សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនា ឆ្នាំ២០២៦ សេចក្តីជូនដំណឹង រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧ នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែធ្នូ ឆ្នាំ២០២៥__ សេចក្តីជូនដំណឹង ស្តីពី ការអញ្ជើញដាក់តម្លៃ (Quotation) ដើម្បីសាងសង់អគារទីស្នាក់ការរដ្ឋសភាមណ្ឌលរាជធានី-ខេត្ត ចំនួន ៤ខេត្ត រួមមាន ខេត្តតាកែវ ខេត្តកំពង់ឆ្នាំង ខេត្តក្រចេះ និងខេត្តសៀមរាប__ ញត្តិថ្កោលទោស សង្គ្រាមឈ្លានពានរបស់ថៃមកលើអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា__ ព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកបវេសនកាលនៃរដ្ឋសភា សម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៧ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ អញ្ជើញចុះពិនិត្យផ្ទះប្រជាពលរដ្ឋដែលរងការខូចខាតដោយសារខ្យល់កន្ត្រាក់ នៅឃុំថ្មឥដ្ឋ និងសួរសុខទុក្ខ អតីតប្រធាន អនុប្រធាន និងសមាជិកភូមិ នៅឃុំតាជេស ស្រុកកំពង់ត្រឡាច
ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ អញ្ជើញចុះពិនិត្យផ្ទះប្រជាពលរដ្ឋដែលរងការខូចខាតដោយសារខ្យល់កន្ត្រាក់ នៅឃុំថ្មឥដ្ឋ និងសួរសុខទុក្ខ អតីតប្រធាន អនុប្រធាន និងសមាជិកភូមិ នៅឃុំតាជេស ស្រុកកំពង់ត្រឡាច
Prepaired By: NA0989 ​ Date: (6/22/2026 1:27:51 AM )

កំពង់ឆ្នាំង៖ ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង រួមជាមួយក្រុមការងារ អមដំណើរដោយរដ្ឋបាលឃុំថ្មឥដ្ឋ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញចុះពិនិត្យផ្ទះប្រជាពលរដ្ឋចំនួន ៥គ្រួសារ ដែលរងផលប៉ះពាល់ដោយសារខ្យល់កន្ត្រាក់កាលពីរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ស្ថិតនៅភូមិដើមពពេល ឃុំថ្មឥដ្ឋ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

ឯកឧត្តមបណ្ឌិត បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើ និងសេចក្ដីនឹករលឹករបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាដែលជានិច្ចកាល លោកតែងតែគិតគូរពីប្រជាពល រដ្ឋដែលកំពុងជួបការលំបាកគ្រប់កាលៈទេសៈដោយមិនប្រកាន់ ពូជសាសន៍ ពណ៌សម្បុរនិន្នាការ នយោបាយអ្វីឡើយ។

ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិត បានមានប្រសាសន៍ផ្ដាំផ្ញើដល់ក្រុមការងារសហការជាមួយអាជ្ញាធរមូលដ្ឋាន កៀរគរកម្លាំងដើម្បីជួយសម្របសម្រួលការងារជួសជុលផ្ទះជូនប្រជាពលរដ្ឋឡើងវិញ។

នៅថ្ងៃដដែលនោះ ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ រួមជាមួយក្រុមការ ងារ អមដំណើរដោយរដ្ឋបាលឃុំតាជេស បានអញ្ជើញសួរសុខទុក្ខ អតីតប្រធាន អនុប្រធាន និងសមា ជិកភូមិបឹងកក់ ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក លោកស្រីអតីតប្រធាន អនុប្រធាន និងសមាជិកភូមិបឹងកក់ទាំង ៣រូប ដែលបានបម្រើប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានភូមិ ដោយមិនគិតនឿយហត់នាពេលកន្លងមក។ ឯកឧត្តមបណ្ឌិត បានជូននូវភេសជ្ជៈ ២យួរ នំធុង ១ និងថវិកាមួយចំនួនផងដែរ។

ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ បានបន្តដំណើរអញ្ជើញសំណេះ សំណាល សួរសុខទុក្ខ មន្ត្រីកសិកម្មឃុំ នៅឃុំថ្មឥដ្ឋ ស្រុកកំពង់ ត្រឡាច ដែលមានកូនស្រី អាយុ ១៥ឆ្នាំ មានអាការៈឧស្សាហ៍សន្លប់ឯកឧត្តមបណ្ឌិត បានមានប្រសាសន៍ណែនាំដល់ឱ្យបញ្ជូនកូនទៅពិនិត្យ និងព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមៈ នៅរាជធានីភ្នំពេញ៕