សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនា ឆ្នាំ២០២៦ សេចក្តីជូនដំណឹង រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧ នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែធ្នូ ឆ្នាំ២០២៥__ សេចក្តីជូនដំណឹង ស្តីពី ការអញ្ជើញដាក់តម្លៃ (Quotation) ដើម្បីសាងសង់អគារទីស្នាក់ការរដ្ឋសភាមណ្ឌលរាជធានី-ខេត្ត ចំនួន ៤ខេត្ត រួមមាន ខេត្តតាកែវ ខេត្តកំពង់ឆ្នាំង ខេត្តក្រចេះ និងខេត្តសៀមរាប__ ញត្តិថ្កោលទោស សង្គ្រាមឈ្លានពានរបស់ថៃមកលើអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា__ ព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកបវេសនកាលនៃរដ្ឋសភា សម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៧ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សមាជិករដ្ឋសភា ស្វែងយល់អំពីខ្សែចង្វាក់ផលិតកម្មរោងចក្រផលិតទឹកដោះគោស្រស់ គិរីសួគ៌
សមាជិករដ្ឋសភា ស្វែងយល់អំពីខ្សែចង្វាក់ផលិតកម្មរោងចក្រផលិតទឹកដោះគោស្រស់ គិរីសួគ៌
Prepaired By: NARA1472 ​ Date: (6/29/2026 7:32:32 PM )
ខេត្តតាកែវ៖ ក្នុងឱកាសបំពេញបេសកកម្មការងារនៅខេត្តតាកែវ នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត ប្រធានគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន ធនធានទឹក និងឧតុនិយម នៃរដ្ឋសភា បានដឹកនាំគណៈប្រតិភូចុះទស្សនកិច្ចសិក្សានៅកសិដ្ឋានគិរីសួគ៌ (Khmer Fresh Milk) ស្ថិតក្នុងស្រុកបាទី ខេត្តតាកែវ ដើម្បីស្វែងយល់អំពីដំណើរការផលិត និងសង្វាក់តម្លៃនៃឧស្សាហកម្មទឹកដោះគោក្នុងស្រុក។

លោក ជិន វាសនា ប្រធានរដ្ឋបាលក្រុមហ៊ុន Khmer Fresh Milk បានជម្រាបជូន គណៈប្រតិភូថា៖ កសិដ្ឋានគីរីសួគ៌គឺជាកសិដ្ឋានទឹកដោះគោខ្នាតធំដំបូងគេនៅកម្ពុជា ដែលបានវិនិយោគលើបច្ចេកវិទ្យាទំនើប និងស្តង់ដារផលិតកម្មខ្ពស់ ដើម្បីផលិតទឹកដោះគោស្រស់ ដែលមានគុណភាព និងសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់។

បច្ចុប្បន្ន កសិដ្ឋានមានសមត្ថភាពផលិតទឹកដោះគោស្រស់ចន្លោះពី ១២,០០០ ទៅ ១៥,០០០ លីត្រក្នុងមួយថ្ងៃ ដែលអាចផ្គត់ផ្គង់បានប្រមាណ ២០ភាគរយ នៃតម្រូវការទីផ្សារក្នុងស្រុក។ ជាពិសេស តម្រូវការផលិតផលទឹកដោះគោគីរីសួគ៌កំពុងកើនឡើងជាបន្តបន្ទាប់ ដោយផលិត ផលជាច្រើនតែងតែលក់អស់ក្នុងរយៈពេលដ៏ខ្លី។នេះបង្ហាញពីការកើនឡើងនៃទំនុកចិត្ត និង ការគាំទ្រពីសំណាក់ប្រជាពលរដ្ឋចំពោះផលិតផលខ្មែរ។

លោក ជិន វាសនា បានបន្ថែមថា ពីដំបូងកសិដ្ឋាន មានគោទឹកដោះ៥៦៨ក្បាល រហូតដល់បច្ចុប្បន្នកសិដ្ឋានមានគោទឹកដោះ ១,២០០ ក្បាល និងមានផែនការពង្រីកដល់ ៣,០០០ ក្បាល នាពេលខាងមុខ ដើម្បីបង្កើនសមត្ថភាពផលិត និងគាំទ្រគម្រោងផ្គត់ផ្គង់ទឹកដោះគោ វេចខ្ចប់ដល់ សិស្សានុសិស្សតាមសាលារៀន។កសិដ្ឋាន និងរោងចក្រកែច្នៃទឹកដោះគោ-យ៉ាអួរ មានផ្ទៃដី សរុបប្រមាណ ៣០០ ហិកតា និងដំណើរការដោយបច្ចេកវិទ្យាទំនើបស្របតាមស្តង់ដារអន្តរជាតិ។

ក្នុងឱកាសនោះ ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត បានវាយតម្លៃខ្ពស់ចំពោះការវិនិយោគ និង ការអភិវឌ្ឍវិស័យទឹកដោះគោក្នុងស្រុក ដែលមិនត្រឹមតែជួយកាត់បន្ថយការនាំចូលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតការងារ បង្កើនចំណូលដល់ប្រជាពលរដ្ឋ និងរួមចំណែកពង្រឹង សន្តិសុខ ស្បៀង ជាតិផងដែរ។

ឯកឧត្តមសន្តិបណ្ឌិត បានលើកឡើងថា ស្ថានភាពបច្ចុប្បន្នពាក់ព័ន្ធនឹងបញ្ហាព្រំដែនកម្ពុជា-ថៃ គួរត្រូវបានចាត់ទុកជាឱកាសមាសសម្រាប់អ្នកផលិតក្នុងស្រុក ក្នុងការពង្រឹងគុណភាព បង្កើន ផលិតកម្ម និងពង្រីកចំណែកទីផ្សារក្នុងស្រុកឱ្យកាន់តែទូលំទូលាយ។

ការវិនិយោគនេះមិនត្រឹមតែជួយកាត់បន្ថយការនាំចូលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតការងារ បង្កើនចំណូលជូនប្រជាពលរដ្ឋ និងពង្រឹងសន្តិសុខស្បៀងជាតិ។

ទន្ទឹមនឹងនេះ ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យបន្តគាំទ្រ និងប្រើប្រាស់ផលិតផលក្នុងស្រុកឱ្យបានកាន់តែច្រើនដើម្បីរួមចំណែកលើកស្ទួយសេដ្ឋកិច្ចជាតិ គាំទ្រអ្នកផលិតខ្មែរ និងជំរុញការអភិវឌ្ឍវិស័យកសិកម្មកម្ពុជាឱ្យកាន់តែរឹងមាំ និងប្រកបដោយចីរភាព៕