនគ្រួសារវីរកងទ័ពចំនួន ៣៧គ្រួសារ ដោយក្នុងមួយគ្រួសារៗ ទទួលបាន៖ អង្ករចំនួន ២៥គីឡូក្រាម ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ត្រីខកំប៉ុង១យួរ និងថវិកាឧបត្ថម្ភចំនួន៥ម៉ឺនរៀល។

ដោយឡែក គ្រួសារវីរកងទ័ពដែលបានសម្រាលកូន ទទួលបាន អង្ករចំនួន៥០គីឡូក្រាម ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ត្រីខកំប៉ុង១យួរ និងថវិកាឧបត្ថម្ភចំនួន១លានរៀល៕