សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនា ឆ្នាំ២០២៦ សេចក្តីជូនដំណឹង រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧ នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែធ្នូ ឆ្នាំ២០២៥__ សេចក្តីជូនដំណឹង ស្តីពី ការអញ្ជើញដាក់តម្លៃ (Quotation) ដើម្បីសាងសង់អគារទីស្នាក់ការរដ្ឋសភាមណ្ឌលរាជធានី-ខេត្ត ចំនួន ៤ខេត្ត រួមមាន ខេត្តតាកែវ ខេត្តកំពង់ឆ្នាំង ខេត្តក្រចេះ និងខេត្តសៀមរាប__ ញត្តិថ្កោលទោស សង្គ្រាមឈ្លានពានរបស់ថៃមកលើអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា__ ព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកបវេសនកាលនៃរដ្ឋសភា សម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៧ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សមាជិករដ្ឋសភាអញ្ជើញចូលរួមក្នុងពិធីប្រគល់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឥស្លាមកម្ពុជា (STAK) ជូនដល់សិស្សចំនួន ៤២នាក់ សម្រាប់ឆ្នាំសិក្សា ២០២៤-២០២៥
សមាជិករដ្ឋសភាអញ្ជើញចូលរួមក្នុងពិធីប្រគល់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឥស្លាមកម្ពុជា (STAK) ជូនដល់សិស្សចំនួន ៤២នាក់ សម្រាប់ឆ្នាំសិក្សា ២០២៤-២០២៥
Prepaired By: NA0989 ​ Date: (6/22/2026 1:28:03 AM )

ភ្នំពេញ៖ ឯកឧត្តម ម៉ូត យូសុះ តំណាងរាស្ត្រមណ្ឌលខេត្តត្បូងឃ្មុំ និងជាសមាជិកគណៈកម្មការទី១ នៃរដ្ឋសភា ឯកឧត្តម ម៉ាត់ សេត តំណាងរាស្ត្រមណ្ឌលខេត្តកំពត និងជាសមាជិកគណៈកម្មការទី៧ នៃរដ្ឋសភា នារសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមក្នុងពិធីប្រគល់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឥស្លាមកម្ពុជា (STAK) ឆ្នាំសិក្សា ២០២៤-២០២៥ ក្រោមអធិបតីភាព អ្នកឧកញ៉ា សុះ កំរ៉ី ចាងហ្វាងនៃគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC) រាជធានីភ្នំពេញ។

ពិធីប្រគល់សញ្ញាបត្រនេះ មិនត្រឹមតែជាការអបអរសាទរចំពោះភាពជោគជ័យនៃសមិទ្ធផលសិក្សារបស់សិស្សានុសិស្សខ្មែរឥស្លាមប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការឆ្លុះបញ្ចាំងឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់រាជរដ្ឋាភិបាល ក៏ដូចជាស្ថាប័នរដ្ឋសភា ចំពោះការអភិវឌ្ឍវិស័យអប់រំ និងការបើកទូលាយផ្នែកជំនឿសាសនានៅក្នុងប្រទេសកម្ពុជា។

សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឥស្លាមកម្ពុជា (STAK) គឺជាស្ពានចម្លងដ៏សំខាន់មួយក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សនៅក្នុងសហគមន៍ឱ្យមានទាំងចំណេះដឹងទូទៅ និងចំណេះដឹងផ្នែកសាសនា ដើម្បីចូលរួមចំណែកអភិវឌ្ឍសង្គមជាតិឱ្យកាន់តែរីកចម្រើនទៅមុខ ក្រោមដំបូលនៃសុខសន្តិភាព និងសុខដុមរមនាយ៉ាងពិតប្រាកដ។

សូមបញ្ជាក់ថា នៅក្នុងឆ្នាំសិក្សា ២០២៤-២០-២៥ នេះ មានបេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន ៦២នាក់ (ស្រី ២៩នាក់) មកពីគ្រឹះស្ថានអប់រំឥស្លាមនានានៅកម្ពុជា។ សិស្សប្រឡងជាប់មានចំនួនសរុប ៤២នាក់ (ស្រី ២៤នាក់) ស្មើនឹង ៦៧,៧៤ភាគរយ ក្នុងនោះមានសិស្សទទួលបាននិទ្ទេស ល្អប្រសើរ (MUMTAZ) ចំនួន ១៤នាក់ (ស្រី ៩នាក់) ល្អណាស់ (Jaid Jiddan) ចំនួន ៤នាក់ (ស្រី ៣នាក់) ល្អ (Jaid) ចំនួន ៩នាក់ (ស្រី ៥នាក់) និងមធ្យម (Maqbul) ចំនួន ១៥នាក់ (ស្រី ៧នាក់)៕