សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនា ឆ្នាំ២០២៦ សេចក្តីជូនដំណឹង រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧ នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែធ្នូ ឆ្នាំ២០២៥__ សេចក្តីជូនដំណឹង ស្តីពី ការអញ្ជើញដាក់តម្លៃ (Quotation) ដើម្បីសាងសង់អគារទីស្នាក់ការរដ្ឋសភាមណ្ឌលរាជធានី-ខេត្ត ចំនួន ៤ខេត្ត រួមមាន ខេត្តតាកែវ ខេត្តកំពង់ឆ្នាំង ខេត្តក្រចេះ និងខេត្តសៀមរាប__ ញត្តិថ្កោលទោស សង្គ្រាមឈ្លានពានរបស់ថៃមកលើអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា__ ព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកបវេសនកាលនៃរដ្ឋសភា សម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៧ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សភាកម្ពុជាត្រៀម ធ្វើជាម្ចាស់ផ្ទះ“វេទិកាសមាជិកសភាតំបន់អាស៊ី-ប៉ាស៊ីហ្វិកស្តីពីសុខភាពសកលលើកទី៩”
សភាកម្ពុជាត្រៀម ធ្វើជាម្ចាស់ផ្ទះ“វេទិកាសមាជិកសភាតំបន់អាស៊ី-ប៉ាស៊ីហ្វិកស្តីពីសុខភាពសកលលើកទី៩”
Prepaired By: NA0989 ​ Date: (6/22/2026 1:27:40 AM )

វិមានរដ្ឋសភា៖ ឯកឧត្តមបណ្ឌិត កែវ ពិសិដ្ឋ អគ្គលេខាធិការរងប្រចាំការរដ្ឋសភា និងជានាយកខុទ្ទកាល័យ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំសហការីជាថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ជួបប្រជុំជាមួយលោកស្រីបណ្ឌិត Genevieve House តំណាងអង្គការសុខភាពពិភពលោក (WHO) ប្រចាំតំបន់ រួមជាមួយនឹងតំណាងអង្គការ WHO ប្រចាំប្រទេសកម្ពុជា ដើម្បីពិភាក្សាអំពីការត្រៀមរៀបចំ “វេទិកាសមាជិកសភាតំបន់អាស៊ី-ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកល លើកទី៩ (9th APPF-GH)” ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅក្នុងអំឡុងខែសីហាខាងមុខ។

ឯកឧត្តមបណ្ឌិត កែវ ពិសិដ្ឋ បានមានប្រសាសន៍ថា ជំនួបពិភាក្សានាពេលនេះ គឺដើម្បីពិនិត្យមើលលើលទ្ធផលការងារដែលសម្រេចបាន និងពិភាក្សាដោះស្រាយបញ្ហាដែលនៅសេសសល់មួយចំនួន ដើម្បីធានាថា ការរៀបចំវេទិកាអន្តរជាតិដ៏មានសារៈសំខាន់នាពេលខាងមុខ នឹងប្រព្រឹត្តទៅដោយរលូន ស្របតាមស្តង់ដារ និងទទួលបានជោគជ័យ។

នៅក្នុងអង្គប្រជុំ ភាគីរដ្ឋសភាកម្ពុជា និងតំណាងអង្គការ WHO បានផ្លាស់ប្តូរមតិយោបល់ ទៅលើរបៀបវារៈសំខាន់ៗ មួយចំនួនរួមមាន៖

- ការពិនិត្យវឌ្ឍនភាពកម្មវិធី៖ ពិនិត្យលើក្របខណ្ឌ និងរចនាសម្ព័ន្ធនៃសម័យប្រជុំនីមួយៗ ដើម្បីធានាថាខ្លឹមសារនៃវេទិកាឆ្លើយតបទៅនឹងនិន្នាការសុខភាពសកល។

- ការផ្ទៀងផ្ទាត់សមាសភាពវាគ្មិន និងអ្នកចូលរួម៖ កំណត់អត្តសញ្ញាណច្បាស់លាស់នូវសមាសភាពអ្នកចូលរួម រួមមាន វាគ្មិនកិត្តិយស ជនបង្គោលធ្វើបទបង្ហាញ អ្នកសម្របសម្រួល និងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ។

- ការងារភស្តុភារ និងកម្មវិធីទស្សនកិច្ច៖ រៀបចំផែនការភស្តុភារ និងកម្មវិធីទស្សនកិច្ចសិក្សាជាក់ស្តែង ដោយមានការសហការជិតស្និទ្ធពីក្រសួងសុខាភិបាល ដើម្បីបង្ហាញពីវឌ្ឍនភាពវិស័យសុខាភិបាលរបស់កម្ពុជា។

- ការដោះស្រាយបញ្ហាប្រឈម និងការផ្សព្វផ្សាយ៖ ពិនិត្យបញ្ហាប្រឈមចំពោះមុខ និងបង្កើនប្រសិទ្ធភាពនៃយុទ្ធនាការផ្សព្វផ្សាយព័ត៌មាន ទាំងក្នុងក្របខណ្ឌជាតិ និងអន្តរជាតិ។
- ការត្រៀមលក្ខណៈបច្ចេកទេស៖ ពិនិត្យប្រព័ន្ធបច្ចេកវិទ្យា និងដំណើរការរៀបចំទូទៅ ដើម្បីបង្កលក្ខណៈងាយស្រួលបំផុតដល់គណៈប្រតិភូអន្តរជាតិ។

នៅពេលដែលសភាកម្ពុជាទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះរៀបចំ “វេទិកាសមាជិកសភាតំបន់អាស៊ី-ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកល លើកទី៩” នេះ គឺជាការស្តែងឱ្យឃើញពីការទទួលស្គាល់នូវតួនាទីដ៏សកម្មរបស់កម្ពុជានៅលើឆាកអន្តរជាតិ ក្នុងការរួមចំណែកលើកកម្ពស់សុខភាពសាធារណៈ សន្តិសុខសុខភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់ និងសកលលោក៕