សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនា ឆ្នាំ២០២៦ សេចក្តីជូនដំណឹង រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧ នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែធ្នូ ឆ្នាំ២០២៥__ សេចក្តីជូនដំណឹង ស្តីពី ការអញ្ជើញដាក់តម្លៃ (Quotation) ដើម្បីសាងសង់អគារទីស្នាក់ការរដ្ឋសភាមណ្ឌលរាជធានី-ខេត្ត ចំនួន ៤ខេត្ត រួមមាន ខេត្តតាកែវ ខេត្តកំពង់ឆ្នាំង ខេត្តក្រចេះ និងខេត្តសៀមរាប__ ញត្តិថ្កោលទោស សង្គ្រាមឈ្លានពានរបស់ថៃមកលើអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា__ ព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកបវេសនកាលនៃរដ្ឋសភា សម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៧ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តម កៃ កេតនិន ដឹកនាំកិច្ចប្រជុំពិនិត្យ និងសិក្សាបទបញ្ជាផ្ទៃក្នុង នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា
ឯកឧត្តម កៃ កេតនិន ដឹកនាំកិច្ចប្រជុំពិនិត្យ និងសិក្សាបទបញ្ជាផ្ទៃក្នុង នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា
Prepaired By: NARA1472 ​ Date: (6/29/2026 7:32:40 PM )
វិមានរដ្ឋសភា៖ ឯកឧត្តម កៃ កេតនិន អគ្គនាយកនីតិកម្ម និងស្រាវជ្រាវ នារសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងសិក្សាបទបញ្ជាផ្ទៃក្នុង នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ក្រុមការងារអគ្គាធិការដ្ឋាន អគ្គនាយកដ្ឋាននីតិកម្ម និងស្រាវជ្រាវ ព្រមទាំងនាយកដ្ឋានគ្រប់គ្រងបុគ្គលិកផងដែរ។

គោលបំណងសំខាន់ៗនៃកិច្ចប្រជុំពិនិត្យ និងសិក្សាបទបញ្ជាផ្ទៃក្នុង នៃអគ្គលេខាធិការដ្ឋានរដ្ឋសភានាពេលនេះគឺ៖

- ដើម្បីធ្វើបច្ចុប្បន្នភាពឱ្យស្របទៅនឹងការវិវត្តរីកចម្រើនរបស់រដ្ឋសភា ក្នុងនីតិកាលទី៧។

- ដើម្បីជំរុញ និងគាំទ្រដល់ការធ្វើកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈឱ្យកាន់តែមានប្រសិទ្ធភាព។

- ចូលរួមចំណែកយ៉ាងសកម្មក្នុងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ឱ្យសម្រេចបានជោគជ័យ។