សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនា ឆ្នាំ២០២៦ សេចក្តីជូនដំណឹង រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧ នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែធ្នូ ឆ្នាំ២០២៥__ សេចក្តីជូនដំណឹង ស្តីពី ការអញ្ជើញដាក់តម្លៃ (Quotation) ដើម្បីសាងសង់អគារទីស្នាក់ការរដ្ឋសភាមណ្ឌលរាជធានី-ខេត្ត ចំនួន ៤ខេត្ត រួមមាន ខេត្តតាកែវ ខេត្តកំពង់ឆ្នាំង ខេត្តក្រចេះ និងខេត្តសៀមរាប__ ញត្តិថ្កោលទោស សង្គ្រាមឈ្លានពានរបស់ថៃមកលើអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា__ ព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកបវេសនកាលនៃរដ្ឋសភា សម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៧ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ អញ្ជើញសំណេះសំណាលជាមួយព្រះសង្ឃ គ្រូពេទ្យ និងប្រជាពលរដ្ឋ នៅឃុំសែប ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង
ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ អញ្ជើញសំណេះសំណាលជាមួយព្រះសង្ឃ គ្រូពេទ្យ និងប្រជាពលរដ្ឋ នៅឃុំសែប ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង
Prepaired By: NA0989 ​ Date: (7/5/2026 11:32:10 PM )

ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង រួមជាមួយក្រុមការងារ និងរដ្ឋបាលឃុំ នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញសំណេះសំណាលជាមួយព្រះ តេជគុណជាគ្រូបង្រៀនសង្ឃ និងសមណសិស្សពុទ្ធិកបឋមសិក្សាវត្តពានី ចំនួន ១៩អង្គ ស្ថិតនៅភូមិពានី ឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

ឯកឧត្តមបណ្ឌិត បាននាំនូវប្រសាសន៍ផ្ដាំផ្ញើការសួរសុខទុក្ខពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាលសម្ដេចតែងតែនឹករលឹកដល់ព្រះសង្ឃគ្រប់អង្គ ដែលកំពុងសិក្សា និងប្រតិបត្តិធម៌វិន័យរបស់ព្រះសម្មាសម្ពុទ្ធដ៏បរិសុទ្ធ។

នាឱកាសនោះ ដោយពិនិត្យឃើញថា ពិដានសាលាមានសភាពចាស់ទ្រុឌទ្រោម និងមានសត្វប្រចៀវរស់នៅបង្កជាក្លិនមិនល្អ ដែលធ្វើឱ្យប៉ះពាល់សុខភាព និងការសិក្សារបស់សមណសិស្ស ឯកឧត្តមបណ្ឌិត បានសន្យាជួយសម្របសម្រួលក្នុងការជួសជុលពិដានឡើងវិញ ដើម្បីជួយឱ្យបន្ទប់សិក្សាមានបរិយាកាសល្អ។ ឯកឧត្តមបណ្ឌិត បានប្រគេនបច្ច័យដល់ព្រះគ្រូបង្រៀនសង្ឃ និងសមណសិស្សទាំង ១៩អង្គ ដោយក្នុង ១អង្គៗទទួលបានសម្ភារៈសិក្សា ១ឈុត និងបច្ច័យមួយចំនួន។

បន្ទាប់មក ឯកឧត្តមបណ្ឌិត បានអញ្ជើញជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូពេទ្យនៅមណ្ឌលសុខភាពសែប ស្ថិតនៅឃុំសែប និងមណ្ឌលសុខភាពឈូកស ស្ថិតនៅឃុំឈូកស។ ឯកឧត្តមបណ្ឌិត បានមានប្រសាសន៍ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះស្មារតីទទួលខុសត្រូវខ្ពស់របស់ក្រុមគ្រូពេទ្យទាំងអស់ ដែលបានខិតខំប្រឹងប្រែង លះបង់កម្លាំងកាយចិត្ត ក្នុងការផ្ដល់សេវាសុខាភិបាល ជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ ក្នុងឱកាសនោះឯកឧត្តមបណ្ឌិត បានជូនលោកគ្រូ អ្នកគ្រូពេទ្យនូវភេសជ្ជៈ ១កេស និងថវិកាមួយចំនួន ដោយឡែកសម្រាប់ស្ត្រីសម្រាលកូនចំនួន ៣នាក់ ដែលកំពុងសម្រាកព្យាបាលនៅមណ្ឌលសុខភាពសែប ឯកឧត្តមបណ្ឌិត ក៏បានឧបត្ថម្ភថវិកាមួយចំនួន ព្រមទាំងឈុតសម្លៀកបំពាក់ទារក ម្នាក់១ឈុតៗ ផងដែរ។

ឯកឧត្តមបណ្ឌិត និងក្រុមការងារ ក៏បានបន្តដំណើរចុះទៅជួបសំណេះសំណាលជាមួយបងប្អូនកសិករដាំឪឡឹក និងដាំដូង ស្ថិតនៅភូមិជ្រលងកៃស្នា ឃុំឈូកស ស្រុកកំពង់ត្រឡាច។ ឯកឧត្តមបណ្ឌិត បានមានប្រសាសន៍កោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់បងប្អូនកសិករ ក្នុងការបង្កបង្កើនផល ដោយមិនទុកដីឱ្យនៅទំនេរចោល បន្ទាប់ពីការធ្វើស្រូវវស្សា ដើម្បីលើកកម្ពស់សេដ្ឋកិច្ចគ្រួសារឱ្យកាន់តែមានភាពប្រសើរឡើង។ ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិត ក៏បានជូនដល់កសិករទាំងពីររូប ដូចជា ក្រមា សារុង ភេសជ្ជៈ និងថវិកាមួយចំនួនផងដែរ៕