សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនា ឆ្នាំ២០២៦ សេចក្តីជូនដំណឹង រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧ នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែធ្នូ ឆ្នាំ២០២៥__ សេចក្តីជូនដំណឹង ស្តីពី ការអញ្ជើញដាក់តម្លៃ (Quotation) ដើម្បីសាងសង់អគារទីស្នាក់ការរដ្ឋសភាមណ្ឌលរាជធានី-ខេត្ត ចំនួន ៤ខេត្ត រួមមាន ខេត្តតាកែវ ខេត្តកំពង់ឆ្នាំង ខេត្តក្រចេះ និងខេត្តសៀមរាប__ ញត្តិថ្កោលទោស សង្គ្រាមឈ្លានពានរបស់ថៃមកលើអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា__ ព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកបវេសនកាលនៃរដ្ឋសភា សម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៧ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណៈកម្មការទី៣ នៃរដ្ឋសភា ចុះសិក្សាស្វែងយល់ពីវឌ្ឍនភាពការងារ និងបញ្ហាប្រឈមនៅខេត្តតាកែវ
គណៈកម្មការទី៣ នៃរដ្ឋសភា ចុះសិក្សាស្វែងយល់ពីវឌ្ឍនភាពការងារ និងបញ្ហាប្រឈមនៅខេត្តតាកែវ
Prepaired By: NARA1472 ​ Date: (6/29/2026 7:32:38 PM )
ខេត្តតាកែវ៖ ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត ប្រធានគណៈកម្មការផែនការ វិនិយោគ កសិកម្ម រុក្ខាប្រមាញ់ នេសាទ អភិវឌ្ឍន៍ជនបទ បរិស្ថាន ធនធានទឹក និងឧតុនិយមនៃរដ្ឋសភា (គណៈកម្មការទី៣) នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ បានដឹកនាំគណៈប្រតិភូ និងតំណាងរាស្ត្រមណ្ឌលខេត្តតាកែវ អញ្ជើញជួបប្រជុំពិភាក្សាការងារជាមួយ ឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ និងសហការី នៅសាលាខេត្តតាកែវ។

បេសកកម្មនេះ ធ្វើឡើងក្នុងគោលបំណងសិក្សាស្វែងយល់អំពីវឌ្ឍនភាព ការអភិវឌ្ឍ និងបញ្ហាប្រឈមនានារបស់រដ្ឋបាលខេត្ត ក្នុងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។

ក្នុងកិច្ចពិភាក្សានោះ គណៈកម្មការទី៣ និងរដ្ឋបាលខេត្ត បានពិភាក្សាគ្នា ដោយផ្តោតការយកចិត្តទុកដាក់លើវិស័យអាទិភាពចំនួន ៣ ដែលជាកម្លាំងចលករសំខាន់ រួមមាន៖

១. វិស័យវិនិយោគ៖ ជំរុញទាក់ទាញវិនិយោគក្នុង និងក្រៅប្រទេស កែលម្អបរិយាកាសធុរកិច្ច និងអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេស ដើម្បីបង្កើតឱកាសការងារជូនប្រជាពលរដ្ឋ។

២. វិស័យកសិកម្ម៖ លើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យាទំនើប បង្កើនផលិតភាព គុណភាពកសិផល ព្រមទាំងពង្រីកទីផ្សារដើម្បីបង្កើនចំណូលជូនប្រជាកសិករ។

៣.វិស័យធនធានទឹក និងឧតុនិយម៖ ពង្រឹង និងអភិវឌ្ឍប្រព័ន្ធធារាសាស្ត្រ ស្តារប្រឡាយមេ-ប្រឡាយរង ធានាការផ្គត់ផ្គង់ទឹកសម្រាប់កសិកម្ម និងបង្កើនសមត្ថភាពឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។

ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត ប្រធានគណៈកម្មការទី៣ ក៏បានថ្លែងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញគ្រប់លំដាប់ថ្នាក់របស់ខេត្ត ដែលបានរួមចំណែកជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ដើម្បីឆ្ពោះទៅសម្រេចគោលដៅកម្ពុជា ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

ចំពោះសំណូមពរ និងបញ្ហាប្រឈមនានារបស់ខេត្តដែលបានលើកឡើង គណៈកម្មការនឹងធ្វើការបូកសរុប ដើម្បីដាក់ជូនរដ្ឋសភា និងរាជរដ្ឋាភិបាលពិនិត្យ ស្វែងរកដំណោះស្រាយសមស្រប សំដៅជំរុញការអភិវឌ្ឍខេត្តតាកែវឱ្យកាន់តែរីកចម្រើនបន្ថែមទៀត៕