សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនា ឆ្នាំ២០២៦ សេចក្តីជូនដំណឹង រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧ នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែធ្នូ ឆ្នាំ២០២៥__ សេចក្តីជូនដំណឹង ស្តីពី ការអញ្ជើញដាក់តម្លៃ (Quotation) ដើម្បីសាងសង់អគារទីស្នាក់ការរដ្ឋសភាមណ្ឌលរាជធានី-ខេត្ត ចំនួន ៤ខេត្ត រួមមាន ខេត្តតាកែវ ខេត្តកំពង់ឆ្នាំង ខេត្តក្រចេះ និងខេត្តសៀមរាប__ ញត្តិថ្កោលទោស សង្គ្រាមឈ្លានពានរបស់ថៃមកលើអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា__ ព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកបវេសនកាលនៃរដ្ឋសភា សម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៧ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ អញ្ជើញចុះបំពេញការងារមនុស្សធម៌ និងការងារសង្គម នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង
ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ អញ្ជើញចុះបំពេញការងារមនុស្សធម៌ និងការងារសង្គម នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង
Prepaired By: NARA1472 ​ Date: (6/29/2026 7:33:49 PM )

ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ឆ្នាំង និងក្រុមការងារ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីការិយាល័យអប់រំ យុវជន និងកីឡា ស្រុកកំពង់ត្រឡាច ដើម្បីពិភាក្សាអំពីវឌ្ឍនភាពការងារ និងលើកកម្ពស់វិស័យអប់រំនៅក្នុងមូលដ្ឋាន។

ឯកឧត្តមបណ្ឌិត បាននាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចរដ្ឋសភា ធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត បានទទួលសំណើជួយសម្របសម្រួលក្នុងការផ្តល់សៀវភៅពុម្ពសម្រាប់សិស្សានុសិស្សថ្នាក់បឋមសិក្សា ដើម្បីចូលរួមគាំទ្រដល់ការសិក្សារបស់សិស្សានុសិស្សឱ្យកាន់តែប្រសើរឡើង។

បន្ទាប់មក ឯកឧត្តមបណ្ឌិត បានអញ្ជើញចុះពិនិត្យការជួសជុលផ្ទះរបស់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់នៅភូមិដើមពពេល ឃុំថ្មឥដ្ឋ កាលពីល្ងាចថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ កន្លងទៅ។ ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត បាននាំយកថវិកាមួយចំនួន មកឧបត្ថម្ភដើម្បីជួយសម្របសម្រួលក្នុងការជួសជុលផ្ទះជូនបងប្អូនប្រជាពលរដ្ឋផងដែរ។

បន្ទាប់មកទៀត ឯកឧត្តមបណ្ឌិត បានអញ្ជើញចុះសួរសុខទុក្ខអតីតប្រធាន អនុប្រធាន និងសមាជិកភូមិស្វាយក្រោម ចំនួន ៤នាក់ ស្ថិតនៅភូមិស្វាយក្រោម ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ ឯកឧត្តមបណ្ឌិត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការយកចិត្តទុកដាក់ក្នុងការបម្រើប្រជាពលរដ្ឋកន្លងមក ដោយមិនគិតពីការនឿយហត់។ ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិត ក៏បានជូននូវភេសជ្ជៈ និងថវិកាមួយចំនួនផងដែរ។

ជាចុងបញ្ចប់ ឯកឧត្តមបណ្ឌិត បាននាំយកកង់ចំនួន ១គ្រឿង និងសម្ភារៈសិក្សាចំនួន ១ឈុត មកឧបត្ថម្ភជូនដល់គ្រួសារពលរដ្ឋ ១គ្រួសារ ដែលកំពុងទទួលបន្ទុកចៅកំព្រាចំនួន ២នាក់ ហើយចៅៗពុំមានមធ្យោបាយធ្វើដំណើរទៅសាលារៀន៕