សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនា ឆ្នាំ២០២៦ សេចក្តីជូនដំណឹង រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧ នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែធ្នូ ឆ្នាំ២០២៥__ សេចក្តីជូនដំណឹង ស្តីពី ការអញ្ជើញដាក់តម្លៃ (Quotation) ដើម្បីសាងសង់អគារទីស្នាក់ការរដ្ឋសភាមណ្ឌលរាជធានី-ខេត្ត ចំនួន ៤ខេត្ត រួមមាន ខេត្តតាកែវ ខេត្តកំពង់ឆ្នាំង ខេត្តក្រចេះ និងខេត្តសៀមរាប__ ញត្តិថ្កោលទោស សង្គ្រាមឈ្លានពានរបស់ថៃមកលើអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា__ ព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកបវេសនកាលនៃរដ្ឋសភា សម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៧ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ យាងសួរសុខទុក្ខ និងប្រទានព្រះអំណោយជូនប្រជារាស្រ្តទីទ័លក្រនៅខណ្ឌដង្កោក្នុងឱកាសចម្រើនព្រះជន្មសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ
ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ យាងសួរសុខទុក្ខ និងប្រទានព្រះអំណោយជូនប្រជារាស្រ្តទីទ័លក្រនៅខណ្ឌដង្កោក្នុងឱកាសចម្រើនព្រះជន្មសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ
Prepaired By: NA0989 ​ Date: (6/18/2026 7:59:45 PM )

ភ្នំពេញ ៖ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ឯកអគ្គរាជទូតអមព្រះរាជខុទ្ទកាល័យព្រះមហាក្សត្រ និងជាតំណាងរាស្រ្តមណ្ឌលរាជធានី ភ្នំពេញ ​នៅរសៀលថ្ងៃទី១៨ ខែ មិថុនា ឆ្នាំ​២០២៦បានយាងចុះសួរ សុខទុក្ខ និងនាំយកព្រះអំណោយ ប្រទានដល់ប្រជារាស្រ្តទីទ័លក្រ និងចាស់ជរាប្រមាណជាង ៣០០គ្រួសារ នៅក្នុងភូមិព្រៃវែងខាងកើត សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ព្រះអំណោយនេះត្រូវបានប្រទាន ដើម្បីជួយសម្រាលបន្ទុកដល់ ប្រជារាស្រ្តទីទ័លក្រ និងជាការអបអរសាទរក្នុងឱកាសព្រះរាជពិធី បុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល គម្រប់ ៩០ យាងចូល ៩១ ព្រះវស្សា ។

ព្រះអំណោយមាន ៖ អង្ករ មី ត្រីខ ទឹកត្រី ទឹកស៊ីអីវ សារ៉ុង ព្រមទាំងថវិកាមួយចំនួនផងដែរ ៕